ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មើល​ស្នាដៃ​ឧកញ៉ា​២​នាក់ ​ម្នាក់​សុខចិត្ត​វា​.​យ​សំណង់​ចោល និង​ម្នាក់​ទៀត​ព្យាយាម​កាយ​​​ថ្ម​ចេញ​​វិញ

10 ខែ មុន

ខេត្តកំពង់ចាម ៖ សកម្មភាព​ចាក់​ថ្ម​ចូល​ទន្លេមេគង្គ​នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង​ឃុំ​ឬ​ស្សី​ស្រុក ដែល​ជា​ទ​ង្វើ​ខុសច្បាប់ ។ ចំណែក​ការ​សាងសង់​ផ្ទះ​មួយ​អំពី​ថ្ម​បេតុង​ចាក់​គ្រឹះ​ចូល​ពយ​ទន្លេ​នៅ​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក គឺ​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ឧកញ៉ា​ពីរ​នាក់ ទ​ង្វើ​បែប​នេះ ​ត្រូវ​បាន​រដ្ឋបាល​ខេត្តកំពង់​ចាម​ប្រៀប​ដូច​ទើប​ភ្ញាក់ពីដេក​លក់​បញ្ជា​ឲ្យ​រុះរើ​រក្សា​សភាព​ដើម​វិញ…

ខេត្តកំពង់ចាម ៖ សកម្មភាព​ចាក់​ថ្ម​ចូល​ទន្លេមេគង្គ​នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង​ឃុំ​ឬ​ស្សី​ស្រុក ដែល​ជា​ទ​ង្វើ​ខុសច្បាប់ ។ ចំណែក​ការ​សាងសង់​ផ្ទះ​មួយ​អំពី​ថ្ម​បេតុង​ចាក់​គ្រឹះ​ចូល​ពយ​ទន្លេ​នៅ​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក គឺ​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ឧកញ៉ា​ពីរ​នាក់ ទ​ង្វើ​បែប​នេះ ​ត្រូវ​បាន​រដ្ឋបាល​ខេត្តកំពង់​ចាម​ប្រៀប​ដូច​ទើប​ភ្ញាក់ពីដេក​លក់​បញ្ជា​ឲ្យ​រុះរើ​រក្សា​សភាព​ដើម​វិញ ។ ព្រោះថា នៅ​ក្នុង​ច្បាប់​បាន​ចែង​យ៉ាង​ច្បាស់​មាត់ទន្លេ គឺជា​ដី​កម្មសិទ្ធិសាធារណៈ​របស់​រដ្ឋ​មិន​អាច​មាន​បុគ្គល​ណាមួយ​ទៅ​រំលោភ​បំពាន​បាន​នោះ​ទេ ។

លោក ផល វ៉ុ​ន ជំទប់​ទី​១ ឃុំ​ព្រែក​ដំបូក បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២៤ ឲ្យ​ដឹង​ថា ក្រុម​គណៈកម្មការ​ចម្រុះ ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក​ស្រី​សន្ធរ​ម្នាក់ មន្ត្រី​បរិស្ថាន​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​កម្លាំង​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​គ្រឹះ​សំណង់​នៅ​ចំណុច​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ដោយ​បាន​ចំណាយ​ពេលវេលា​ជាង​១​ម៉ោង ទើប​រួចរាល់​ហើយ​ការ​ចាក់​គ្រឹះ​ចូល​ទៅ​ផ្ទៃ​ទឹកដៃ​ទន្លេ​មាន​ប្រវែង​ប្រមាណ​៣​ម៉ែត្រ​ពី​មាត់ច្រាំង ដែល​ជា​ស្នាដៃ​របស់​ឧកញ៉ា​ម្នាក់​ឈ្មោះ​នួន រិ​ទ្ធី ។

លោក​ជំទប់​ទី​មួយ ឃុំ​ព្រែក​ដំបូក ប្រាប់​បន្ត​ថា សំណង់​នេះ គេ​ទើបតែនឹង​ចាប់ផ្ដើម​ធ្វើ​តែ​ប៉ុណ្ណោះ ដោយ​កូន​នៅ​រាជធានី​ភ្នំពេញ មាន​បំណង​សាងសង់​ផ្ទះ​នៅ​ទី​នេះ សម្រាប់​ជូន​ម្ដាយ​ចំណាស់​ស្នាក់​នៅ ។ លោក​ថា ដី​មាត់ទន្លេ​គឺជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដូច្នេះ​ការ​សាងសង់​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ហើយ ត្រូវ​បាន​ក្រុម​គណៈកម្មការ​ចម្រុះ​កម្ទេច​ចោល​ឱ្យ​ដូច​សភាព​ដើម​ធម្មតា​វិញ ។

លោក​ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង នា​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ថា តាម​ពិត​ម្ចាស់ផ្ទះ​គាត់​មាន​ដី​កេ​រ្ត៏​ដោយ​បាន​ទាក់ទង​មក​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ ដើម្បី​សាងសង់​ផ្ទះ​នៅ តែ​សកម្មភាព​ចាក់​គ្រឹះ​បេតុង​រំលោភ​ចេញពី​ច្រាំង​ទន្លេ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ពិតប្រាកដ​ណាស់ ។ គេ​សង់ផ្ទះ​នេះ​មិន​បាន​ទាក់ទង​មក​ស្រុក​ឡើយ ។

មាន​មតិ​ជា​ច្រើន​និយាយ​ថា ខេត្តកំពង់ចាម បើ​មាន​អភិបាលស្រុក​តែ​ម្នាក់​ទៀត ដូច​ជា​ស្រុក​ស្រី​សន្ធរ ប្រាកដជា​គ្មាន​រីក​ចម្រើន​ទេ​ខេត្តកំពង់ចាម ។ លោក​អភិបាលស្រុក​សំងំ​ដេក​លក់​ស្រួល​ណាស់ ទុក​ឱ្យ​អ្នកមាន​ប្រាក់​រំលោភច្បាប់​រដ្ឋ​តាម​ចិត្ត ។

សូម​បញ្ជាក់​ថា រឿង​រំលោភ​ធំ​មួយទៀត ដែល​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ចេញ​សេចក្តី​ប្រកាស ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ដែល​ចាក់​ថ្ម​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង ឃុំ​ឬ​ស្សី ស្រុក​ស្រី​សន្ធរ ដែល​មាន​ទទឹង​៥៥​ម៉ែត្រ និង​បណ្ដោយ​១៣០​ម៉ែត្រ ជាមួយ​នោះ​ក៏​បាន​ដាក់​ឱ​សាន​វ៉ា​ត​រយៈពេល​៧០​ថ្ងៃ តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ដែល​គេ​ស្គាល់​ជា​របស់​ឧកញ៉ា​ម្នាក់​ឈ្មោះ​ទន់ ឆៃ​អ៊ា​ង ត្រូវ​តែ​ប្រើ​គ្រឿងចក្រ​កាយ​យក​ថ្ម​ចេញពី​ក្នុង​ទឹកទន្លេ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​ប៉ះពាល់​ចរន្តទឹក​
ហូរ ។

បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​នេះ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ គេ​ឃើញ​រថយន្ត​បែន និង​អេ​ស្កា​វ៉ា​ទ័​របា​ន​ចូក​យក​កម្ទេច​ថ្ម​ចេញពី​ទន្លេ និង​សា​ឡង់​ដឹក​អេ​ស្កា​វ៉ា​ទ័​រម​ក​ចូក​យក​កម្ទេច​ថ្ម​ដែល​ចាក់​រំលោភ​បំពាន​ច្បាប់​កាយ​ចេញ​ជា​បណ្ដើរ​ៗ​ហើយ​ដែរ ។

ចំណែក​លោកស្រី សុ​ភ័ក្ត្រ អភិបាលរង​ខេត្ត​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២៤ រូប​លោក​បាន​ដឹកនាំ​សហការី​ជា​ច្រើន​នាក់ ដោយ​បាន​ចុះ​តាមដាន​ផ្ទាល់​ពី​សកម្មភាព​គ្រឿងចក្រ​ដែល​កំពុង​កាយ​យក​ថ្ម​ចេញពី​ក្នុង​ទន្លេ​បណ្តើរ​ៗ​ហើយ​ដែរ ។

មហាជន​ច្រើន​នាក់​និយាយ​ថា ប្រសិនបើ​រដ្ឋអំណាច​ស្រុក​មាន​សមត្ថភាព​គ្រប់គ្រង​ស្រុក​បាន​ល្អ ប្រាកដជា​គ្មាន​បញ្ហា​បែប​នេះ​កើតឡើង​ឡើយ ។ ប្រសិនបើ​មាន​ព័ត៌មាន​ប្លែក​​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ