រាជធានីភ្នំពេញ ៖ យុវជន២ក្រុមមានគ្នា៨នាក់ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអធិការដ្ឋានខណ្ឌទួលគោកបានធ្វើការឡាញបំភ្លឺចំពោះមុខសមត្ថកិច្ច ជុំវិញរឿងរ៉ាវថា វាយប្លន់យកម៉ូតូនៅតាមផ្លូវឧកញ៉ាទេពផន ក្នុងសង្កាត់ទឹកល្អក់ទី២ មិនមែនជាករណីប្លន់ទេ គឺជារឿងគ្រោះថ្នាក់ចរាចរណ៍យកម៉ូតូ ប្រឡំនោះទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/21fe501499386a7ed1bf718c10fbf0ac.jpg)
យុវជនឈ្មោះសន ពិសិដ្ឋ អាយុ២៣ឆ្នាំ ជាអ្នកលាងរថយន្ត និងជាម្ចាស់ម៉ូតូបានឱ្យដឹងថា រឿងយប់មិញ ដែលខ្លួនស្រែកថា «ចោរប្លន់នោះជារឿងយល់ច្រឡំ មិនមែនជាករណីប្លន់ទេ ព្រោះពួកគេជាអ្នកស្គាល់គ្នា» ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/dd8a3fe4c81eabd40878ae9a1b17df7e.jpg)
យុវជនរូបនោះបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៣រំលងអធ្រាត្រចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ពួកគេទាំង៨នាក់បាននាំគ្នាចេញពីក្លឹបមួយកន្លែង នៅសង្កាត់ថ្មីគោលបំណងទៅផ្ទះ។ នៅពេលធ្វើដំណើរមកដល់ផ្លូវទេពផនក្នុងសង្កាត់ទឹកល្អក់ទី៣ក៏បានជិះម៉ូតូបានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀតបណ្ដាលឱ្យដួលទាំងអស់គ្នា ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/5b77d6637ada46cce82ba1ed0e96cece.jpg)
ភ្លាមៗ ភាគីម្យ៉ាងទៀត ក៏បានលើកម៉ូតូចូលខាង ដើម្បីដោះស្រាយ តែយកម៉ូតូច្រឡំ ។ ដោយសារតែ យប់ងងឹតមើលមិនឃើញនិងភ័យក៏បានស្រែកថា ចោរប្លន់តែម្ដង ។ ម្ចាស់ម៉ូតូរូបនោះ ក៏បានបញ្ជាក់ថា ករណីនេះ ជាការយល់ច្រឡំនោះទេ ដោយពួកគេជាអ្នកស្គាល់គ្នា នឹងទើបតែចេញពីក្លឹបទាំងអស់ ដោយសារតែយប់ភ្លាមៗ មើលគ្នាអត់ស្គាល់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/3a76b9168670bae88739da5d176229bc.jpg)
យុវជនរូបនោះក៏បានសុំទោសដល់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ដែលពួកគេធ្វើឱ្យរំខានដល់វេលាដ៏មានតម្លៃ និងសូមមហាជន កុំឱ្យមានការយល់ច្រឡំការពិតនោះទេវាជារឿងគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នាឯងនោះទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/31f5eecc1e151cf8248bacb334935d90.jpg)
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ182 (ផ្លូវទេពផន) ទល់មុខការាស់សាំងPtt ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ។ បន្ទាប់ពីកើតហេតុម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់សេរី២០២៣ពាក់ស្លាកលេខភ្នំពេញ1JZ-1472បានផ្តល់ព័ត៌មានដល់សារព័ត៌មានចុះឡាយផ្ទាល់ថា ជាករណីវាយប្លន់យកម៉ូតូ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/5184512d56dbd822e1d88e6c531eb413.jpg)
ភ្លាមៗ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ធ្វើការសាកសួរ និងស្រាវជ្រាវបានបញ្ជាក់ថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍មិនមែនជាករណីប្លន់នោះទេ ៕
ចែករំលែកព័តមាននេះ