ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ស្នើ​បន្ថែម​ជើង​ហោះហើរ​ក្នុងស្រុក ក្រោយ​ផ្ទុះ​ការ​តវ៉ា​រឿង​តម្លៃ​សំបុត្រ

5 ខែ មុន

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ចំនួន៦ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ដើម្បី​ដំណើរការ​ជើងហោះហើរ​

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ចំនួន៦ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ដើម្បី​ដំណើរការ​ជើងហោះហើរ​ក្នុងស្រុក​បន្ថែម​ទៀត អំឡុង​ពេល​ថ្ងៃ​ឈប់​វិស្សមកាល បន្ទាប់​ពី​មានការ​តវ៉ា​ជា​សាធារណៈ ជុំវិញ​ការ​ឡើងថ្លៃ​សំបុត្រ​យន្តហោះ​។

ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​ថា តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International, Bangkok Airways, Thai AirAsia, Thai Lion Air, Nok Air និង Thai Vietjet បាន​ជួប​ជាមួយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ថៃ (CAAT) កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ ដើម្បី​ពិភាក្សា​អំពី​ការ​កាត់​បន្ថយថ្លៃ​សំបុត្រ​យន្តហោះ​។ កិច្ចប្រជុំ​សំខាន់​នេះ​កើតឡើង បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​ភាព​ចលាចល​ជុំវិញ​តម្លៃ​ជើងហោះហើរ​ក្នុងស្រុក​ឡើងថ្លៃ​ខ្ពស់​រហូត​ដល់​១​ម៉ឺន​បាត ដែល​ស្មើនឹង ២៧៩​ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ម្ដង​ចេញពី​ទីក្រុង​បាងកក ទៅ​កាន់​ខេត្ត​ភូ​កេ​ត​។

នៅ​ក្នុង​កិច្ចប្រជុំ លោក Suriya Juangroongruangkit រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ពន្យល់​ពី​មូលហេតុ​ដែល​តម្លៃ​សំបុត្រ​ឡើងថ្លៃ​ខ្លាំង អំឡុង​ពេល​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​។

លោក​បាន​ថ្លែង​ថា កិច្ចប្រជុំ​បាន​នាំ​មក​នូវ​វិធានការ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​កាត់​បន្ថយថ្លៃ​សំបុត្រ​យន្តហោះ​ក្នុងស្រុក​។ សម្រាប់​រយៈពេល​ខ្លី ក្រុមហ៊ុន​អាកាសចរណ៍​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ឱ្យ​ដំណើរការ​ជើងហោះហើរ​បន្ថែម​ទៀត​ក្នុង​រដូវ​វិស្សមកាល ជា​ពិសេស​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ដូច្នេះ​ពួក​គេ​អាច​ផ្តល់​សំបុត្រ​ជំនួស​ក្នុង​តម្លៃ​ថោក​។

លោក Suriya បន្ត​ថា អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ថៃ នឹង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន Airports of Thailand Plc, Department of Airports និង Aeronautical Radio of Thailand Ltd (Aero Thai) ដែល​ជា​ក្រុមហ៊ុន​សាធារណៈ​គ្រប់គ្រង​លើ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ប្រទេស​ថៃ មុន​ពេល​វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត​។ ក្រុមហ៊ុន​អាកាសចរណ៍​ក៏​បាន​សន្យា​ថា នឹង​ស្វែងរក​វិធី​បញ្ចុះ​ថ្លៃ​ជើងហោះហើរ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នា​ខែមេសា ខាង​មុខ​នេះ នៅ​ពេល​ដែល​ប្រជាជន​ថៃ​រាប់​លាន​នាក់​ត្រូវការ​ធ្វើ​ដំណើរ​។

SONY DSC

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៦ នឹង​បង្ហាញ​ផែនការ​រយៈពេល​ខ្លី​របស់​ពួក​គេ​ក្នុង​ការ​បញ្ចុះតម្លៃ​ដល់​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆាប់​ៗ​ខាង​មុខ​នេះ​។ សម្រាប់​វិធានការ​រយៈពេល​វែង លោក Suriya លើក​ឡើង​ថា អាជ្ញាធរ​អាកាស​ចរណ៍​ស៊ី​វិល​ថៃ នឹង​សម្របសម្រួល​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​កែសម្រួល​តម្លៃ​សំបុត្រ​យន្តហោះ​ក្នុងស្រុក និង​បង្កើត​តារាង​តម្លៃ​ថ្មី​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឈាន​ទៅ​ដល់​ការ​កែសម្រួល​ប្រព័ន្ធ​តម្លៃ​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ