ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀនជប៉ុនម្នាក់ត្រូវបានគេកាត់ប្រាក់ខែ​ក្រោយថតផ្សាយផ្ទាល់​ពេលកំពុងបង្រៀន

1 ឆ្នាំ មុន

កាលពីថ្ងៃទី២៥ ខែកុម្ភៈ  គ្រូបង្រៀនអាយុ៤០ឆ្នាំម្នាក់នៅទីក្រុង Amagasaki ខេត្ត Hyogo (ប្រទេសជប៉ុន) ត្រូវបាន កាត់ប្រាក់ខែចំនួន១០% សម្រាប់រយៈពេលមួយខែ…

កាលពីថ្ងៃទី២៥ ខែកុម្ភៈ  គ្រូបង្រៀនអាយុ៤០ឆ្នាំម្នាក់នៅទីក្រុង Amagasaki ខេត្ត Hyogo (ប្រទេសជប៉ុន) ត្រូវបាន កាត់ប្រាក់ខែចំនួន១០% សម្រាប់រយៈពេលមួយខែ ដោយសារតែគាត់បន្តផ្សាយផ្ទាល់អំឡុងពេលបង្រៀន។ ការពិន័យនេះត្រូវបានសម្រេចដោយក្រុមប្រឹក្សាអប់រំខេត្ត Hyogo នៅថ្ងៃទី២២ ខែកុម្ភៈ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអប់រំ គ្រូបង្រៀនរូបនេះបានប្រើប្រាស់វេទិកា Pococha ដើម្បីផ្សាយបន្តផ្ទាល់ប្រហែល ១០ដង។

ជាពិសេសចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ គាត់បានផ្សាយបន្តផ្ទាល់នៅក្នុងបន្ទប់គ្រូ និងទីលានកីឡា គ្រប់ម៉ោងធ្វើការ។ នៅក្នុងប្រទេសជប៉ុន អាកប្បកិរិយានេះត្រូវបានចាត់ទុកថាជាការរំលោភលើទំនួលខុសត្រូវរបស់គ្រូបង្រៀន។​បន្ថែមពីលើការថតរូបភាព និងសកម្មភាពផ្ទាល់ខ្លួន គ្រូម្នាក់នេះក៏បានដាក់បុគ្គលិកផ្សេងទៀតនៅលើការផ្សាយផ្ទាល់ និងបង្ហាញពីការសន្ទនារបស់មនុស្សផ្សេងទៀត។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ