ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​​​ការ​បញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​​ប្រភេទ​ជា​បណ្ដោះអាសន្ន​នៅ​​ម្តុំ​វត្ត​ឧណ្ណា​លោម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថាសម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ចូល​ទិវង្គត់ នៅ​ថ្ងៃ​ចន្ទ ២​រោច…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា
សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ចូល​ទិវង្គត់ នៅ​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧:៤០​នាទី​ល្ងាច ។

ព្រះរាជ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​ព្រះរាជ​មហាកុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ឧណ្ណាលោម ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ក៏​នឹង​មានការ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ពី​គណៈសង្ឃ ព្រះ​ថេរានុត្ថេរៈ​សម្ដេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង​ពុទ្ធបរិស័ទ ទៅ​តាម​ប្រពៃណី​ពុទ្ធសាសនា​ខ្មែរ​។

ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បញ្ចៀស​ចរាចរណ៍​ជាបណ្តោះអាសន្ន​នូវ​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លង​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៤ តាមតម្រាយ​ផ្លូវ​ដូច​ខាងក្រោម ៖

-​បង្វែរ​ទិស​ចរាចរ​កំណាត់​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​វិ​ថី​ខេមរៈភូមិន្ទ (​ផ្លូវ​លេខ​១៣០) កែង​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ រហូត​ដល់​វិ​ថី​ឧកញ៉ា​ឈុ​ន (​ផ្លូវ​លេខ​២៤០) កែង​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​បង្វែរ​ទិស​ចរាចរ​កំណាត់​មហាវិថី​សម្តេច​សុធារស ចាប់ពី​វិ​ថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ​១៥៤) កែង​មហាវិថី​សម្ដេច​សុធារស
រហូត​ដល់​ផ្លូវ​លេខ​១៧៨ កែង​មហាវិថី​សម្តេច​សុធារ​សំ​។
-​បង្វែរ​ទិស​ចរាចរណ៍​កំណាត់​វិ​ថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ​១៥៤) ចាប់ពី​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ កែង​វិ​ថី​តេ​ជោដំ​ឌិន រហូត​ដល់​ផ្លូវ​លេខ​១៣ កែង​វិ​ថី​តេ​ជោ​ដំ​ឌិន
-​បង្វែរ​ទិស​ចរាចរណ៍​កំណាត់​ផ្លូវ​លេខ​១៣ ចាប់ពី​វិ​ថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ​១៥៤) កែង​ផ្លូវ​លេខ​១៣
រហូត​ដល់​ផ្លូវ​លេខ​១៧៨ កែង​ផ្លូវ​លេខ​១៣ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ មេត្តា​ជ្រាប យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​។ ក្រោយ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតាវិញ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់​៕

អត្ថបទសរសេរ ដោយ