ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​បើក​ឧទ្ធម្ភា​គ​ចក្រ​អូស្ត្រាលី និង​សហ​ការី​ត្រូវ​ក្រុម​ពា.លដោះ​លែ.ង​វិញ

5 ខែ មុន

ទី​ក្រុង​ស៊ីដនី៖ ​អ្នក​បើក​ឧទ្ធម្ភាគ​ចក្រ​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​រួម​ជា​មួយ​​សហ​ការី​របស់​គាត់​២​នាក់​ទៀត​​ត្រូវ​បាន​ក្រុម​​ចាប់​ជំរិត​ដោះ​លែង​​​វិញ​ហើយ​​ដោយ​គ្មាន​ការ​ប៉ះ​ពាល់​​រូប​រាង​កាយ​របស់​ពួកគេ​​សូម្បី​តែ​ប៉ុន​​សរ​សៃ​សក់​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តំបន់​ដាច់​ស្រយាល​​នៃ​​ប្រទេស​ប៉ាពួ​ញូហ្គីណេ (Papua New Guinea) នៅ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​​។ ​អ្នក​ទាំង​បី​​ត្រូវ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​​យក​កាំ​ភ្លើង​ទៅ​ភ្ជង់​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ពួក​​គេ​​សុខ​ចិត្ត​​​​ដោះ​លែង​វិញ​ក្រោយ​​ការ​សម្រុះ​សម្រួល​គ្នា​​។…

ទី​ក្រុង​ស៊ីដនី៖ ​អ្នក​បើក​ឧទ្ធម្ភាគ​ចក្រ​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​រួម​ជា​មួយ​​សហ​ការី​របស់​គាត់​២​នាក់​ទៀត​​ត្រូវ​បាន​ក្រុម​​ចាប់​ជំរិត​ដោះ​លែង​​​វិញ​ហើយ​​ដោយ​គ្មាន​ការ​ប៉ះ​ពាល់​​រូប​រាង​កាយ​របស់​ពួកគេ​​សូម្បី​តែ​ប៉ុន​​សរ​សៃ​សក់​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តំបន់​ដាច់​ស្រយាល​​នៃ​​ប្រទេស​ប៉ាពួ​ញូហ្គីណេ (Papua New Guinea) នៅ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​​។ ​អ្នក​ទាំង​បី​​ត្រូវ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​​យក​កាំ​ភ្លើង​ទៅ​ភ្ជង់​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ពួក​​គេ​​សុខ​ចិត្ត​​​​ដោះ​លែង​វិញ​ក្រោយ​​ការ​សម្រុះ​សម្រួល​គ្នា​​។

​មុន​ពេល​កើត​ហេតុ,​ ជន​រង​គ្រោះ​​បាន​ចុះ​ចត​ឧទ្ធម្ភាគ​ចក្រ​នៅ​ក្បែរ​ភ្នំ​ស៊ីសា (Sisa) ខេត្ត​ហេឡា (Hela)​។ រំពេច​នោះ​ស្រាប់​តែ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​​មិន​ដឹង​មក​ពី​ណា​ចេញ​មក​ព័ទ្ធ​ពួក​គេ​​​ និង​ចាប់​បង្ខំ​​ឱ្យ​​ធ្វើ​ដំណើរ​ទៅ​តាម​ពួក​គេ​។ នេះ​បើ​យោ​ង​តាម​​លោក​ដេវីដ មេន​នីង (David Manning) ជា​​មេ​ប៉ូលិស​​​​ប្រចាំ​​ប្រទេស​ប៉ាពួ​ញូហ្គីណេ​ថ្លែង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌​មាន​។​​

ទោះ​ជា​ត្រូវ​ចាប់​​ទៅ​ទាំង​បង្ខំ​ដោយ​ចុង​អាវុធ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​ទី​បំផុត​ អ្នក​ទាំង​បី​ត្រូវ​បាន​ដោះលែង​មក​វិញ​ដោយ​គ្មាន​​អំ​ពើ​ហិង្សា​​អ្វី​ទាំង​អស់​​​។ កាល​នោះ កង​សន្តិ​សុខ​ជាតិ​របស់​ប្រទេស​ប៉ាពួញូហ្គីណេ​​ចុះ​ធ្វើ​អន្តរា​គមន៍​ភ្លាម​ៗ​​​ ​និង​ខិត​ខំ​ចរ​ចា​គ្នា​​ក្រោម​​ការ​ជួយ​ជ្រោម​ជ្រែង​ពី​មេ​កន្ទ្រាញ​​ប្រចាំ​តំបន់​​។ សេចក្ដី​ថ្លែង​ការណ៍​នោះ​រៀប​រាប់​តែ​ត្រឹម​នេះ​ដោយ​មិន​បរិយាយ​លម្អិត​​ថា​មេ​​កន្ទ្រាញ​ទាំង​នោះ​ជា​អ្នក​ណា​ទេ​។​​

នៅ​ក្នុង​ប្រតិ​បត្តិ​ការ​​លើក​នេះ កង​សន្តិសុខ​ជាតិ​តាម​ប្រមាញ់​ជន​ដៃ​ដល់​យ៉ាង​ប្រកិត​។ ​សមត្ថ​កិច្ច​ប្រហែល​ជា​មិន​ប្រណី​ដៃ​ចំពោះ​​ពួក​​ចាប់​ជំរិត​ទេ។ ​បើ​ពួកគេ​ហ៊ាន​តដៃ​អាច​នឹង​បាញ់​គ្នា​យក​ស្លាប់​រស់​តែ​ម្ដង​​។​ នេះ​ជា​ការ​បញ្ជាក់​ច្បាស់​ៗ​ពី​លោក​មេន​នីង​។​ លោ​កថ្លែង​បន្ត​ទៀត​ថា «​​ប្រទេស​របស់​យើង​ (ប៉ាពួ​ញូ​ហ្គីណេ) មាន​ពួក​ភេរវ​ករ​ក្នុង​ស្រុក​ច្រើន​ពេក​ហើយ​​ ហើយ​ពួក​គេ​​​តែង​តែ​រំខាន​ការ​រស់​នៅ​ដោយ​សុខ​សាន​របស់​ប្រជា​ជន​​។ ​​​ដូច្នេះ យើង​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​​រស់​នៅ​បាន​សុខ​ជា​ដាច់​ខាត​»​។​​

មុន​ពេល​ពួក​​ចាប់​ជំរិត​​ដោះលែង​ចំណាប់​ខ្មាំង​​,​ ​កង​សន្តិ​សុខ​ជាតិ​បាន​ទទួ​លបញ្ជា​ពី​ថ្នាក់​លើ​ថា​​ «បើ​ត្រូវ​​ធ្លាក់​ក្នុង​ស្ថាន​ភាព​បាញ់​ត​ដៃ​គ្នា​ គួរ​តែ​បាញ់​យក​ស្លាប់​រស់​តែ​ម្ដង​ទៅ​​​ដើម្បី​ឱ្យ​ដឹង​ស​ខ្មៅ​​​»​។ ​ករណី​ចាប់​ជំរិត​មនុស្ស​បី​នាក់​លើក​នេះ​កើត​ឡើង​សឹង​តែ​មួយ​ឆ្នាំ​​គត់​​​បន្ទាប់​ពី​អ្នក​បុរាណ​វិទ្យា​​​អូស្ត្រាលី​ម្នាក់​ និង​អ្នក​ស្រាវ​ជ្រាវ​ប៉ាពួ​ញូហ្គីណេ​ពីរ​នាក់​ត្រូវ​គេ​​ចាប់​ជំរិត​​។ ​អ្នក​ទាំង​បី​ត្រូវ​គេ​ចាប់​​​​បង្ខាំង​ទុក​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ទម្រាំ​ដោះ​លែង​មក​វិញ​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​​ដើម្បី​លស់​ពួក​គេ​មក​វិញ​។

ដោយ​ឡែក​ ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​នៅ​ថ្ងៃ​នេះ ​អ្នក​សារ​ព័ត៌​មាន​បាន​ព្យាយាម​ទាក់​ទង​ទៅ​​ក្រសួង​ការ​បរទេស​អូស្ត្រាលី​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ ឬ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ផ្សេង​ៗ​។ ប៉ុន្តែ​​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ​៕

ប្រភព​៖​ Reuters​
https://www.reuters.com/world/asia-pacific/australian-pilot-two-others-kidnapped-papua-new-guinea-2024-02-26/

សាស្ត្រា​ចារ្យ​ និង​អ្នក​ស្រាវ​ជ្រាវ​ដែល​គេ​ចាប់​ជំរិត និង​ដោះលែង​វិញ​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន​
សាស្ត្រា​ចារ្យ​ និង​អ្នក​ស្រាវ​ជ្រាវ​ដែល​គេ​ចាប់​ជំរិត និង​ដោះលែង​វិញ​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ