ស្ងាត់ៗ! ភរិយារបស់មហាសេដ្ឋីចិន Jack Ma ទិញអចលនទ្រព្យតម្លៃ រាប់លានដុល្លារនៅប្រទេសសិង្ហបុរី
(ចិន)៖ Business Times បានរាយការណ៍ថា ភរិយារបស់មហាសេដ្ឋីចិន Jack Ma បានទិញអចលនទ្រព្យចំនួនបីនៅសិង្ហបុរីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងទីក្រុង។ Business Times…
(ចិន)៖ Business Times បានរាយការណ៍ថា ភរិយារបស់មហាសេដ្ឋីចិន Jack Ma បានទិញអចលនទ្រព្យចំនួនបីនៅសិង្ហបុរីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងទីក្រុង។ Business Times…
(ចិន)៖ Business Times បានរាយការណ៍ថា ភរិយារបស់មហាសេដ្ឋីចិន Jack Ma បានទិញអចលនទ្រព្យចំនួនបីនៅសិង្ហបុរីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងទីក្រុង។
Business Times បាននិយាយថាលោកស្រី Zhang Ying ភរិយាមហាសេដ្ឋី Jack Ma បានចំណាយប្រាក់ពី ៤៥លានដុល្លារសិង្ហបុរី ទៅ ៥០លានដុល្លារសិង្ហបុរី ទិញផ្ទះពាណិជ្ជកម្មចំនួនបីនៅជាប់គ្នានៅលើផ្លូវ Duxton ក្នុងតំបន់ Tanjong Pagar នៃប្រទេសសិង្ហបុរី។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Zhang Ying ក៏ជាពលរដ្ឋសិង្ហបុរី បានក្លាយជានាយកក្រុមហ៊ុនចំនួនបីគឺ Duxton 1 Holdings Pte, 72 Duxton Pte និង Duxton Victory Pte កាលពីថ្ងៃទី៥ ខែមករា។ ដូច្នោះហើយ លោកស្រីកាន់កាបជាម្ចាស់ហាងនៅផ្លូវ Duxton ដែលជាកន្លែងញ៉ាំអាហារដ៏ល្បីនៅប្រទេសសិង្ហបុរី។
លោកស្រី Zhang បានដើរតួយ៉ាងសំខាន់នៅក្នុងថ្ងៃដំបូងនៃការបង្កើតក្រុមហ៊ុន Alibaba Group Holding Ltd. ហើយជានិយោជិតទីមួយនៃសាជីវកម្មនេះ។
Jack Ma គឺជាសហស្ថាបនិក Alibaba ហើយធ្លាប់ជាបុរសមានបំផុតនៅក្នុងប្រទេសចិន។ បន្ទាប់ពីរយៈពេលដ៏យូរនៅក្រៅប្រទេស គាត់បានត្រលប់មកវិញក្នុងខែមីនា ឆ្នាំ ២០២៣ ហើយបានកាន់តួនាទីជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន និងហុងកុង។
បច្ចុប្បន្ន មូលនិធិ Jack Ma បដិសេធមិនឆ្លើយសំណួររបស់ Bloomberg អំពីដំណឹងខាងលើនេះ៕
ចែករំលែកព័តមាននេះ