ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់មួយចំនួននៅកម្ពុជានឹងមានភ្លៀង ក្នុងចន្លោះថ្ងៃទី២០-២២ ខែកុម្ភៈនេះ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានភាពរាំងស្ងួតនៅតំបន់មួយចំនួននោះស្ថានភាពធាតុអាកាសនៅកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ក្នុងចន្លោះថ្ងៃទី២០-២២ កុម្ភៈនេះ ។ នេះបើតាមក្រសួងធនធានទឹកនិងឧតុនិយម។ យោងតាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយពីឈូងសមុទ្របេងហ្គាល់ រហូតដល់ឈូងសមុទ្រថៃនិងគ្របដណ្ដប់មកលើប្រទេសកម្ពុជា…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានភាពរាំងស្ងួតនៅតំបន់មួយចំនួននោះស្ថានភាពធាតុអាកាសនៅកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ក្នុងចន្លោះថ្ងៃទី២០-២២ កុម្ភៈនេះ ។ នេះបើតាមក្រសួងធនធានទឹកនិងឧតុនិយម។

យោងតាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយពីឈូងសមុទ្របេងហ្គាល់ រហូតដល់ឈូងសមុទ្រថៃនិងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​ធ្វើ​ឲ្យ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C (​អង្សា​សេ​) ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​៥% និង​មាន​ខ្យល់​បក់​មក​ពី​ទិសបូព៌ មាន​ល្បឿន​២​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C (​អង្សា​សេ​) ផ្ទៃមេឃ​មាន​ពពក​តិច​ខ្យល់​បក់​មក​ពី​ទិសបូព៌​មាន​ល្បឿន​២​ម៉ែត្រ​/​វិនាទី ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ មាន​ភ្លៀង​ធ្លាក់​ខ្សោយ គ្រប់​ដណ្តប​លើ​ផ្ទៃដី​៥% ។

ចំពោះ​នៅ​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C (​អង្សា​សេ​) ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្រប់​ដណ្តប់ លើ​ផ្ទៃដី​២០% ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​៥​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​អប្បបរមា​១,២៥​ម៉ែត្រ និង​កម្ពស់​អតិបរមា​២,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ