ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​សង្ឃ​​​​ទីបេ​ដា​ឡៃ​ឡាម៉ា​បោះបង់​​​​ចោលអំណាច​​នយោបាយ​​ជា​ផ្លូវការ​

14 ឆ្នាំ មុន

​​សម្តេច​សង្ឃ​​​ទី​បេ​ ដា​ឡៃឡាម៉ា ​​បាន​បោះ​បង់​ចោល​​តួនាទី​​​នយោបាយ​​​ជា​ផ្លូវការ​​ហើយ ។​ ​នេះ​បើ​តាមការ​​ឱ្យ​​ដឹង​​ដោយ​​​​អ្នកនាំពាក្យ​​​​របស់​ព្រះ​អង្គ​ ។ មេដឹកនាំ​​​សាសនា​​ទីបេ​រូបនេះ​បាន​ផ្តល់​​​​ការ​អនុម័ត​​​​វិសោធ​ន​កម្ម​​​ រដ្ឋធម្មនុញ្ញ ​ដើម្បី​​អាច​ឱ្យព្រះអង្គ​លះ​​​បង់​​ការ​ទទួលខុសត្រូវ​​ផ្នែក​នយោ​បាយ​​ទៅ​ ឱ្យមេដឹកនាំ​​​សហគមន៍​​ដែលជាប់​ឆ្នោត ។
​​អ្នក​​​​នាំពាក្យ​​​សម្តេ​ចសង្ឃ​​​ដាឡៃ​ឡាម៉ា ​​​លោក Labsang Choedak និយាយ​ថា ​​ការ​ផ្លាស់ប្តូរ​​នេះត្រូវ​បានធ្វើឡើង​​​ក្នុងអំឡុង​ពេល​​នៃ​ការ​ប្រជុំ​ សភា​​​រយៈ​ពេល​​៣​ថ្ងៃ ​​រៀបចំឡើង​​នៅ​តំបន់​​​ប្រជុំ​ជន ដារ៉ាម សាលា​ ក្នុងប្រទេស​ឥណ្ឌា​។

សម្តេច​សង្ឃ​​​ទី​បេ​ ដា​ឡៃឡាម៉ា ​​បាន​បោះ​បង់​ចោល​​តួនាទី​​​នយោបាយ​​​ជា​ផ្លូវការ​​ហើយ ។​ ​នេះ​បើ​តាមការ​​ឱ្យ​​ដឹង​​ដោយ​​​​អ្នកនាំពាក្យ​​​​របស់​ព្រះ​អង្គ​ ។ មេដឹកនាំ​​​សាសនា​​ទីបេ​រូបនេះ​បាន​ផ្តល់​​​​ការ​អនុម័ត​​​​វិសោធ​ន​កម្ម​​​រដ្ឋធម្មនុញ្ញ ​ដើម្បី​​អាច​ឱ្យព្រះអង្គ​លះ​​​បង់​​ការ​ទទួលខុសត្រូវ​​ផ្នែក​នយោ​បាយ​​ទៅ​ឱ្យមេដឹកនាំ​​​សហគមន៍​​ដែលជាប់​ឆ្នោត ។
អ្នក​​​​នាំពាក្យ​​​សម្តេ​ចសង្ឃ​​​ដាឡៃ​ឡាម៉ា ​​​លោក Labsang Choedak និយាយ​ថា ​​ការ​ផ្លាស់ប្តូរ​​នេះត្រូវ​បានធ្វើឡើង​​​ក្នុងអំឡុង​ពេល​​នៃ​ការ​ប្រជុំ​សភា​​​រយៈ​ពេល​​៣​ថ្ងៃ ​​រៀបចំឡើង​​នៅ​តំបន់​​​ប្រជុំ​ជន ដារ៉ាម សាលា​ ក្នុងប្រទេស​ឥណ្ឌា​។ ​​​ចំណែក​​វិសោធនកម្ម​​រដ្ឋធម្ម​នុញ្ញ​​ធ្វើឡើង​​​​ក្រោយ​​ពី​​សភា​ពិសេស​​ទីបេ​ទទូច​ដល់​សម្តេច​សង្ឃ​​​​ដា​ឡៃ​ឡាម៉ា ​​​ពិចារណា​មើលឡើងវិញ​​​នូវ​សេចក្តី​​សម្រេច​​ចិត្ត​​​របស់​​ព្រះអង្គ​ក្នុងការបោះបង់​​​ចោល​អំណាច​។​
សម្តេច​សង្ឃ​​ដាឡៃ​​ឡាម៉ា ​​បោះបង់​ចោល​អំណាច​​​​​នយោបាយ ​ប៉ុន្តែ​​​នៅតែ​​​ជា​មេដឹកនាំ​​​សាសនា​​​ដដែល ។ ​​កាលពី​ខែ​មីនា​កន្លង​មក​នេះ​សម្តេច​​សង្ឃ​ដាឡៃឡាម៉ា ​​បានប្រកាស​ពី​​ផែន​ការ​​​ចូលនិវត្តន៍​​​​ពីតួនាទី​​​ជា​មេ​ដឹកនាំ​​​​នយោបាយ​​​​នៃ​ចលនា​​និរទេស​​​ទីបេ ដោយ​​សម្តេច​​​​ព្រះអង្គ​មាន​សង្ឃ​ដីកា​​​ថា សហគមន៍​​​ទីបេ​ត្រូវ​​​​ការមេដឹកនាំ​​ជាប់ឆ្នោត​ថ្មី ​។​ ​សម្តេច​​​សង្ឃ​ដាឡៃ​ឡាម៉ា ​​បាន​ភៀស​ខ្លួន​​​ពីប្រទេស​​​ចិនកាលពី​​៥២​ឆ្នាំ ​មុនគឺ​នៅ​ថ្ងៃទី​​​១០ មីនា ឆ្នាំ​​១៩៥៩ ក្រោយពី​​​ដឹក​នាំ​​ការ​បះ​បោរ​​​ប្រឆាំង​នឹង​​ការគ្រប់គ្រង​​​របស់ចិន ​មិន​បាន​​សម្រេច​៕