ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​ជា​ថ្មី​នៅ​យេ​ម៉ែន​

14 ឆ្នាំ មុន

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​នានា​កើត​មាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា នា​ពេល​ព្រឹក​ព្រលឹម​នៅ​ភាគ​ខាង​​ជើង​រដ្ឋ​ធានី​សា​ណា​ជុំ​វិញ​និវេសន​ដ្ឋាន ​របស់​ប្រមុខ​កុល​សម្ព័ន្ធ​យេ​ម៉ែន​ដ៏​មាន​ឥទ្ធិ​ពល​ លោក​ស៊ិក​ សា​ដេក អាល់​អាម៉ា​។
ការ​បា.ញ់​កាំ​ភ្លើង​ត្បាល់​ដំបូង​ត្រូវ​ស្តាប់​ឮ​ ហើយ​បន្ទាប់​មក​មាន​ការ​បា.ញ់​ត​គ្នា​។ ការ​ប្រយុទ្ធ​គ្នា​មាន​នៅ​ជុំ​វិញ​ទី​តាំង​ប៉ូលិស​យោធា​ស្ថិត​នៅ​តាម​មហា​ វិថី​សម្ព័ន្ធ​អារ៉ាប់​ និង​នៅ​ជុំ​វិញ​និវេសន​ដ្ឋាន​របស់​លោក​ស៊ិក អាម៉ា​។ ការ​ប៉ះ​ទង្គិច​គ្នា​ដទៃៗ​ទៀត​កើត​មាន​នៅ​ជិត​ទី​ស្នាក់​ការ​របស់​ទី​ភ្នាក់ ​ងារ​ព័ត៌​មាន​ផ្លូវ​​ការ SABA ។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​កើត​មាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា នា​ពេល​ព្រឹក​ព្រលឹម​នៅ​ភាគ​ខាង​​ជើង​រដ្ឋ​ធានី​សា​ណា​ជុំ​វិញ​និវេសន​ដ្ឋាន​របស់​ប្រមុខ​កុល​សម្ព័ន្ធ​យេ​ម៉ែន​ដ៏​មាន​ឥទ្ធិ​ពល​ លោក​ស៊ិក​ សា​ដេក អាល់​អាម៉ា​។
ការ​បាញ់​កាំ​ភ្លើង​ត្បាល់​ដំបូង​ត្រូវ​ស្តាប់​ឮ​ ហើយ​បន្ទាប់​មក​មាន​ការ​បាញ់​ត​គ្នា​។ ការ​ប្រយុទ្ធ​គ្នា​មាន​នៅ​ជុំ​វិញ​ទី​តាំង​ប៉ូលិស​យោធា​ស្ថិត​នៅ​តាម​មហា​វិថី​សម្ព័ន្ធ​អារ៉ាប់​ និង​នៅ​ជុំ​វិញ​និវេសន​ដ្ឋាន​របស់​លោក​ស៊ិក អាម៉ា​។ ការ​ប៉ះ​ទង្គិច​គ្នា​ដទៃៗ​ទៀត​កើត​មាន​នៅ​ជិត​ទី​ស្នាក់​ការ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​​ការ SABA ។ អាជ្ញា​ធរ​បាន​ចោទ​ប្រកាន់​លោកសាដេក​ អាល់​អាម៉ា ថា បាន​រំលោភ​បទ​ឈប់​បាញ់​គ្នា​ដែល​ខ្លួន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​មក​នេះ​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រយៈ​ពេល​៣​ថ្ងៃ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៨​នាក់​។
ក្រសួង​ការ​ពារ​ប្រទេស​យេម៉ែន​អះ​អាង​ថា ពួក​មនុស្ស​របស់​ប្រមុខ​កុល​សម្ព័ន្ធ​ HACHED បាន​ដណ្តើម​ត្រួត​ត្រា​ទី​ស្នាក់​ការ​របស់​គណ​បក្ស​សមាជ​ប្រជា​​ជន​ទូ​ទៅ​ CPG ជា​គណ​បក្ស​របស់​លោក​ប្រធានា​ធិបតី​អាលី អាប់​ឌុល​ឡាហ៍​ សា​ឡេហ៍ និង​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​ទឹក​ស្អាត ៕