ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាបានបោះឆ្នោតតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​សមាជិការ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បោះ​ឆ្នោត​តែង លោក ហ៊ុន ម៉ា​នី​ ជាឧបនាយករដ្ឋមន្ត្រី ខណៈ​តែងតាំង​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​២​រូប​ទៀត ​ជា​ទេស​រដ្ឋមន្ត្រី ។…

រាជធានី​ភ្នំពេញ ៖ សមាជិក​សមាជិការ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បោះ​ឆ្នោត​តែង លោក ហ៊ុន ម៉ា​នី​ ជាឧបនាយករដ្ឋមន្ត្រី ខណៈ​តែងតាំង​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​២​រូប​ទៀត ​ជា​ទេស​រដ្ឋមន្ត្រី ។ ក្នុង​នោះ​ដែរ លោក ហ៊ុន ម៉ា​នី នឹង​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​ទី​១១ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច ហ៊ុន ម៉ា​ណែ​ត ។

ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង ក្នុង​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នា​ព្រឹក​ថ្ងៃ​២១​កុម្ភៈ​នេះ ​ដើម្បី​បោះ​ឆ្នោត​តែងតាំង​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​បី​រូប ជា​ឧបនាយករដ្ឋមន្ត្រី និង​ទេស​រដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធាន​រដ្ឋ សភា​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​ពញ្ញា​ចក្រី​ហេង សំ​រិ​ន សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ក្រឡាហោម ស ខេ​ង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ព្រមទាំង​សមាជិក​សមាជិកា​រដ្ឋសភា​ សរុប​១២០​រូប ។

ជាក់ស្តែងនេះ លោក ហ៊ុន ម៉ា​នី នឹង​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​ទី​១១ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច ហ៊ុន ម៉ា​ណែ​ត ។ ហើយឧបនាយករដ្ឋមន្ត្រី​១០​រូប នា​ពេល​បច្ចុប្បន្នមាន លោក នេ​ត សា​វឿ​ន​, លោក អូន ព័ន្ធ​មុនី​រ័​ត្ន​, លោក សុខ ចិន្តា​សោភា​, លោក វ​ង្សី វិសុទ្ធ​, លោក កើត រិ​ទ្ធ​, លោក សាយ សំ​អាល់​, លោក ទៀ សីហា​, លោក ស សុខា​, លោក ហង់ ជួនណា​រ៉ុ​ន​, លោក ស៊ុន ចាន់​ថុ​ល ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​សម័យ ប្រជុំ​រដ្ឋសភា​វិ​សាម​ញ្ញា​នីតិកាល​ទី​៧ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ​ឆ្នាំ​២០២៤ ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល​ចំនួន​៣​រូប ជា​ឧបនាយករដ្ឋមន្ត្រី និង​ទេស​រដ្ឋមន្ត្រី​រួម​មាន ៖ – ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ។

ឯកឧត្តម ស្រ៊ី ថា​ម​រុង្គ ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស – ឯកឧត្តម ប៉ែន វិបុល ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស រដ្ឋសភា​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​ដំណើរការ​មក​អស់​រយៈពេល​ប្រមាណ​៦​ខែ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ