ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច រួច​បន្ត​ទៅ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ទៀត ត្រូវ​នគរបាល​ក្របួច​បាន​៣​នាក់

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ធ្វើ​ជា​ជាងមាស និង​កម្មករ​រោងចក្រ មិន​កាក់កប ក៏​បែកគំនិត ធ្វើ​ចោរឆក់​វិញ​ម្ដង ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​ស្ត្រី​ម្នាក់ កំពុង​ដើរ​តាម​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ធ្វើ​ជា​ជាងមាស និង​កម្មករ​រោងចក្រ មិន​កាក់កប ក៏​បែកគំនិត ធ្វើ​ចោរឆក់​វិញ​ម្ដង ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​ស្ត្រី​ម្នាក់ កំពុង​ដើរ​តាម​ផ្លូវ បាន​សម្រេច រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ លុះ​រយៈពេល​១៥​នាទី​ក្រោយមក បាន​បន្ត​ទៅ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ទៀត ដែល​កំពុង​ជិះ​កង់​អា​គុយ​តាម​ផ្លូវ បាន​សម្រេច​ទៀត ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ដេញ​តាម​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ចន្លោះ​វេលា​ម៉ោង​០៨​និង​១៥​នាទី ដល់​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖
១. ឈ្មោះ ជា ពន្លឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងមាស មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២. ឈ្មោះ ឡុ​ង ជូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​៣. ឈ្មោះ វ​ន្នី ភារ​វុ​ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងមាស មាន​ទីលំនៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក​ស្ត្រី​រង​គ្រោះ ចំនួន​២​នាក់ ៖
១. ឈ្មោះ ម៉ក់ សុផល អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ចោម​ចៅ​ទី​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទូរ​សព្ទ​របស់​គាត់​ម៉ាក OPPO F9 ។
២. ឈ្មោះ យ៉​ន បុប្ផា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៨H ផ្លូវ​លេខ​១១១K ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​បាន​ឆក់​កាបូប​ស្ពា​របស់​នាង ដែល​នៅ​ក្នុង​កាបូប​នោះ​មាន មាន​ទូរ​សព្ទ​ម៉ាក OPPO F9 មួយ​គ្រឿង​ប៉ុណ្ណោះ ។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ខណៈ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ក់ សុផល ដើរ​ចេញពី​ធ្វើការ​រោងចក្រ ហើយ​ដក​ទូរ​សព្ទ​ពី​ក្នុង​ហោប៉ៅ ដើម្បី​ខ​ល​ទៅ​ប្ដី ស្រាប់តែ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​ឆក់យ​កបាន​សម្រេច រួច​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ក្រុម​នេះ អត់​បាន​សំងំ​លាក់ខ្លួន​នោះ​ឡើយ រយៈពេល​១៥​នាទី​ក្រោយមក ក៏​បាន​បន្ត​ទៅ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉​ន បុប្ផា ម្នាក់​ទៀត​ខណៈ​ដែល​នាង​កំពុង​ជិះ​កង់​អា​គុយ​ចេញពី​ធ្វើការ​រោងចក្រ​ត្រលប់​ទៅ​ផ្ទះ​ម្នាក់ឯង​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ក្នុង​កាបូប​នោះ​មាន​តែ​ទូរ​សព្ទ OPPO ១​គ្រឿង​ប៉ុណ្ណោះ ហើយ​ក្រោយ​ពេល​ឆក់​បាន​សម្រេច ក្រុម​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​២​គ្រឿង​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ខណៈនោះ​ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ល្បាត​តាម​ផ្លូវ​នោះ​ដែរ ជួយ​អន្តរាគមន៍ ដេញ​តាម​ជា​ច្រើន​គីឡូម៉ែត្រ រហូត​ដល់​ផ្លូវជាតិ​លេខ​៣ ចំណុច​ខ្លោងទ្វារវត្ត​ព្រៃ​ស្ពឺ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ទើប​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ រួច​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ