ប្រទះឃើញស.ពស្ត្រីម្នាក់អណ្ដែ.តទឹកទន្លេ ខណៈសមត្ថកិច្ចប្រកាសរកសាច់ញាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញស.ព
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញស.ព
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញស.ពស្ត្រីវ័យចំណាស់ម្នាក់អណ្ដែតទឹកនៅមាត់ច្រាំងទន្លេ និងនាំគ្នារាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីស្រង់សពឡើងលើគោក ។
ហេតុការណ៍ខាងលើនេះកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រីពេលយប់បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅនេសាទត្រីនៅលើដងទន្លេក្បែរច្រាំង ដោយធ្វើការដាក់មង បង់សំណាញ់តាមធម្មតា ដូចសព្វមួយដង ។ តែយប់នេះកំពុងតែឆួលពិលរកត្រី ស្រាប់តែប្រទះឃើញស.ពស្ត្រីចំណាស់ម្នាក់ ពេលនោះស្ត្រីដែលជាប្រពន្ធអ្នកនេសាទបានប្រាប់ប្ដីឱ្យជិះទូកទៅជិតស.ពនោះ ហើយនាំគ្នាពិនិត្យមើលឱ្យច្បាស់ក៏ឃើញថា សពស្ត្រីចំណាស់ខាងលើមានពាក់វែនតា អាវផ្កាពណ៌ខៀវ លាយសខ្មៅ ស្លៀកខោពណ៌ខ្មៅ និងមានពាក់ស្រោមជើងខ្លីពណ៌ខ្មៅ ព្រមទាំងមានចងក្រមានៅចង្កេះផងដែរ។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីប្រទះឃើញដូច្នេះ ពួកគាត់បាននាំគ្នាទៅរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ហើយក៏នាំគ្នាសណ្ដោងស.ពឡើងមកច្រាំង រួចដាក់សពលើកន្ទេល ដោយខ្លះទៀតនាំគ្នាដុតធូប និងប្រគល់សពជូនសមត្ថកិច្ចដើម្បីធ្វើកោសល្យវិច្ឆ័យតាមជំនាញ។
ក្រោយទទួលព័ត៌មានខាងលើនេះភ្លាម មន្ត្រីមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យដើម្បីធ្វើការត្រួតពិនិត្យ រកមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រីចំណាស់ខាងលើ។ បន្ទាប់ពីត្រួតពិនិត្យរួច មន្ត្រីជំនាញបានអះអាងថា ស្ត្រីចំណាស់រងគ្រោះខាងលើខាងលើ ពិតជាបានស្លា.ប់ដោយសារល.ង់ទឹក ។
បច្ចុប្បន្ន ស.ពស្ត្រីចំណាស់រងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទួលអស់លោក រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ បើសិនជាបងប្អូនបាត់សាច់ញាតិដែលមិនភិនភាគដូចការរៀបរាប់ខាងលើនេះ សូមអញ្ជើញទៅពិនិត្យមើលនៅវត្តទួលអស់លោក ដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ