ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅ​ដូចបាយពុះ! គ្រាន់ឃើញ​អតីត​ប្រពន្ធ​ជិះ​ម៉ូតូ​កាត់មុខ​ទា.ញ.​ពូ.ថៅ.​កា.ប់​​.ស្លា.ប់.ភ្លាម

2 ខែ មុន

ខេត្តបាត់ដំបង ​៖  បុរស​ម្នាក់​ដែល​មាន​ប្រវត្តិ​សេព​គ្រឿងញៀន​ដ៏​ខ្លាំងក្លា និងទើប​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​ថ្មី​ៗ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​​ទាញ​ពូថៅ​កាប់​ទៅ​លើ​អតី​ត​ភរិយា​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ក្នុង​វត្ត​កំ​ប្រ៉​ង់ ស្ថិត​ក្នុងភូមិ​កំ​ប្រ៉​ង់…

ខេត្តបាត់ដំបង ​៖  បុរស​ម្នាក់​ដែល​មាន​ប្រវត្តិ​សេព​គ្រឿងញៀន​ដ៏​ខ្លាំងក្លា និងទើប​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​ថ្មី​ៗ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​​ទាញ​ពូថៅ​កាប់​ទៅ​លើ​អតី​ត​ភរិយា​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ក្នុង​វត្ត​កំ​ប្រ៉​ង់ ស្ថិត​ក្នុងភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​រឿង​គំនុំ​ដ៏​ក្ដៅ​គគុក​ក្នុងអំឡុងពេល​ជន​នេះ​ជាប់​​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន ​។

​តាម​រយៈ​របាយ​ការ​ណ៍សមត្ថកិច្ច  ជនសង្ស័យ​ឈ្មោះ នៅ វុ​ទ្ធី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ សាយ ស៊ី​ធន អាយុ​៤១​ឆ្នាំ​ ។  ជនសង្ស័យ​និង​ជន​រង​គ្រោះជា​អតី​ត​ប្ដី​ប្រពន្ធ​នឹង​គ្នា​។   ប៉ុន្តែ​ពួក​គេ​បាន​បែកបាក់​គ្នា​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៣ នៅ​ពេល​ដែល​ជនសង្ស័យ​ជាប់​ក្នុង​មណ្ឌល​បន្សាប​គ្រឿង​ញៀន​។  នេះ​បើ​តាម លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង​បាន​និយាយ​ប្រាប់​បន្ថែម​លើ​របាយ​ការ​ណ៍ ​។

​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា  អតីត​ប្ដី​បែក​ថ្នាំ​រូប​នេះ បាន​ប្រើប្រាស់ពូថៅ​កាប់​ទៅ​លើ​អតិ​ត​ភរិយា​ពីក្រោយ​មួយ​ពូថៅ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​ចូល​ក្នុង​វត្ត ក្បែរ​កន្លែង​អតីត​ប្ដី​នេះ​កំពុង​ធ្វើ​សំណង់ បណ្ដាល​ឲ្យ​ដួល​ឈាម​ជោកជាំ​ដី ហើយ​ត្រូវ​ជន​នេះ​កាប់​បន្ថែមចំនួន​ពីរ​ពូថៅ​ទៀត រហូត​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ។

​បើ​តាម​សាក្សី​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា  ក្រោយ​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​បាន​ជាង​មួយ​ខែ​ជនសង្ស័យ​ឈ្មោះ នៅ វុ​ទ្ធី  បាន​ទៅ​សុំ​គេ​ធ្វើ​សំណង់​នៅ​ក្នុង​វត្ត​កំ​ប្រ៉​ង់ ​។​ សាក្សី​បន្ត​ថា  នៅ​ព្រឹក​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ស្ត្រី​ឈ្មោះ សាយ ស៊ី​ធន  ដែល​ជា​អតិ​ត​ប្រពន្ធ​ជិះ​ម៉ូតូ​ចូល​ក្នុង​វត្ត កាត់​កន្លែង​សំណង់ ខណៈ​ដែល​ឈ្មោះ វុ​ទ្ធី កំពុងធ្វើការ ​។ ​ពេល​ក្រឡេក​ឃើញ​អតីត​ប្រពន្ធ​ជិះ​កាត់មុខ​បែប​នេះ ឈ្មោះ វុ​ទ្ធី ក៏​ទាញ​ពូថៅ​ស្ទុះ​ទៅ​តាម​កាប់​ក្បាល​ពីក្រោយ​ត្រូវ​មួយ​ពូថៅ​ធ្លាក់​ពីលើ​ម៉ូតូ រួច​ជន​នេះ​កាប់​បន្ថែម​ពីរ​ពូថៅ​ទៀត រហូត​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់​បំផុត ​។

​បើ​តាម​លោក វេ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង បាន​រំលឹក​ពី​ប្រវត្តិ​ខ្លះ​របស់​ជនសង្ស័យ ដែល​លោក​បាន​សាកសួរ​បឋម​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា  ឈ្មោះ នៅ វុ​ទ្ធី ជា​មនុស្ស​សកម្ម​បំផុត​ក្នុង​ការ​សេព​ថ្នាំ​ញៀន ហើយ​កាលនោះ​ប្ដី​ប្រពន្ធ​នេះ​មិន​ទាន់​បែកបាក់​គ្នា​ទេ​ ។  លោក​ថា  ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ជន​​នេះ​ជោ​ក​ជាំ​ទៅ​ដោយ​គ្រឿងញៀន​ដែល​មិន​អាច​បោះបង់​បាន ស្ត្រី​ជា​ប្រពន្ធ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​យក​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​ ។  ប៉ុន្តែ​នៅ​អំឡុង​ពេល​ប្ដី​ជាប់​ក្នុង​មណ្ឌល ស្រាប់តែ​ប្រពន្ធ​ឆក់​ឱកាស​លួច​យកប្ដី​ថ្មី​ទៀត​យ៉ាង​រំភើយ ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ នៅ​អំឡុង​ខែមករា ឆ្នាំ​២០២៤  ឈ្មោះ​នៅ វុ​ទ្ធី ក៏​ត្រូវ​បាន​ដោះ​លែងពី​មណ្ឌល​បន្សាប​គ្រឿងញៀន​វិញ​ លុះ​ដឹង​ថា ប្រពន្ធ​យកប្ដី​ថ្មី​ចោល​ខ្លួន​បាត់ ជន​នេះ​ហាក់​ខឹង​យ៉ាង​ខ្លាំង​រហូត​តាម​បង្កជ​ម្លោះ​បន្តបន្ទាប់​ ។ ​ជន​នេះ​ហាក់​ចងគំនុំ​ក្ដៅ​ក្រហល់ក្រហាយ​ក្នុង​ខ្លួន​រហូត​មក​ ។

​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​​ដែល​លោក​អធិការ​បាន​សាកសួរ ជនសង្ស័យ​រូប​នេះបាន​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​កាប់សម្លាប់​អតីត​ប្រពន្ធ​នេះ​មែន​ ។  ជន​នេះ​​បាន​លើក​ពី​ហេតុផល​ថា «​ខ្ញុំ​ចងគំនុំ​ជាមួយ​អតីត​ប្រពន្ធ​ម្នាក់​នេះ គឺ​ដោយសារ​តែ ទី​១-​វា​ប្ដឹង​ខ្ញុំ  ឲ្យ​សមត្ថកិច្ច​ចាប់​ខ្ញុំ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន និង​ទី​-២ នៅ​ពេល​ខ្ញុំ​កំពុង​ជាប់​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន  បែរជា​វា​លួច​យកប្ដី​ថ្មី​បាត់​ទៀត​។  ដូច្នេះ​ហើយ ទើប​ក្រោយ​ចេញពី​មណ្ឌល​វិញ ខ្ញុំ​ខឹង​ក៏​តាម​ចងគំនុំ​រហូត​ទ្រាំ​មិន​បាន ពេល​ឃើញ​អតីត​ប្រពន្ធ​រូប​នេះ​ជិះ​ម៉ូតូ​កាត់​កន្លែងធ្វើការក៏​ផ្ទុះ​កំហឹង​ដូច​ភ្នំភ្លើង​ទាញ​ពូថៅ​តាម​កាប់សម្លាប់​តែ​ម្ដង​ទៅ​»​ ។ ​

លោក វេ គឹ​មចត់ បាន​បញ្ជាក់​ដែរ​ថា ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​ប៉ុ​ស្ដ៏​រដ្ឋបាល ឃុំ​តា​ក្រី បាន​ចុះ​អន្តរា​គម​ន៍​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ដែរ​នៅ​កន្លែង​កើតហេតុ ​។  ពេល​នេះ ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ