ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ល្បាត​ចិន​ប្រញាប់​ចាក​ចេញ​ជា​បន្ទាន់​ក្រោយ​ពេល​តៃវ៉ាន់​ព្រ.មា.ន

4 ខែ មុន

ទី​ក្រុង​តៃប៉ិ៖ ថ្ងៃ​នេះ ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​ប្រកាស​ថា​មាន​នាវា​ល្បាត​របស់​ប្រទេស​ចិន​៥​គ្រឿង​បើក​ចូល​ទៅ​​កៀក​នឹង​តំបន់​ហាម​ឃាត់​នៃ​ប្រជុំ​កោះ​ឃីន​មេន (Kinmen) របស់​តៃវ៉ាន់​។ ប៉ុន្តែ​នាវា​ទាំង​នោះ​ក៏​បើក​ចាក​ចេញ​ពី​ទី​នោះ​ដោយ​ឥត​បង្អង់​យូរ​ទេ​បន្ទាប់​ពី​ពួកគេ​ទទួល​​ការ​​ព្រមាន​ពី​ឆ្មាំ​សមុទ្ទ​តៃវ៉ាន់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ចិន និង​តៃវ៉ាន់​កំពុង​មាន​ភាព​តាន​តឹង​នឹង​គ្នា​ចាប់​​តាំង​ពី​ក្រោយ​ព្រឹត្តិ​ការណ៍​សំខាន់​បី​​​នៅ​ក្នុង​រយៈ​ពេល​​​ប៉ុន្មាន​អាទិត្យ​​ចុង​ក្រោយ​​​នេះ​​​។ ទី១-ករណី​ស្លាប់​អ្នក​នេសា​ទេ​ចិន​​​នៅ​ក្បែរ​កោះ​ឃីន​មេន​ដោយ​សារ​ទូក​តៃវ៉ាន់​ជិះ​ដេញ​តាម​។​ ពួកគេ​​មាន​គ្នា​៤​នាក់​​បើក​ទូក​លឿន​ពេក​ក៏​ក្រឡាប់​​ស្លាប់​២​នាក់​…

ទី​ក្រុង​តៃប៉ិ៖ ថ្ងៃ​នេះ ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​ប្រកាស​ថា​មាន​នាវា​ល្បាត​របស់​ប្រទេស​ចិន​៥​គ្រឿង​បើក​ចូល​ទៅ​​កៀក​នឹង​តំបន់​ហាម​ឃាត់​នៃ​ប្រជុំ​កោះ​ឃីន​មេន (Kinmen) របស់​តៃវ៉ាន់​។ ប៉ុន្តែ​នាវា​ទាំង​នោះ​ក៏​បើក​ចាក​ចេញ​ពី​ទី​នោះ​ដោយ​ឥត​បង្អង់​យូរ​ទេ​បន្ទាប់​ពី​ពួកគេ​ទទួល​​ការ​​ព្រមាន​ពី​ឆ្មាំ​សមុទ្ទ​តៃវ៉ាន់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ចិន និង​តៃវ៉ាន់​កំពុង​មាន​ភាព​តាន​តឹង​នឹង​គ្នា​ចាប់​​តាំង​ពី​ក្រោយ​ព្រឹត្តិ​ការណ៍​សំខាន់​បី​​​នៅ​ក្នុង​រយៈ​ពេល​​​ប៉ុន្មាន​អាទិត្យ​​ចុង​ក្រោយ​​​នេះ​​​។

ទី១-ករណី​ស្លាប់​អ្នក​នេសា​ទេ​ចិន​​​នៅ​ក្បែរ​កោះ​ឃីន​មេន​ដោយ​សារ​ទូក​តៃវ៉ាន់​ជិះ​ដេញ​តាម​។​ ពួកគេ​​មាន​គ្នា​៤​នាក់​​បើក​ទូក​លឿន​ពេក​ក៏​ក្រឡាប់​​ស្លាប់​២​នាក់​ នៅ​រស់​២​នាក់​​​។ ទី២-​ចិន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​ និង​ឡើង​ឆែក​ឆេរ​នាវា​ទេស​ចរណ៍​តៃវ៉ាន់​មួយ​គ្រឿង​ និង​ទី​៣-​តៃវ៉ាន់​ដេញ​ទូក​ល្បាត​របស់​ចិន​​ត្រឡប់​ថយ​ក្រោយ​វិញ​។ ដូច្នេះ​ហេតុ​ការណ៍​នាវា​៥គ្រឿង​នេះ​ជា​ករណី​ទី​៤​។​

តាម​ពិត បើ​យើ​ងគិត​អំពី​រយៈ​ចម្ងាយ​នៃ​ប្រជុំ​កោះ​ឃីន​មេន​ឃើញ​ថា​កោះនេះ​ស្ថិត​នៅ​កៀក​​​ប្រទេស​ចិន​ជាង​កោះ​តៃវ៉ាន់​។ ​នៅ​ពេល​គេ​ឡើង​ទៅ​​លើ​​កោះ​​នេះ​​​សម្លឹង​មើល​ទៅ​ប្រទេស​ចិនអាច​មើល​ឃើញ​លឹម​ៗ​ពី​ចម្ងាយ​​។​​ ​លោក​ស្រី​ឃួន​ពីលីង (Kuan Bi-ling) ជា​ប្រធាន​​ក្រុម​ប្រឹក្សា​ជាតិ​ផ្នែក​ទំនាក់​ទំនង​របស់​តៃវ៉ាន់​ប្រាប់​ថា​ទូក​ល្បាត​របស់​ចិន​ទាំង​នោះ​ប្រញាប់​ចាក​ចេញ​ភ្លាម​គ្រាន់​តែ​ទូក​ល្បាត​តៃវ៉ាន់​ប្រាប់​ឱ្យ​ពួកគេ​ចាក​ចេញ​។

​ឆ្មាំ​ការ​ពារ​ដែន​សមុទ្ទ​ចិន​​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​​​រឿង​នេះ​​ទេ​។​ ប៉ុន្តែ​ការិយាល័យ​ទំនាក់​ទំនង​ចិន-តៃវ៉ាន់​នៅ​ទី​ក្រុង​ប៉េកាំង​​​នឹង​​​​​រៀប​ចំ​សន្និ​សីទសារ​ព័ត៌​មាន​នៅ​​ថ្ងៃ​ពុធ​ស្អែក​។ ការិយាល័យ​នេះ​ធ្លាប់​ប្រកាស​​ថា​​ប្រទេស​ចិន​មិន​កំណត់​ថា​ដែន​ទឹក​​​ត្រឹម​ណា​​ដែល​​​អ្នក​នេសាទ​ចិន​អាច​បើក​ទូក​ចូល​ទៅ​បាន​នោះ​​ទេ​។ មាន​ន័យ​ថា​ដែន​ទឹក​ទាំង​អស់​សុទ្ធ​តែ​ជា​របស់​ចិន​​​។

កោះ​តៃវ៉ាន់​នៅ​តែ​ខ្វាយ​ខ្វាល់​យ៉ាង​ខ្លាំង​ថា​ប្រទេស​ចិន​នឹង​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​តៃវ៉ាន់​បន្ទាប់​ពី​ចិន​ដឹង​ថា​អនា​គត​ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃឆឹង​តេ ដែល​​ត្រៀម​​​ស្បថ​ចូល​កាន់​តំណែង​នា​ខែ​ឧសភា​ខាង​មុខ​នេះ​ជា​មនុស្ស​​​ប្រឆាំង​នឹង​ចិន​។ ប្រទេស​ចិន​ចាត់​ទុក​ថា​លោក​ជា​អ្នក​បំបែក​ទឹក​ដី​។​ ​តៃវ៉ាន់​បាន​ដាក់​កម្លាំង​ការ​ពារ​ប្រជុំ​កោះ​ឃីន​មេន​នេះ​យ៉ាង​ក្រាស់​ឃ្មឹក​ព្រោះ​ទី​នេះ​ជា​តំបន់​ក្ដៅ​ និង​ធ្លាប់​ជា​ទី​លាន​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ដង​​មក​ហើយ​​​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់​។

កាល​ពី​សប្ដាហ៍​មុន, ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​ថ្លែង​​​ថា​​សម្រាប់​ពេល​នេះ​ ខ្លួន​មិន​ត្រូវ​ការ​​ពង្រឹង​​ទ័ព​​នៅ​​ប្រជុំ​កោះ​​ឃីន​មេន​ទេ​​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​​​ប្រជុំ​កោះ​ម៉ាត់ស៊ូ​ (Matsu)​ ផង​ដែរ​។​ បើ​គេ​ជិះ​ទូក​ពី​ទី​ក្រុង​សៀមេន និង​ក្វាង​ចូវ​​ត្រឹម​តែ​មួយ​ភ្លែត​​ប៉ុណ្ណោះ​អាច​ទៅ​ដល់​កោះ​ឃីន​មេន។ កាល​ពី​សប្ដាហ៍​មុន​, ទាហាន​ជើង​ទឹក​ចិន​៦​នាក់​ស្ទាក់​​ឡើង​ទៅ​ឆែក​ឆេរ​នាវា​ទេស​ចរណ៍​​​តៃវ៉ាន់​អស់​មួយ​ម៉ោង​ទើប​ពួក​គេ​ (ទាហាន​ជើង​ទឹក​) ចុះ​ពី​លើ​នាវា​នោះវិញ​ និង​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។

នាយក​រដ្ឋ​មន្ត្រី​តៃវ៉ាន់​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​រដ្ឋាភិបាល​លរបស់​ខ្លួន​នឹងខិត​ខំ​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​ស្រប​ទៅ​តាម​នីតិ​វិធី​ប្រតិប​ត្តិ​ការ​ជា​កម្រិត​ស្តង់​ដារ​។​ លោក​ថា​តៃវ៉ាន់​​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​​ការ​ការ​ពារ​សិទ្ធិ​របស់​អ្នក​នេសាទ​ និង​ការ​បើក​បរ​ដោយ​សុវត្ថិ​ភាព​នៅ​លើ​ផ្ទៃ​សមុទ្ទ​។ រាល់​ការ​បដិ​បត្តិ​របស់​យើង​ធ្វើ​ឡើង​​ស្រប​ទៅ​តាម​ទម្លាប់​ធម្ម​តា​ដូច​ប្រទេស​ដទៃ​ទៀត​នៅ​ទូទាំង​ពិភព​លោក​​កំពុង​អនុវត្ត​ដែរ​​។ លោក​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​អ្នក​នេសាទ​ចិន​២​នាក់​ស្លាប់​​ដោយ​សារ​ពួក​គេ​បើក​ទូក​ទៅ​កៀក​កោះ​ឃីនមេន ហើយ​ត្រូវ​ទូកល្បាត​របស់​តៃវ៉ាន់​ជិះ​ដេញ​តាម​​​។ រដ្ឋាភិបាល​ចិន​​​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នឹង​​ឧប​ទ្ទ​វ​ហេតុ​​នេះ​៕​

ប្រភព៖​ Reuters
https://www.reuters.com/world/asia-pacific/taiwan-minister-says-5-china-coast-guard-ships-entered-waters-around-kinmen-2024-02-27/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ