ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ គូ សុភាព ​ប្រទានដំបូន្មានអំពីវិធីរម្ងា.ប់​កំហឹ.ង

1 ខែ មុន

រាជធានីភ្នំពេញ ៖ មនុស្សយើងម្នាក់ៗនៅពេលជួបបញ្ហា ឬរឿងរ៉ាអ្វីមួយធ្វើឱ្យទាស់ចិត្ត នាំឱ្យយើង

រាជធានីភ្នំពេញ ៖ មនុស្សយើងម្នាក់ៗនៅពេលជួបបញ្ហា ឬរឿងរ៉ាអ្វីមួយធ្វើឱ្យទាស់ចិត្ត នាំឱ្យយើងមានកំហឹង ឬកើតទោសៈដែលជាភ្លើង ដុតយើងឱ្យក្ដៅក្រហាយ ហើយអ្នកដែលសម្បូរខឹងក្រេវក្រោធច្រើន ធ្វើឱ្យមានសេចក្ដីទុក្ខនៅក្នុងផ្លូវចិត្ត ។

យើងគួរចេះរម្ងាប់កំហឹង ដោយស្តាប់ធម៌ ដែលព្រះពុទ្ធសាសនាតែងយកធម៌មេត្តាជាគោលធម៌ដ៏ចម្បងក្នុងការស្រោចស្រង់អាយុជីវិតសត្វលោកឱ្យបានសុខទាំងអស់គ្នា។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានថេរដីកាថា ចិត្តយើងម្នាក់ៗមានអកុសល ដេកត្រាំ គ្រប់ៗគ្នាទាំងអស់។ អ្នកខ្លះទៅខឹងក្រេវក្រោធច្រើន ដល់អ៊ីចឹងទៅប៉ះមិនបាន ច្រឡោតខឹង រឿងអីទាស់ចិត្ត មួរម៉ៅ។ វាធ្វើឱ្យយើងមានសេចក្ដីទុក្ខទៅតាមផ្លូវចិត្ត ទាល់តែយើងរៀនសូត្រកំណត់ដឹងថា ទោសៈនឹងវាជាភ្លើង វាដុតយើងឱ្យក្ដៅ។ ម្យ៉ាងទៀតយើងសេពគប់មនុស្សល្អ ជាអ្នកមានចិត្តត្រជាក់ ជួយបង្ក្រាបយើង ហើយ ត្រូវរៀនចម្រើនចិត្តមេត្តានឹងជារឿយៗ ដូចជាសូមឱ្យខ្ញុំបានសុខរួចផុតពីទុក្ខ សូមកុំឱ្យខ្ញុំខឹងគេ កុំឱ្យខ្ញុំចងពារនឹងគេ សូមឱ្យសព្វសត្វទាំងអស់បានសុខ រួចផុតពីទុក្ខ កុំឱ្យមានពារ កុំឱ្យមានភ័យ ចិត្តវាត្រជាក់នឹងវាឡើង កម្ដៅនឹងវាថយទៅ ។

បើនិយាយអ្វី ក៏កុំសូវនិយាយរឿងនាំឱ្យក្ដៅក្រហល់ក្រហាយ និយាយរឿងឱ្យចិត្តត្រជាក់ ឱ្យចិត្តល្អ ឱ្យចិត្តទន់អ៊ីចឹងទៅ ។ ទោសៈនេះកើតឡើង ដោយសារយើង យករឿងមក​ជជែកដែរ ប្រធានបទនោះវាក្ដៅក្រហាយ យើងក៏ក្ដៅក្រហាយតាមប្រធានបទដែរ ។

ការស្តាប់ ការមើលជាប្រចាំក៏អ៊ីចឹងដែរ ឧទាហរណ៍យើងមើលហ្វេសប៊ុក មើលរឿងរ៉ាវអ្វី វាធ្វើឱ្យទោមនស្ស ខឹងអ្នកនេះ ស្អប់អ្នកនោះ អានឹងក៏ធ្វើយើងក្ដៅក្រហាយដែរ ទាល់តែ យើងព្យាយាមណាស់ ដូចថា យើងព្យាយាមសិក្សារៀនសូត្រ ឱ្យដឹងថា ទោសៈនឹងវាជាកំហឹង ភ្លើង វានាំឱ្យកើតទុក្ខបច្ចុប្បន្នផង មានពារវេរាទៅខាងមុខផង ។

ម្យ៉ាងទៀត យើង​សេពគប់​មនុស្ស​ចិត្ត​ត្រជាក់ ចិត្តល្អ មួយ​ចំណុច​ទៀត យើង​រៀន​ផ្សាយ មេត្តា​ជា​រឿយ​ៗ​ទៅ ហើយ​មួយ​ចំណុច​ទៀត យើង​រើស​ប្រធានបទ មក​និយាយ មក​ពិភាក្សា នឹង​ប្រយ័ត្ន​ប្រ​យ៉ែ​ង រើស​រឿង​ដែល​វា​មាន​ប្រយោជន៍​ដល់​ផ្លូវចិត្ត ចំណេះដឹង​ដែល​ធ្វើ​ឱ្យ​យើង​មិន​ក្ដៅក្រហាយ ហើយនឹង​ការ​ធ្វើទុក្ខ​ក្នុង​ចិត្ត បើ​ធ្វើទុក្ខ​ក្នុង​ចិត្ត​ខុស​ទំនង គិតដល់ អ្នក​នឹង​ក្ដៅ គិតដល់​អ្នក​នឹង​មួរ​ម៉ៅ​។ អ៊ីចឹង​យើង​រៀន​ដូរ​ប្រធានបទ យើង​ដូរ​ការ​គិត​នឹង​ទៅ ទាំង​នឹង​យើង​មិនសូវ​យក​ភ្លើង​មក​ដាក់​ក្នុង​ចិត្ត ហើយ​ស្តាប់​ព្រះ​សុធម្ម​រឿយ​ៗ ទើប​យើង​អាច​ទប់ស្កាត់​កំហឹង​នឹង​ពី​ក្នុង​ចិត្ត ។ វា​មិន​បាន​អី​ទាំងអស់​ទេ យើង​អាច​នឹង​រៀន​បង្ក្រាប កុំឱ្យ​កំហឹង​នឹង​វា​ឆេះ​រាលដាល​។ យើង​បាន​សុខ​ពី​បច្ចុប្បន្ន​ផង ហើយ​វា អត់​មាន​ពារ​វេរា ទៅ​ជាតិ​មុខ ជាតិ​ក្រោយ មិនសូវ​មាន​សត្រូវ ។

បើ​យើង​សម្បូរ​ខឹង​ក្រេវក្រោធ​ច្រើន មុខ​ក្រ​ង៉ូ​វ មុខ​មិន​ស្រស់ ជាតិ​មុខ ជាតិ​ក្រោយ កើតមក​សម្បូរ​សត្រូវ សម្បូរ​គេ​ស្អប់ ឥត​ដឹង​រឿង​ក៏​គេ​ស្អប់​ដែរ ដោយសារ​យើង​សន្សំ​ចិត្ត​ខឹង ច្រើន​នឹង​ឯង ។ ថ្នាំ​ព្យាបាល​ដោយ​ចំពោះ ជា​ថ្នាំ​មេត្តា​ព្យាបាល​ទោសៈ ប៉ុន្តែ​នៅ​មាន​ថ្នាំ​ជួយ ឧបត្ថម្ភ​គាំទ្រ​ផ្សេង​ទៀត​មាន​ដូច​ជា​ខន្តី មាន​សតិ មាន​បញ្ញា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ