ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្ត​បញ្ជា​ឱ្យ​ដកហូត​កាំ​.​ភ្លើ​.​ង​.​ខ្យល់​​​នៅ​​កន្លែង​បុណ្យបញ្ចុះសីមា

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាំ​ខ្យល់​ជិត​៣០​ដើម​ដែល​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា ត្រូវ​បាន​លោក​អភិបាលខេត្ត​ម្នាក់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ដកហូត​យ​ទៅ​រក្សា​ទុក កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ខណៈ​ដែល​មានកម្ម​វិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល…

0:00
0:00

ខេត្តបាត់ដំបង ៖ កាំ​ខ្យល់​ជិត​៣០​ដើម​ដែល​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា ត្រូវ​បាន​លោក​អភិបាលខេត្ត​ម្នាក់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ដកហូត​យ​ទៅ​រក្សា​ទុក កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ខណៈ​ដែល​មានកម្ម​វិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ក្រោម​ហេតុផល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​ប្រាប់​ថា កាំភ្លើង​ខ្យល់​នោះ​សម្រាប់​អ្នក​លេងល្បែង​កម្សាន្ត​តាម​ពិធីបុណ្យ​ផ្សេង​ៗ​ដោយ​ប្រើប្រាស់​គ្រាប់​ជ័រ​បាញ់​តុក្កតា​យក​រង្វាន់ ។ ប៉ុន្តែ​ត្រូវ​បាន​អភិបាលរង​ខេត្ត លោក ធូ ភា បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ដកហូត​យក​ទៅ​រក្សា​ទុក ដោយ​លោក​អះអាង​ថា កាំភ្លើង​ខ្យល់​នេះ​អាច​បង្កើត​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​បាន ប្រសិនបើ​គេ​យក​ទៅ​ប្រើប្រាស់​ជាមួយនឹង​គ្រាប់​សំណរ ឬ​គ្រាប់កង់ ។

បើ​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ខ្យល់​ចំនួន​០៣​កន្លែង​ដែល​អ្នក​លេងល្បែង​កម្សាន្ត កំពុង​លេង​នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ។ ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់​កាំភ្លើង​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ម្ចាស់​កាំភ្លើង​ខ្លះ​មិន​ព្រម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយ ដោយ​បាន​និយាយ​ថា ពួក​គេ​បាន​ប្រើប្រាស់​កាំភ្លើង​ខ្យល់​នេះ គ្រាន់តែ​សម្រាប់​លេងល្បែង​កម្សាន្ត តាម​ពិធីបុណ្យ​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ ។

ម្ចាស់​កាំភ្លើង​បាន​និយាយ​ថា កាំភ្លើង​ខ្យល់​នេះ​ប្រើប្រាស់​គ្រាប់​ជ័រ សម្រាប់​បាញ់​តុក្កតា​យក​រង្វាន់ មិនមែន​ប្រើប្រាស់​គ្រាប់កង់​ឬ​គ្រាប់​សំណរ​ទេ ។ ប៉ុន្តែ​យ៉ាងណា លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​បញ្ជាក់​ថា មុន​ពេល​ដកហូត​កាំភ្លើង​ខ្យល់​ខាងលើ​នេះ លោក ធូ ភា អភិបាលរង​ខេត្ត បាន​កោះ​ប្រជុំ​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក ដើម្បី​ពិភាក្សា​រឿង​កាំភ្លើង​ខ្យល់​នេះ ដោយ​យល់​ឃើញ​ថា កាំភ្លើង​ខ្យល់​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​បើ​គេ​ប្រើប្រាស់​គ្រប់​សំណរ ឬ​គ្រាប់កង់ ទើប​លោក​អភិបាលរង​ខេត្ត សម្រេច​ឱ្យ​កម្លាំង​ដកហូត​ហូត​យក​មក​រក្សា​ទុក​តែ​ម្ដង ។

លោក​អធិការ​បាន​បន្ថែម​ថា កាំភ្លើង​ខ្យល់​ដែល​បាន​ដកហូត​មាន​ចំនួន​២៩​ដើម ហើយ​ពេល​នេះ​កំពុង​រក្សា​ទុក​នៅ​អធិការ​ស្រុក​ប​វេ​ល រង់ចាំ​គោលការណ៍​ថ្នាក់លើ តើ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ ឬ​យ៉ាងណា?

អត្ថបទសរសេរ ដោយ