រាជធានីភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលណែនាំ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បន្តពង្រឹងកម្មវិធីការបង្កើនជំនាញ និងការ ផ្លាស់ប្តូរជំនាញ ដល់កម្មករនិយោជិត ពីព្រោះជាយុទ្ធសាស្ត្របង្កើនផលិតភាពការងារ និងទាក់ ទាញវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះថា វាមានសារៈសំខាន់ណាស់ក្នុងការបង្កើនផលិតភាព ការងារនៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដោយសារតែគោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ នេះគឺបានដាក់គោលនយោបាយរុញច្រានវិស័យឧស្សាហកម្មនៅក្នុងស្រុក ក្នុងគោលបំណងបង្កើនតម្លៃបន្ថែម ដូច្នេះហើយមានតែការពង្រឹងកម្មវិធីការបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញ ដល់កម្មករនិយោជិតទេដែលអាចឱ្យគោលនយោបាយនេះដើរទៅមុខ បាន ។
លោកបន្ថែមថា ក្នុងយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ការពង្រឹងកម្មវិធីការបង្កើន ជំនាញ និងការផ្លាស់ប្តូរជំនាញ ដល់កម្មករនិយោជិតគឺជាកិច្ចការមួយសំខាន់ណាស់សម្រាប់ លើកកម្ពស់សមត្ថភាពជំនាញទៅដល់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសបើទោះបីពួកគាត់មានជំនាញ និងគ្មានជំនាញក៏ដោយ ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាជោគជ័យលើការពង្រឹងកម្មវិធី ការបង្កើនជំ នាញ និងការផ្លាស់ប្តូរជំនាញ ដល់កម្មករនិយោជិតគោលដៅហើយ នោះកម្លាំងជំនាញនៅ កម្ពុជានឹងមានសញ្ញាណល្អរុញច្រានវិស័យការងារនៅកម្ពុជាដើរទៅមុខ ជាពិសេសនោះទាក់ ទាញភ្នែកអ្នកវិនិយោគទាំងក្រៅស្រុក និងនៅក្នុងស្រុក លើវិស័យឧស្សាហកម្មធំៗមកកាន់ ប្រទេសកម្ពុជា ពីព្រោះពួកគេយល់ថា កម្ពុជាមានធនធានមនុស្សរួច ជាស្រេចដែលអាចឆ្លើយ តបទៅ និងតម្រូវការការងាររបស់ក្រុមហ៊ុនពួកគេបាន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារគ្មានជំនាញ, មិនមាន ជំនាញគ្រប់គ្រាន់ ឬខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួល នៃបច្ចេកវិទ្យា និងពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ, ការជំរុញការអនុវត្តកាតព្វ កិច្ចហ្វឹកហ្វឺនកូនជាង និងការផ្តល់ឱកាសចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើន សមត្ថភាពកម្មករនិយោជិត នៅនឹងកន្លែងការងារ, ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថលនៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬឆ្លាស់ ជាពិសេសការផ្តល់ឱកាស ទទួលបានការសិក្សាពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាព បច្ចុប្បន្ន និងការអនុវត្តការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ានជាដើម ៕

ចែករំលែកព័តមាននេះ