ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​អំពាវ​នាវ​ឱ្យ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​ក្រោយ​ការ​វា.យ​ប្រ.ហារ​ស្លា.ប់​១២​នាក់

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​ដូរ​ឈ្លើយ​សឹក​គ្នា​ចប់​មិន​​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដ៏​ខ្លាំង​ក្លា​បំផុត​ជា​បន្ត​ទៀត​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​ផ្គួប​គ្នា​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​ទាំង​អស់រួម​ទាំង​រដ្ឋ​ធានី​កៀវ​ផង​ដែរ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ស្លាប់​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​៣៦៧​គ្រឿង​ទៅ​វាយ​ប្រ​ហារ​។​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​អះ​អាង​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​កុមារ​​​បី​នាក់​ផង​ដែរ​​​រស់​នៅ​តំបន់​ស៊ី​តូមៀ (Zhytomyr)​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​…

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​ដូរ​ឈ្លើយ​សឹក​គ្នា​ចប់​មិន​​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដ៏​ខ្លាំង​ក្លា​បំផុត​ជា​បន្ត​ទៀត​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​ផ្គួប​គ្នា​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​ទាំង​អស់រួម​ទាំង​រដ្ឋ​ធានី​កៀវ​ផង​ដែរ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ស្លាប់​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​៣៦៧​គ្រឿង​ទៅ​វាយ​ប្រ​ហារ​។​

មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​អះ​អាង​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​កុមារ​​​បី​នាក់​ផង​ដែរ​​​រស់​នៅ​តំបន់​ស៊ី​តូមៀ (Zhytomyr)​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​អាមេរិក​ដែល​មិន​សូវ​ហ៊ាន​ប្រើ​ប្រាស់​សម្ដី​ខ្លាំង​ដាក់​​ប្រ​ទេស​រុស្ស៊ី​នោះ​​សូម​កុំ​នៅ​ស្ងៀមដូច្នេះ​​​ត​ទៅ​ទៀត​។ ត្រូវ​តែ​មាន​សារ​នយោបាយ​អ្វី​មួយ​និយាយ​ទៅ​កាន់​រុស្ស៊ី និង​លោក​ពូទីន​។​

ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​តេ​ឡេក្រាម​ថា​នៅ​ពេល​អាមេរិក​ និង​ពិភព​លោក​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដូច្នេះ​​​នឹង​ធ្វើ​ឱ្យ​លោក​ពូទីន​កាន់​តែ​បាន​ចិត្ត​។ ​ហ្សេឡិន​ស្គី​យល់​ថា​ការ​វាយ​ប្រហារ​កម្រិត​នេះ​អាចមាន​ហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​​ក្រុម​សម្ព័ន្ធ​មិត្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​​​រុស្ស៊ី​។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​អ៊ុយ​ក្រែន​។ ​ទោះ​បី​មនុស្ស​ស្លាប់​អាច​តិច​ជាង​ការ​វាយ​ប្រហារ​កាល​ពី​​ពេល​មុនៗ​ ប៉ុន្តែ​​​គ្រាប់​កាំ​ភ្លើង​ដែល​បាញ់​ចេញ​ទៅ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​។​

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ថ្លែង​ថា​មនុស្ស​១២​នាក់​ស្លាប់​ និង​៦០​នាក់​ទៀត​រង​របួស​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​​ដ៏​ឃោរ​ឃៅ​ប្រឆាំង​នឹង​ជន​ស៊ីវិល​។ ជា​ថ្មី​ម្ដង​ទៀត​ ពួក​សត្រូវ​បាន​បង្ហាញ​ពី​គោល​ដៅ​របស់​ពួក​គេ​ដែល​ចង់​បំភិត​បំភ័យ​ និង​ទាម​ទារ​ជីវិត​របស់​យើង​។ ការ​វាយ​ប្រហារ​លើក​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ប្រទេស​ទាំង​២​កំពុង​ត្រៀម​ដូរ​ឈ្លើយ​សឹក​គ្នា​ជា​លើក​ទី​បី​តប​តាម​កិច្ច​ព្រម​ព្រៀង​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​។

បទ​ឈប់​បាញ់​ប្រហែល​ជា​គ្មាន​ផ្លូវ​អាច​ទៅ​រួច​នោះ​ទេ​។ លោក​ពូទីន​មិន​ទទួល​យក​បទ​ឈប់​បាញ់​ទេ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោកត្រាំ​។ ហេតុ​នេះ អឺរ៉ុប​ក៏​ប្រកាស​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​រុស្ស៊ី។ ប៉ុន្តែ​ទណ្ឌ​កម្ម​នេះ​មិន​សូវ​មាន​ទម្ងន់​ប៉ុន្មាន​ទេ​ព្រោះ​លោក​ត្រាំ​មិន​ព្រម​ដាក់​ទណ្ឌ​កម្ម​។ ត្រាំ​ថា​បើ​អាមេរិក​ធ្វើ​ដូច្នេះ រុស្ស៊ី​នឹង​ដើរ​ចេញ​ពី​ការ​ចរ​ចា​គ្នា​។​

កាល​ពីយប់​មិញ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែ​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​២៩៨​គ្រឿង និង​មីស៊ីល​៦៩​គ្រាប់​វាយ​ប្រហារ​អ៊ុយ​ក្រែន​។ ខែ​លការ​ពារ​ដែន​អាកាស​អ៊ុយ​ក្រែន​អាច​បាញ់​ទម្លាក់​ដ្រូន​បាន​២៦៦​គ្រឿង និង​មីស៊ីល​បាន​៤៥​គ្រាប់​។ ទី​ក្រុង​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ខា​គីវ (Kharkiv), មីកូឡាយ (Mykolaiv) និង​ថេ​ណូពីល​ (Ternopil) សុទ្ធ​តែ​រង​ការ​វាយប្រហារ​​ទាំង​អស់​។ នៅ​​រដ្ឋ​ធានី​កៀវ អាជ្ញា​ធរ​អះ​អាង​ថា​មនុស្ស​១១​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ឆ្មក់​ពី​យន្ត​ហោះ​ដ្រូន​។ ប៉ុន្តែ​នៅ​កៀវ​គ្មានមនុស្ស​ស្លាប់​ទេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ