ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សពុំសូវយកកូន! ក្រុមហ៊ុនជាច្រើននៅកូរ៉េសុខចិត្តចំណាយប្រាក់យ៉ាងច្រើនដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យមានកូន

5 ខែ មុន

(អន្តរជាតោ)៖ ដើម្បីកែលម្អអត្រាកំណើតដែលមានកម្រិតទាប ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងសុខចិត្តចំណាយប្រាក់យ៉ាងច្រើនដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យមានកូន។ យោងតាមសារព័ត៌មាន Seoul News ក្រុមហ៊ុន SBW Group នៅថ្ងៃទី២២…

(អន្តរជាតោ)៖ ដើម្បីកែលម្អអត្រាកំណើតដែលមានកម្រិតទាប ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងសុខចិត្តចំណាយប្រាក់យ៉ាងច្រើនដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យមានកូន។

យោងតាមសារព័ត៌មាន Seoul News ក្រុមហ៊ុន SBW Group នៅថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសថា បុគ្គលិកដែលបម្រើការងារលើសពី៥ឆ្នាំនឹងទទួលបានប្រាក់រង្វាន់ ៣០លានវ៉ុន (២២,០០០ដុល្លារអាមេរិក) សម្រាប់កូនដំបូង ហើយនឹងទទួលបានប្រាក់រង្វាន់ជាបន្តបន្ទាប់រៀងរាល់ពេលដែលសម្រាលកូន។

លើសពីនេះ ក្រុមហ៊ុននឹងឧបត្ថម្ភថ្លៃដើមនៃការបង្កកំណើតក្រៅស្បូនសម្រាប់គូស្វាមីភរិយាដែលមានបញ្ហា។ មិនត្រឹមតែក្រុមហ៊ុន SBW Group ប៉ុណ្ណោះទេ ក្រុមហ៊ុន Korean Lotte Group និង Booyoung Group ក៏បានព្យាយាមបញ្ចេញនូវគោលការណ៍ផ្តល់រង្វាន់លើកទឹកចិត្តដូចជាផ្តល់ជូនរថយន្ត និងទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ជូនបុគ្គលិកដែលសម្រាលកូននៅក្នុងឆ្នាំនេះផងដែរ។

រដ្ឋាភិបាលកូរ៉េក៏កំពុងពិភាក្សាអំពីការអនុវត្តការលើកទឹកចិត្តពន្ធ និងវិធានការផ្សេងទៀត ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានាក្នុងការផ្តល់ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ ដល់បុគ្គលិក។

ជាមួយនឹងអត្រាកំណើតទាប ចំនួនប្រជាជននៃកុមារអាយុក្រោម ១៨ឆ្នាំនៅក្នុងប្រទេសកូរ៉េបានថយចុះយ៉ាងគំហុក។ វាត្រូវបានព្យាករណ៍ថានៅពេលអនាគត អត្ថប្រយោជន៍ក្នុងការលើកទឹកចិត្តបុគ្គលិកឱ្យមានកូននៅក្នុងអាជីវកម្មកូរ៉េនឹងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ថាតើនេះពិតជាជួយបង្កើនអត្រាកំណើតឬក៏យ៉ាងណា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ