ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​បន្ទប់​​លួច​បាន​សម្រេច តែ​ម៉ូតូមិនអាចបញ្ឆេះ​! បណ្ដើរ​តាម​ផ្លូវ ជួប​នគរបាល​កំពុង​ល្បាត ជាប់​ខ្នោះ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល មួយ​កន្លែង ហើយ​លួច​យក​បាន​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ប៉ុន្តែ​ម៉ូតូ​អត់​ឆេះ ជិះ​អត់​កើត ក៏​បាន​ព្យាយាម​បណ្ដើរ​ម៉ូតូ ដើម្បី​យក​ទៅ​លាក់​ទុក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល មួយ​កន្លែង ហើយ​លួច​យក​បាន​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ប៉ុន្តែ​ម៉ូតូ​អត់​ឆេះ ជិះ​អត់​កើត ក៏​បាន​ព្យាយាម​បណ្ដើរ​ម៉ូតូ ដើម្បី​យក​ទៅ​លាក់​ទុក ចៃដន្យ​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ កំពុង​ជិះ​ល្បាត ក៏​បាន​ឃាត់​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ភ័យ ផ្ដួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ភូមិ ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ តែ​ម្ដង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១២​បេ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ប៉ិន សៀង​ហាក់ អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ចំណែក​ម៉ូតូ ដែល​ជន​នេះ​លួច ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី និ​ច ព​ណ៍​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​កណ្ដា​ក​1AB-8560 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ផ​ន លី​ហ្សា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ ។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ជួល​លួច​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ប៉ុន្តែ​ម៉ូតូ​អត់​ឆេះ ជិះ​អត់​កើត ជនសង្ស័យ​ក៏​ព្យាយាម​អូស​បណ្ដើរ​តាម​ផ្លូវ ដើម្បី​យក​ទៅ​លាក់​ទុក​។ ពេល​នោះ បាន​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ កំពុង​ល្បាត ហើយដោយ​មានកា​សង្ស័យ ទើប​នគរបាល​ក៏​បាន​ហៅ​សួរនាំ ស្រាប់តែ​ជនសង្ស័យ ផ្ដួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ភូមិ ហើយ​ក៏​ត្រូវ​បាន​កម្លាំង ដេញ​តាម​ឃាត់ខ្លួន​បាន ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ភ្លាម​ៗ​នោះ ក​ម្លាំ​នគរបាល ពុំ​បានដឹង​ថា ជនសង្ស័យ​រូប​នោះ គឺជា​ចោរ​នោះ​ទេ ហើយ​ម៉ូតូ​ដែល​១​គ្រឿង ដែល​ជន​នេះ​បណ្ដើរ គឺ​ទើបនឹង​លួច​បាន​នោះ​ឡើយ​។ ប៉ុន្តែ​ក្រោយ​ពេល​ឃាត់ខ្លួន​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល នៅ​ម្ដុំ​ខាងក្រោយ​តារាង​បាល់ទះ Happy Sport លួច​យក​បាន​ម៉ូតូ​១​គ្រឿង​នេះ​។ ទើបបាន​ដឹង​ថា ជន​នេះ​គឺជា​ចោរ បន្ទាប់​មក ក៏​បាន​នាំ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​កើតហេតុ រួច​បាន​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង និង​ទទួលយក​ម៉ូតូ​ត្រលប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ