ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​សង្ឃ ពិន សែ​ម​៖ មនុស្ស​ចង្រៃ​មាន​៥​ប្រភេទ​ក្នុង​សង្គម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​មាន​ទាំង​មនុស្ស​ល្អ​និង មនុស្ស ចង្រៃ ឬ​ក៏​មនុស្ស អាក្រក់​។ សម្ដេច

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​មាន​ទាំង​មនុស្ស​ល្អ​និង មនុស្ស ចង្រៃ ឬ​ក៏​មនុស្ស អាក្រក់​។ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​មាន​ថេរ​ដីកា ឱ្យ​ដឹង​មនុស្ស​ចង្រៃ​៥​ប្រភេទ​ដែល​យើង​គួរតែ​កុំ​យក​ត្រាប់​តាម​។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​ថេរ​ដីកា​ថា មនុ​សុ្ស​ចង្រៃ​ក្នុង​សង្គម​មាន​៥​យ៉ាង ដូច​តទៅ​នេះ

ទី​១-​អ្នកបួស អត់​មានធម៌​វិន័យ

គេ​ថា​អ្នកបួស​ឥត​ក្រឹត្យ សម្បក​ខ្លួនឯង​បួស គ្មាន​ធម៌​វិន័យ​ទេ ប្រព្រឹត្តិ​ដូច​តែ​គ្រ​ហស្ត កន្លែង​ខ្លះ​អាក្រក់​ជាង​អ្នកស្រុក​ទៀត នឹង​គេ​ហៅ​ថា​អ្នកបួស​ចង្រៃ ក្នុង​សាសនា​ហើយ ។

ទី​២-​ចាស់​អត់​ប្រព្រឹត្តិខ្លួន​ចាស់

អាយុ​៦០ អាយុ​៧០​ឆ្នាំ​ហើយ អត់​ទៅ​ធ្វើបុណ្យ ធ្វើ​ទៀន ធ្វើ​សីល​អី​នឹង​គេ​ទេ ទៅ​ចងមិត្ត​នឹង​ក្មេង​ស្ទាវ​ទំនើង ទៅ​រាំច្រៀង​ខារ៉ាអូខេ ផឹកស៊ី នឹង​គេ​ហៅ​ថា​មនុស្ស​ចាស់​ចង្រៃ ។ ទាំង​នឹង​អ្នកប្រាជ្ញ​លោក​ទូន្មាន​បាន​ដាស់តឿន ។

ទី៣-ខ្សត់ច្រើនប្រមាថ

មនុស្សដែលក្រទ្រព្យ ក្រសម្បត្តិ ក្រចំណេះវិជ្ជាមកពីអត់ធ្វើការ តែប្រហែសធ្វេស ធ្វើឱ្យពេលវេលានឹងរសាត់ចោលទៅទរទេ។ មួយថ្ងៃគេធ្វើការបួនដប់ម៉ោង ឯងធ្វើការតែមួយម៉ោង ២ម៉ោងទេ ម្ល៉ោះហើយមានចំណេះវិជ្ជាឯណា។ បើរៀន គេរៀន១ថ្ងៃ៧ទៅ៨ម៉ោង ខ្លះយប់ឡើងគេទៅរៀនទៀត។ រីឯឯងរៀនបន្តិចបន្តួចមានវិជ្ជាបញ្ញាឯណាច្រើន ទៅរកទ្រព្យឯណាបានច្រើន គឺថាខ្សត់ ប្រមាថទៀត បាលីថាប្រហែសធ្វេស មិនធ្វើការងារនឹង នឹងហៅថាមនុស្សចង្រៃទី៣ក្នុងសង្គមមនុស្សហើយ ។

ទី៤-ភរិយាចាយវាយឥតខ្នាត

ប្ដីរកទ្រព្យមកបាន ថាចាយនោះចាយ។ ភ័យក្រែងចាយវាមិនអស់។ របស់មិនត្រូវទិញក៏ទិញ ដល់ទៅទិញអស់ទ្រព្យអស់សម្បត្តិ នឹងប្រពន្ធចង្រៃមួយហើយ។ អស់លោកជាស្វាមីមើលផង បើប៉ះចំប្រពន្ធចង្រៃ រកមកប៉ុន្មានក៏វាមិនគង់ដែរ ។ បុរាណខ្មែរលោកថា អ្នកចេះរក មិនស្មើនឹងអ្នកចេះទុកទេ។ ចេះទុកគឺប្រពន្ធមេផ្ទះ អ្នករកគឺប្ដី ចុះបើប្រពន្ធចាយមិនគិតអ៊ីចឹង ឃើញគេរែកចំណីមកកាត់មុខផ្ទះបួនដប់មុខ ក៏ទិញតែទាំងអស់ ។

ទី​៥-​ពាល​ពី​ជាតិ​ពី​កំណើត

ឈាម​មក​គឺ​វា​ពាល​តែ​ម្ដង ដោយ​អំណាច​អកុសលធម៌ វា​តុបតែង​មក​អ៊ីចឹង ប្រដៅ​អត់​បាន​ទេ​។ បើ​ពាល​ដោយ​ការ​សេពគប់ ខ្លួន​ជា​អ្នក​សប្បុរស តែ​ទៅ​សេព​មិត្ត​ពាល ថ្ងៃក្រោយ​ទៅ​មានការ​ភ្ញាក់រលឹក កែ​មក​វិញ​បាន​។ តែ​ពាល​ពី​កំណើត​នេះ ដូច​ជា​រុក្ខជាតិ​ស្តៅ​ជាដើម វ​ល្លិ៍​ល្វីង វ​ល្លិ៍​បណ្ដូល​ពេជ្រ វា​ល្វីង​ពី​កំណើត​ហើយ កែ​ច្នៃ​យ៉ាងម៉េច​ក៏​វា​មិន​ផ្អែម​ដែរ​។ យក​ស្ក​ទៅ​ដាក់​យ៉ាងម៉េច​ក៏​មិន​ផ្អែម​ដែរ ក៏​វា​នៅ​តែ​ល្ងី​ង​។ គេ​ខ្លាច​អា​ពាល​ពី​កំណើត​ហ្នឹង​។ ពាល​ពេក​អត់​ទូន្មាន​បាន នឹង​ហើយ​មនុស្ស​ចង្រៃ​ក្នុង​សង្គម​។

មនុស្ស​ចង្រៃមាន​៥​ប្រភេទ​នេះឯង ។ បណ្ឌិត បញ្ញវន្ត ដូនតា​យើង លោក​រៀបរៀង ដើម្បី​ឱ្យ​យើង​ចៀសវាង កុំឱ្យ​ធ្លាក់ខ្លួន​ទៅ​បែប​ហ្នឹង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ