ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​៣ ចូល​បន្ទប់ទឹក​ស្ថាន​នី​យ៍​ប្រេង បាត់​ជាង​១​ម៉ោង ខ្យល់គរ​ស្លា​.​ប់​លើ​បង្គន់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​អ្នក​រត់​ម៉ូតូ​កង់​៣ បាន​ចូល​បត់ជើង​ក្នុង​បន្ទប់ទឹក នៅ​ស្ថាន​នី​យ៍​ប្រេង​តេ​លា អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ក៏​មានការ​សង្ស័យ នាំ​គ្នា គាស់​ទ្វារ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​អ្នក​រត់​ម៉ូតូ​កង់​៣ បាន​ចូល​បត់ជើង​ក្នុង​បន្ទប់ទឹក នៅ​ស្ថាន​នី​យ៍​ប្រេង​តេ​លា អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ក៏​មានការ​សង្ស័យ នាំ​គ្នា គាស់​ទ្វារ ស្រាប់តែ​ប្រទះ​ឃើញ​ស្លា​.​ប់​អង្គុយ​នៅ​លើ​បង្គន់ ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុង​បន្ទប់ទឹក ស្ថាន​នី​យ៍​ប្រេង​តេ​លា ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩៦២ ខាងកើត​សាលាសង្កាត់​ក្រាំងធ្នង់ ក្នុងភូមិ​ក្រាំង​អង្ក្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ស​.​ព​មានឈ្មោះ អ៊ូ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​៣​នាក់ ស្នាក់​នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

បើ​តាម​គ្រួសារ​សព បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​ទូទៅ គាត់​រត់​ម៉ូតូ​កង់​៣ ប្រចាំ​នៅ​មុខ​មណ្ឌល​សុខភាព​ក្រាំងធ្នង់ ដែល​ស្ថិត​នៅ​ទល់មុខ នឹង​ស្ថាន​នី​យ៍​ប្រេង​ខាងលើ ។

អ្នក​លក់ដូរ​នៅ​ក្បែរ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ឃើញ​អ្នក​រត់​ម៉ូតូ​កង់​៣ ទំនង​មិន​ស្រួលខ្លួន ក៏​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​បត់ជើង ទៅ​ក្នុង​បន្ទប់ទឹក​ស្ថាន​នី​យ៍​ខាងលើ ហើយ​ចូល​ទៅ​បាត់​ប្រមាណ​ជាង​១​ម៉ោង មិនឃើញ ចេញ​នោះ​ទេ​។ ដោយ​បាត់​យូរ ម្ចាស់​ស្ថាន​នី​យ៍ ក៍បាន​ទៅ​គោះ​ទ្វារ​ហៅ​មិន​ឆ្លើយ ទើប​មានការ​សង្ស័យ ក៏​ឲ្យ​បុគ្គលិក​គាស់​ទ្វារ បន្ទប់​ស្រាប់តែ ឃើញ​ជន​រង​គ្រោះ​អង្គុយ​ស្លា​.​ប់​នៅ​លើ​បង្ក​ន់ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ ។

បន្ទាប់​ពី​ត្រួតពិនិត្យ នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​សន្និដ្ឋាន អ្នក​រត់​ម៉ូតូ​កង់​៣​រូប​នោះ ស្លា​.​ប់​ដោយសារ​តែ​គាំងបេះដូង (​ខ្យល់គរ​) ។ ស​.​ព​ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ