ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បុណ្យមាឃបូជា​» មានពុទ្ធបរិស័ទ​ជាង​៧​ពាន់​នាក់​បាន​ទៅ​គោរព​​និង​ព្យាបាល​ជំងឺ​​នៅវត្តសុត

2 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ កាលពី​​ថ្ងៃ១៥ កើត​ខែមាឃ ឆ្នាំថោះ​ បញ្ច​ស​ក័ ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​​ថ្ងៃ១៥ កើត​ខែមាឃ ឆ្នាំថោះ​ បញ្ច​ស​ក័ ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ ២០២៤ មាន​ពុ​ទ្ធ​បរិស័ទ ប្រមាណ​​៧​ពាន់​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា​ និង​ខេត្តកំពង់ឆ្នាំង បាន​នាំ​គ្នា​សម្រុក​ទៅ​វត្តចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​សុត ដើម្បី​ឲ្យ​ព្រះ​អង្គ​ព្យាបាល​ជំងឺ ក៏​ដូច​ជា​ចូលរួម​ក្នុង​ពិធីបុណ្យ​មាឃបូជា​ផង​ដែរ​ ។

ចាប់ពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ មាន​ពុទ្ធបរិស័ទ​បាន​សម្រុក​ទៅ​ជា​ច្រើន​សំដៅ​ទៅ​វត្ត​តា​សុត​នៅ​ក្នុងភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ឲ្យ​ព្រះ​អង្គ​បក់ផ្លិត​ព្យាបាល​ជំងឺ​តាម​ជំនឿ ក៏​ដូច​ជា​ចូលរួម​បុណ្យ​ប​បុណ្យ មាឃបូជា​ ដែល​ពុទ្ធបរិស័ទ​ប្រទេស​តែង​ប្រារព្ធ​ឡើង​នៅ​យប់​ថ្ងៃ​ទី១៥កើត ​ខែមាឃ ជា​រៀង​រាល់​ឆ្នាំ​ ។

​យោង​តាម​របាយការណ៍​របស់​អធិការ​នគរបាលស្រុក​រលា​បៀរ​បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ម៉ោង​៧​ព្រឹក ​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ មាន​ពុទ្ធបរិស័ទចូល​ទៅ​វត្ត​ហៅ​វត្ត​សុត​ចំនួន​ប្រមាណ​៧៣០០​នាក់ (​ភ្ញៀវ​មាន​ចំនួន​ច្រើន​ជាង​នេះ ​ព្រោះ​​​ខ្លះ​បាន​សម្រុក​នៅ​ពេល​រសៀល​និង​យប់​) ។​

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ​ក្នុង​នោះ​រថយន្ត​តូច​ធំ​មាន​ចំនួន​៥២៧​គ្រឿង​ ម៉ូតូ​៦៧​គ្រឿង​ កង់ ៣៣៥​​គ្រឿង​ ។

អ្វី​ដែល​ជាទី​ចាប់អារម្មណ៍​ ពុទ្ធបរិស័ទ​ដែល​មាន​ចំនួន​យ៉ាងច្រើន​ក្រៃ​លែង​បាន​អង្គុយ​ដាក់​ភ្លើង​ទៀន​​ពីមុខ​តាម​ជួរ​មាន​របៀបរៀបរយ​រង់ចាំ​ព្រះ​អង្គ​ច័ន្ទ​មុនី បក់ផ្លិត ព្យាបាល​ជំងឺ ប៉ុន្តែ​ក្រោយ​ពី​គោ​រព​កិច្ច​បែប​ព្រះពុទ្ធ​សាសនា​នៃ​បុណ្យមាឃបូជា​រួច​ហើយ​ព្រះ​អង្គ​ចាន់​មុន្នី​ក៏​បាន​សូត្រ​កិច្ច តាម​​​ឧ​ឃោស​នៈ​ស័​ព រួច​ក៏​បាញ់​កាំជ្រួច ​បង្ហោះគោម ដែល​ជា​កម្មវិធី​ត្រូវ​បាន​បញ្ចប់ ដោយ​គណៈកម្មាធិ​ការ​បាន​បញ្ជាក់​ថា ​ព្រះ​អង្គ​មិន​បាន​និមន្ត​បក់ផ្លិត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទេ ព្រោះ​ពុទ្ធ​បរិ​ស័​ទ​ច្រើន​ពេក ។​ ព្រះ​អង្គ​ក៏បាន​ប្រោស​ព្រំ​តាម​ឧ​ឃោស​ស័​ពរួច​ហើយ​ដែរ​ ។

ពុទ្ធបរិស័ទ​ដែល​បាន​ទៅ​ក្នុង​ថ្ងៃ​បុណ្យមាឃបូជា ​ដើម្បី​ព្យាបាល​ជំងឺ​មាន​មក​ពី​ខេត្តតាកែវ ព្រៃវែង ស្វាយ​រៀង​ កំពង់ចាម កំពង់ស្ពឺ កំពង់សោម ដែល​សុទ្ធសឹងតែ​រថយន្តឈ្នួល​ ខ្លះ​រថយន្ត​ជាប់​ខ្លួន​ បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​នាំ​យក​នូវ​ទឹក​សុទ្ធ​ប្រេង​ក្រឡា​ ប្រេងខ្យល់​ ដែល​ពួក​គាត់​បាន​ដាក់​ពីមុខ​ពួក​គាត់​ដើម្បី​ទទួល​មន្ត​ព្រះ​អង្គ​បក់ផ្លិត​ក្នុង​គោលបំណង​យក​ទៅ​ព្យាបាល​ជំងឺ​រៀង​ៗ​ខ្លួន ៕​

អត្ថបទសរសេរ ដោយ