ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅកង់បីជិះ ដល់កន្លែង​ស្ងាត់ប្រាប់​ឱ្យ​ឈប់ រួចប្រើ​​ល្បិ.ចឆ.ក់បានរបស់ នាំគ្នារត់ចូលព្រៃបា.ត់

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ហៅ​​ឱ្យដឹកពី​ខណ្ឌ

0:00
0:00

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ហៅ​​ឱ្យដឹកពី​ខណ្ឌដង្កោ មក​ម្តុំ​ចាក់សំរាម​ស្ទឹង​មាន​ជ័យ រួច​ក៏ខ្ចី​ទូរ​ស័ព្ទ​តេ​ ហើយ​ឆក់​ទូរ​ស័ព្ទ​របស់​អ្នក​រត់​កង់​បី ​រត់គេច​ចូល​ព្រៃ​បាត់ ។

ហេតុការណ៍ខាងលើនេះបង្កការ​ភ្ញាក់​ផ្អើល​​កាលពី​​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ ចំណុច​ផ្លូវលំ ម្តុំ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ គង់ រា​ភី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​បន្ទប់​ជួល​ម្តុំ​រោងចក្រ​ស្រា​បៀរ​កម្ពុជា ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ ភូមិ​ត្រពាំង​ស្លា ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​ទូរ​សព្ទ​ដែល​ជនសង្ស័យ​សង្ស័យ​យក​ទៅ​​បាត់នោះ​ ទើបតែ​ទិញ​តម្លៃ​ជាង​២០០​ដុល្លារ ។

តាម​​ប្រភពពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ប៊ុក​ឃី​ង​តាម​app ឱ្យ​ដឹក​ពី​ម្ដុំ​ផ្លូវ​៥០​ម៉ែត្រ ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ក្នុង​គោលបំណងមកកាន់​ម្តុំ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ចាស់ លុះ​មក​កន្លែង​ស្ងាត់ មុខ​សិប្បកម្ម​បោច​មាន់​មួយ​កន្លែង ជនសង្ស័យ​បានឱ្យ​គាត់​ឈប់ ពេល​នោះ​គាត់​ក៏​បាន​គិតលុយ​អស់​ចំនួន​១០៩០០​រៀល ផង​ដែរ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ពេល​ដែល​គិតលុយ ជនសង្ស័យ​បាន​និយាយ​សុំ​ទូរ​ស័ព្ទ​តេ​ទៅ​​មិត្តភក្ដិ​ដើម្បី​ឱ្យ​យក​លុយ​មក​ឱ្យ ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆ.ក់​យក​ទូរ​សព្ទ​ពី​ដៃគាត់​ ហើយ​នាំ​គ្នា​រត់គេច​ចូល​ព្រៃ​បាត់​ស្រមោល​អស់​តែ​ម្ដង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក​ក៏មាន​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ រួច​ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​ទំពន់​ទី​១ ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកផ្តន្ទាទោស​តាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ