ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nike បញ្ឈប់បុគ្គលិក ១,៦០០នាក់ បន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះនៅឆ្នាំនេះ

9 ខែ មុន

(អន្តរជាតិ)៖ ក្រុមហ៊ុន Nike ជាយីហោក្រុមហ៊ុនផលិតសម្ភារៈកីឡា និងស្បែកជើងដ៏ធំបំផុតមួយ ថ្មីៗនេះប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ២% នៃកម្លាំងបុគ្គលិកដែលស្មើនឹង១,៦០០នាក់ បន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះនៅឆ្នាំនេះ។…

(អន្តរជាតិ)៖ ក្រុមហ៊ុន Nike ជាយីហោក្រុមហ៊ុនផលិតសម្ភារៈកីឡា និងស្បែកជើងដ៏ធំបំផុតមួយ ថ្មីៗនេះប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ២% នៃកម្លាំងបុគ្គលិកដែលស្មើនឹង១,៦០០នាក់ បន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះនៅឆ្នាំនេះ។

ការបញ្ឈប់បុគ្គលិកជាង ១,៦០០នាក់គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Nike ក្នុងការសន្សំប្រាក់ចំនួន ២ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ មិនត្រឹមតែ Nike ប៉ុណ្ណោះទេ ម៉ាកយីហោផ្សេងទៀត រួមទាំង Adidas និង Puma ក៏បានព្យាករណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលនៅឆ្នាំនេះផងដែរ ដោយសារអ្នកប្រើប្រាស់កាត់បន្ថយការចំណាយលើរបស់របរដែលមិនសំខាន់។ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Nike មានបុគ្គលិកប្រហែល ៨៣,៧០០នាក់។

កាសែត Wall Street Journal បានដកស្រង់ ការជូនដំណឹងដែលផ្ញើទៅនិយោជិតដោយនាយកប្រតិបត្តិក្រុមហ៊ុន Nike លោក John Donahoe ដោយនិយាយថាការកាត់បន្ថយនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅចុងត្រីមាសនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ