ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នា ជួបគ្រោះអកុសលលើផ្លូវជាតិលេខ៤

6 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ប្តីប្រពន្ធ២នាក់ជា​កម្មកររោងចក្រ បាន​ស្លា.ប់​បាត់បង់ជីវិតទាំង២នាក់នៅ​នឹង​

ខេត្តព្រះសីហនុ ៖ ​ប្តីប្រពន្ធ២នាក់ជា​កម្មកររោងចក្រ បាន​ស្លា.ប់​បាត់បង់ជីវិតទាំង២នាក់នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធន់​ធំ​បុ.ក​​ជាមួយ​ម៉ូតូ​មួយគ្រឿងជិះឆ្លងផ្លូវ​ពី​លិចទៅ​កើត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្កការភ្ញាក់ផ្អើល​កើត​មាន​ឡើង​​កាលពី​​វេលា​ម៉ោង៩និង៣០​នាទី​យប់ ថ្ងៃ​ទី​២៨​ កុម្ភៈ​ ឆ្នាំ២០២៤ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១១ -២១២ ស្ថិត​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា​ ភាគី​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត 1N-2890 បើកបរ​ដោយបុរសជាប្តី​​ឈ្មោះ ភិន ច​ន្ធូ អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​​ឈ្មោះ ពេញ បូ​រី អាយុ​៣៩​ឆ្នាំ មុខរបរ​កម្ម​កា​រា​នី​រោងចក្រ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។ ​ជនរងគ្រោះ​​ទាំង​២​នាក់​​ប្ដី​ប្រពន្ធ ស្នាក់​នៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​។

​ចំណែកភាគីខាង​​រថយន្ដ​ម៉ាក NISSAN DIESEL ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-3126 និង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 4A-0914 ​បើកបរ​ដោយ​ឈ្មោះ​ជា សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើកប​រថយន្ដ មាន​ទីលំនៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវឃាត់ខ្លួន។​

តាម​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា​ មុនពេលកើតហេតុ​ មានម៉ូតូ​១​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ​ជិះគ្នា២នាក់ប្តីប្រពន្ធ​ ​ធ្វើដំណើរក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ឆ្លងផ្លូវ ក្នុង​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ចំណោត ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ដ​០១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿនពី​ត្បូង​ទៅ​ជើង​ ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅរាជធានី​ភ្នំពេញ បាន​បុក​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​រួច​អូស​ទាំង​​មនុស្ស​ និង​ម៉ូតូ​ បណ្តាល​ឱ្យ​ជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។​ ចំណែក​អ្នកបើកបរ​រថយន្តត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ស.ពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជូនសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូនិង រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដោយរង់ចាំធ្វើការអនុវត្តន៍បន្តទៅតាមនីតី​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ