ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បើករថយន្ត គេច​ម៉ូតូ​ឆ្លងផ្លូវ រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​TOYOTA Vitz ១​គ្រឿង ដឹក​កូនស្រី​តូច​ម្នាក់​ផង ស្រាប់តែ​វាក់​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ឆ្លងផ្លូវ កាត់​ពីមុខ ហើយដោយ​សារ​តែ​ខ្លាច​បុក​អ្នក​ជិះ​ម៉ូតូ​នោះ រូប​នាង​បាន​បើក​គេច​ចេញ​ទាំង​ស្លន់ស្លោ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​TOYOTA Vitz ១​គ្រឿង ដឹក​កូនស្រី​តូច​ម្នាក់​ផង ស្រាប់តែ​វាក់​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ឆ្លងផ្លូវ កាត់​ពីមុខ ហើយដោយ​សារ​តែ​ខ្លាច​បុក​អ្នក​ជិះ​ម៉ូតូ​នោះ រូប​នាង​បាន​បើក​គេច​ចេញ​ទាំង​ស្លន់ស្លោ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំ​កំរោល​រង​ការ​ខូចខាត​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ រូប​នាង​និង​កូនស្រី​មាន​សុវត្ថិភាព ពុំ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ខាងលើ​បាន​បើករថយន្ត​ម៉ាក TOYOTA Vitz ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ក្រចេះ 2B-9009 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រួច​សំដៅ ទៅ​ទិស​ខាងលិច​វិញ ហើយដោយ​សារ​តែ​ខ្លាច​បុក​អ្នក​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​នោះ ទើប​នាង​ខំ​កាច់ចង្កូត​គេច​ចេញ ហើយ​ក៏​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក តែ​ម្ដង ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពេល​នោះ​រថយន្ត បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​ស្ត្រី​រូប​នោះ រួម​ជាមួយ​កូនស្រី​តូច​របស់​នាង​ម្នាក់​ទៀត ជួប​សំណាងល្អ ពុំ​បាន​រង​របួស​ឡើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ហើយ​ឃើញ​ថា រថយន្ត​នេះ​មន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ក៏​បាន​ឲ្យ​ម្ចាស់​ជួល​រថយន្ត​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ