ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម៉្លឹង! ​ចូល​ទិញ​​ក្នុង​ម៉ាត​អត់មានឱ្យ​លុយ​ហើយ បែរធ្វើទង្វើមួយនេះដាក់​អ្នកលក់​ ផ្អើល​ពេញ​ផ្លូវទៀត​

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ប្រើ​អាវុធ​មុ.ត​ស្រួច​ចាក់​ទៅ​លើ​បុរស​ជាអ្នកលក់ម្នាក់​

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ប្រើ​អាវុធ​មុ.ត​ស្រួច​ចាក់​ទៅ​លើ​បុរស​ជាអ្នកលក់ម្នាក់​ឱ្យ​រង​របួស ខណៈ​ជន​បង្ក​ចូល​ម៉ាត​មួយ​កន្លែង​ទិញ​ទំនិញ​រួច​មិន​ឱ្យ​លុយ ត្រូវ​ជន​រង​គ្រោះ​មក​តាម​ទារ​លុយ​ រហូត​​ជនបង្ក​ដេញ​ចាក់​តែ​ម្ដង ។

ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ម៉ាត​មួយ​កន្លែង​ក្បែរ​មន្ទីរពេទ្យ​ព្រះ​អង្គ​ដួង សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​បុរស​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ បាន​ចូលមកក្នុង​​ម៉ាត​របស់​គាត់​ទិញ​សម្ភារៈ​មួយ​ចំនួន ដោយ​សរុប​ថវិកា​អស់​ចំនួន​10.50​ដុល្លារ​ តែ​ជន​ជាតិចិន​ទាំង​២នាក់នោះ​​គ្មាន​លុយ​ឱ្យ ក៏​ហៅ​អ្នកលក់​ចេញ​ទៅ​ក្រៅ​ម៉ាត​ដើម្បី​ឱ្យ​យក​លុយ​។ លុះ​អ្នកលក់​បាន​ចេញ​ទៅ​ខាងក្រៅ ស្រាប់តែ​ជនជាតិ​ចិន​ទាំង​២​មិន​មាន​លុយ​ឱ្យ ក្លាយទៅជា​ជម្លោះ​ទាស់សម្ដី​គ្នា ឈាន​ដល់​ការ​តឹងសរសៃក​ដាក់​គ្នា​។ ភ្លាម​ៗ​នោះ​ ភាគី​ខាង​ចិន​ព្យាយាម​រត់គេច​ពី​ទីតាំង​កើតហេតុ​ដល់​មាត់ទន្លេ ចំណែក​ភាគី​រង​គ្រោះ​បាន​ដេញ​តាម​ពីក្រោយ ដើម្បី​ទារ​លុយ​ដូច​គ្នា​។

​តាមប្រភពដដែលបាន​​បន្ត​ថា លុះ​មក​ដល់​មុខ​ហាង​កាហ្វេ​១​កន្លែង​ក្បែរ​មាត់ទន្លេ ជនជាតិ​ចិន​ដែល​បាន​ប្រកែក​ជាមួយ​ជន​រង​គ្រោះ​ រហូត​ដក​អាវុ.ធ​មុត​ស្រួច​ប្រវែង​ប្រហែល​មួយ​តឹក ស្រ​ដៀង​កូនកាំបិ.ត មាន​ស្រោម​ពណ៌​ស បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ច្រើន​ដង​ បណ្ដាល​ឱ្យ​របួសស្រាល និងបង្ក​ការ​ភ្ញាក់ផ្អើល​​ដល់​​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ឃាត់​ជនជាតិ​ចិន​នោះ ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច​។

គួរ​បញ្ជាក់​ថា​នៅ​លើ​ដងខ្លួន​បុរស​រង​គ្រោះ​មាន​ស្នាម​របួស​ចាក់​ត្រូវ និង​មាន​ឈាម​បន្តិចបន្តួច​ដែរ ចំណែក​ជន​បង្ក​បាន​បោះចោល​អាវុ.ធ​របស់​ខ្លួន​បាត់​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ឃាត់ខ្លួន​ជន​បង្ក និង​បានឱ្យ​ជន​រង​គ្រោះ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យជម្នះ ដើម្បី​ធ្វើការ​ដាក់​ពាក្យបណ្ដឹង និង​អនុវត្ត​បន្ត​តាម​នី តិ​វិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ