ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរលក់នំបញ្ចុក(ទឹកសម្លខ្មែរនិងសម្លការី)​កំពុងរីក​ដូចផ្សិតក្នុងរាជធានីភ្នំពេញ

2 ខែ មុន

រាជធានីភ្នំពេញ ៖ សង្កេតឃើញបច្ចុប្បន្ននេះ បងប្អូនខ្មែរយើងភាគច្រើនបានចាប់យករបរលក់នំបញ្ចុកទឹកសម្លខ្មែរនិងសម្លការីកើតមានច្រើនសឹងគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះដែរ ក៏បានឃើញមាននៅតាមដងផ្លូវ សម្បូរទៅដោយអ្នកអូសរទេះដើរ ឬរទេះម៉ូតូដាក់លក់នំបញ្ចុកនេះ, ចំណែកខ្លះទៀត…

0:00
0:00

រាជធានីភ្នំពេញ ៖ សង្កេតឃើញបច្ចុប្បន្ននេះ បងប្អូនខ្មែរយើងភាគច្រើនបានចាប់យករបរលក់នំបញ្ចុកទឹកសម្លខ្មែរនិងសម្លការីកើតមានច្រើនសឹងគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ។

ក្នុងនោះដែរ ក៏បានឃើញមាននៅតាមដងផ្លូវ សម្បូរទៅដោយអ្នកអូសរទេះដើរ ឬរទេះម៉ូតូដាក់លក់នំបញ្ចុកនេះ, ចំណែកខ្លះទៀត ឃើញមីងៗដែលមានវ័យកណ្តាលឬវ័យចំណាស់ បានរែកដើរលក់តាមដែលគាត់អាចធ្វើទៅបាន ដោយមានក្អមដាក់ទឹកសម្លរប្រហើរក្លិនដ៏ឈ្ងុយឈ្ងប់ ។ ហើយមួយចំនួនទៀត សម្រាប់អ្នកលក់ណាដែលមានលទ្ធភាពដើមទុនច្រើន គាត់អាចបើកតាមផ្ទះ ឬបើកជា​ហាងក៏មានដែរ រួមជាមួយ​និងការលក់តាមប្រព័ន្ធអេបដែលឱ្យអតិថិជនអាចហៅតាមទូរស័ព្ទបាន ។

ជាការពិតណាស់ អ្វីៗត្រូវតែប្រែប្រួល ហើយក៏កាន់តែទំនើបទាន់សម័យពីមួយថ្ងៃទៅមួយថ្ងៃដែរ និងកាន់តែមានភាពទូលំទំលាយ ។ បើយើងរំលឹកកាលពីជំនាន់៧-៨ឆ្នាំមុននោះវិញ មិនសំបូរ​លក់នំបញ្ចុកដូចសម័យបច្ចុប្បន្ននេះទេ ។ កាលណោះ បើយើងចង់ញ៉ាំគឺមានតែជិះទៅម្តុំវត្តបទុម ដែលមានបងប្អូនយើងបានបើកលក់ជាច្រើនតាមតូប និងតាមផ្ទះ ដែលគ្រប់គ្នាបានស្គាល់និងហៅទីនោះថា«នំបញ្ចុកវត្តបទុម» ។

រីឯសព្វថ្ងៃវិញ ឃើញបងប្អូនភាគច្រើនលក់តាមរទេះម៉ូតូមានដាក់លក់នំបញ្ចុកទឹកសម្លខ្មែរ និងសម្លការីមកឈប់ នៅមុខផ្ទះ, ឈប់តាមផ្សារ, ឈប់តាមផ្លូវទីប្រជុំជន, ឈប់នៅមុខក្រុមហ៊ុន ឬឈប់នៅមុខរោងចក្រជាដើមដែលពិតជាងាយស្រួលរកទិញហូបបំផុតសម្រាប់បងប្អូនជាអ្នកហូប ។

លោកស្រី ចាន់ ម៉ៅ អ្នកលក់នំបញ្ចុកចល័តបាននិយាយថា លោកស្រីមានចំណេះដឹងតិចតួច ។ ដូច្នេះ មិនដឹងធ្វើអ្វីដើម្បីចិញ្ចឹមជីវិត ។ លោកស្រីក៏ចាប់យកមុខរបរលក់នំបញ្ចុកនេះ ។ វាមិនរកលុយបានច្រើនទេ ។ លោកស្រីចំណេញប្រាក់បានប្រមាណ២០០ដុល្លារ ទៅ៥០០ ដុល្លារក្នុងមួយថ្ងៃ។ វាអាចធ្វើឱ្យលោកស្រី ចិញ្ចឹមជីវិតគ្រួសារដែលមានកូនបីនាក់ក្នុងបន្ទុក។

យុវតីធីតាបាននិយាយថា ឥឡូវវាមានភាពងាយស្រួល ។ ពេលចង់ហូបនំបញ្ចុក គឺ យើងអាចទិញហូបបាន ដោយសារមានអ្នកលក់ចល័តមកដល់មុខកន្លែងធ្វើការតែម្ដង ។ យុវតីអាយុ២៥ឆ្នាំ រូបនេះ បាននិយាយថា កញ្ញាចូលចិត្តបរិភោគនំបញ្ចុកសម្លខ្មែរជាខ្លាំង ។

នំបញ្ចុកគឺជានំរបស់ខ្មែរហើយកម្ពុជាត្រូវលើកទឹកចិត្តដល់ការឃោសនានំបញ្ចុកនេះឱ្យបរទេសបានស្គាល់បន្ថែមទៀត ។ ជាមួយគ្នានោះ អ្នកលក់នំបញ្ចុកក៏ដូចជាម្ហូបអាហារផ្សេងទៀតគួរតែលើកកម្ពស់គុណភាព និងអនាម័យដើម្បីការពារសុខភាពរបស់ភ្ញៀវ ។

កោះសន្តិភាពក៏សូមលើកទឹកចិត្តដល់បងប្អូនជាអ្នកលក់ដែលខំប្រឹងប្រែងពុះពាររករបរដែលត្រឹមត្រូវ និងសុចរិត សម្រាប់រកប្រាក់ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃខ្លួន ។ បងប្អូនយើងសូមចៀសឱ្យបាននូវអំពើទុច្ចរិត ឬរបរដែលខុសច្បាប់សង្គមមិនឱ្យតម្លៃ ព្រោះថា វាអាចបំផ្លាញអនាគតយើង ឬតដល់កូនចៅយើងជំនាន់ ក្រោយរបស់ទៀតផង ។

ចុះចំណែកបងប្អូនយើងណាខ្លះ ដែលធ្លាប់ឈប់ទិញនំបញ្ចុកតាមផ្លូវញ៉ាំឬទេ? តើតម្លៃប៉ុន្មាន? រសជាតិឆ្ងាញ់យ៉ាណាដែរ? ហើយបងប្អូនបានឃើញសម្បូរនៅម្តុំណាខ្លះ ? ។

ដោយ៖ ថោង ច័ន្ទវណ្ណា

អត្ថបទសរសេរ ដោយ