ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តាលីបង់​ប្រ.ហា.រ​ជី.វិ.ត​អ្ន.ក.​ទោ.ស​ដោយ​បា.ញ់​នៅ​មុខ​មហា​ជន

3 ខែ មុន

«ក្រុម​តាលីបង់​លើក​នេះ​លេង​ដៃ​ធ្ងន់​បន្តិច​ ប្រហារ​ជីវិត​មនុស្ស​របៀប​ពួក​ម៉ាស់​ផ្ចា (marfia) ឬ​​ពួក​កាថែល (cartel) ​នៅ​ម៉ិកស៊ីកូ​​។​ ពួក​គេ​​​​ឱ្យ​សាច់​ញាតិ​ជន​រង​គ្រោះ​បាញ់​រះ​អ្នក​ទោស​​​នៅ​ចំពោះ​មុខ​មហា​ជន​រាប់​ពាន់​នាក់​ ជា​លក្ខណៈ​អារ​ក​មាន់​គំរាម​ស្វា​។» ទី​ក្រុង​កាប៊ុល៖ ថ្មី​ៗ​នេះ…

«ក្រុម​តាលីបង់​លើក​នេះ​លេង​ដៃ​ធ្ងន់​បន្តិច​ ប្រហារ​ជីវិត​មនុស្ស​របៀប​ពួក​ម៉ាស់​ផ្ចា (marfia) ឬ​​ពួក​កាថែល (cartel) ​នៅ​ម៉ិកស៊ីកូ​​។​ ពួក​គេ​​​​ឱ្យ​សាច់​ញាតិ​ជន​រង​គ្រោះ​បាញ់​រះ​អ្នក​ទោស​​​នៅ​ចំពោះ​មុខ​មហា​ជន​រាប់​ពាន់​នាក់​ ជា​លក្ខណៈ​អារ​ក​មាន់​គំរាម​ស្វា​។»


ទី​ក្រុង​កាប៊ុល៖ ថ្មី​ៗ​នេះ ក្រុម​តាលីបង់​​ប្រហារ​ជីវិត​ទណ្ឌិត​ពីរ​នាក់​នៅ​ចំពោះ​មុខ​មហា​ជន​រាប់​ពាន់​នាក់​ដែល​អង្គុយ​រង់​ចាំ​ទស្ស​នា​យ៉ាង​ត្រៀប​ត្រា​នៅ​ពហុ​កីឡដ្ឋាន​​មួយ​កន្លែង​។ សារ​ព័ត៌​មាន​ផ្សាយ​ថា​តាលីបង់​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​​ដែល​ស្លាប់​ដោយសារ​ការ​ចាក់​នឹង​កាំ​បិត​អាច​ប្រហារ​ជីវិត​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដោយ​ផ្ទាល់​ដៃ​តែ​ម្ដង​​។​

តុលាការ​កំពូល​តាលីបង់​ចេញ​សេច​ក្ដី​សម្រេច​ថា «​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​​ពិត​ជា​មាន​កំហុស​ពី​បទ​ចាក់​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ហេតុ​ការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដូច​ការ​ចោទ​ប្រកាន់​មែន​»។ ​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ម្នាក់​ឈ្មោះ​​ស៊ីយេត យ៉ាម៉ាល់ (Syed Yamal) និង​ម្នាក់​ទៀត​ហ្គោល​ខាន់ (Gul Khan)​។ ​​គេ​មិន​ទាន់​ដឹង​​ច្បាស់​ថា​តែ​​ជន​ដៃ​ដល់​ដែល​ចាក់​សម្លាប់​ជន​រង​គ្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ជា​ជន​ជាប់​ចោទ​ពីរ​នាក់​នេះ​ ឬ​ក៏​នរណា​ផ្សេង​។​

សេចក្ដី​ប្រកាស​របស់​តុលាការ​កំពូល​​រៀប​រាប់​បន្ត​ទៀត​ថា​តុលាការ​ចំនួន​បី​ថ្នាក់​រួច​មក​ហើយ​ និង​មេ​ធំ​របស់​តាលីបង់​បាន​ចេញ​បញ្ជា​ឱ្យ​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ​នេះ​​​ដើម្បី​​សង​បំណុល​ឈាម​ដែល​ពួកគេ​សម្លាប់​ជន​រង​គ្រោះ​ដោយ​អំពើ​ឃោរ​ឃៅ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ គេ​ឃើញ​​ហ្វូង​មនុស្ស​​​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ពពាក់​ពពូន​នៅ​ពហុ​កីឡដ្ឋាន​​នៃ​ទី​ក្រុង​ហ្កាស់​ស្ន៊ី​ (Ghazni)។ អ្នក​ខ្លះ​ចង់​មើល​គេ​ប្រហារ​ជីវិត​អ្នក​ទោស​កណ្ដាល​វាល។ ដូច​នេះ​ ពួក​គេ​ខំ​​​តោង​របង​​ពហុ​កីឡដ្ឋាន​ដើម្បី​ចូល​​។

​​តុលាការ​កំពូល​ថ្លែង​ថា «​​អ្នក​ធម៌​ អ្នក​អាថ៌​ខាង​សាសនា​ឥស្លាម​បាន​ស្នើ​សុំ​ឱ្យ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​អត់​ឱន​ឱ្យ​​​ពួក​គេ​ (អ្នក​ទោស​) និង​អហោ​សិកម្ម​ឱ្យ​គ្នា​ត្រឹម​នេះ​ចុះ​។ ប៉ុន្តែ​សាច់​ញាតិ​មិន​ព្រម​។ ពួក​គេ​ចង់​​ទូ​ទាត់​​បំណុល​ឈាម​​។​​ ​អ្នក​នាំ​ពាក្យ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ហ្កា​ស្ន៊ី (Ghazni) ​ប្រាប់​ថា​សាច់​ញាតិ​ជន​រង​គ្រោះ​​​ប្រហារ​ជីវិត​បុរស​ទាំង​ពីរ​នាក់​ដោយ​ផ្ទាល់​ដៃ​​។

អ្នក​នាំ​ពាក្យរូប​នេះ​មិនបាន​បញ្ជាក់​​​ថា​តើ​ពួក​គេ​ប្រើ​ប្រាស់​​​កាំ​ភ្លើង​ម៉ាក​អ្វី​ដើម្បី​​បាញ់​​ប្រហារ​អ្នក​ទោស​ទាំង​នោះ​ទេ​។​ នីតិ​វិធី​​ប្រហារ​ជីវិត​ចាប់​ផ្ដើម​មុន​ម៉ោង​១​រសៀល​បន្តិច​។ គេ​ស្ដាប់​ឮ​សំឡេង​គ្រាប់​កាំ​ភ្លើង​ផ្ទុះ​លាន់​កង​រំពង​ពេញ​ពហុ​កីឡដ្ឋាន​នោះ​ចំនួន​១៥​គ្រាប់​។ អ្នក​ទោស​ម្នាក់​ត្រូវ​៨​គ្រាប់​ និង​ម្នាក់​ទៀត​ត្រូវ​៧​គ្រាប់។ ដូច្នេះ ពួក​គេ​ត្រូវ​គ្រាប់​កាំ​ភ្លើង​ឡើង​សុស​សាច់​។​

​អ្នក​នាំ​ពាក្យ​តុលា​ការ​កំពូល​បញ្ជាក់​បន្ថែម​ថា​អ្នក​ទោស​ទាំង​នោះ​ត្រូវ​គេ​ដាក់​ឱ្យ​​បែរ​មុខ​ទៅ​ម្ខាង​ដើម្បី​​ឱ្យ​គេ​បាញ់​ពី​ក្រោយ​ខ្នង​។ ក្រោយ​ពេល​បាញ់​រួច​ហើយ ឡាន​ពេទ្យ​ក៏​បើក​ចូល​ទៅ​ដឹក​សាក​សព​ចេញ​ទៅ​បាត់​។​ គួរ​កត់​សម្គាល់​ថា​​អ្នក​ទោស​ទាំង​ពីរ​នាក់​នេះ​ជា​​អ្នក​ទី​បី និង​ទី​បួន​​ដែល​ប្រហារ​ជីវិត​ជា​សាធារណៈ​ចាប់​តាំង​ពី​ក្រុម​តាលីបង់​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០២១​​។​អង្គ​ការ​សហ​ប្រជា​ជាតិ​​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​បដិ​បត្តិ​ដាក់​ទោស​តាម​ស្ទាយ (style) ​របស់​ក្រុ​មតាលីបង់។​​

ពោល​គឺ​ប្រហារ​ជីវិត​នៅ​កណ្ដាលវាល​​, វាយ​នឹង​រំពាត់​នៅ​កណ្ដាល​វាល និង​គប់​នឹង​ដុំ​ថ្ម​នៅកណ្ដាល​វាល​។ ​​គួរ​កត់​សម្គាល់​ថា​​​កាល​ពី​ពេល​​​ដឹក​នាំប្រទេស​អាហ្វ​ហ្កានីស្ថាន​ជំនាន់​ទស​វត្ស​ទី​៩០​ (ជំនាន់​រៀម​ច្បង​​) ​ក្រុម​តាលីបង់​ក៏​មាន​ទម្លាប់​អនុ​វត្ត​វិធី​ដាក់​ទោស​ប្រហារ​ជីវិត​​មនុស្ស​ជា​សា​ធារណៈ​ដោយ​គប់​គ្រវែង​​នឹង​ដុំ​ថ្ម​ ឬ​វាយ​នឹង​រំពាត់​ទៅ​​លើ​អ្នក​ទោស​រហូត​ដល់​ស្លាប់​​ផង​ដែរ​​។​ ដូច្នេះ ក្រុម​ឈាម​ថ្មី​របស់​តាលីបង់​ក៏​​​យក​កេរ​តំណែល​នេះ​មក​អនុវត្ត​នៅ​ក្នុង​របប​ដឹក​នាំ​របស់​ពួក​គេ​​​នា​សម័យ​បច្ចុប្បន្ន​ជា​បន្ត​ទៀត​៕

ប្រភព៖ Associated Press
https://apnews.com/article/afghanistan-taliban-public-execution-stadium-73a175aef085f26bd6b574465be34c6f

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ