ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលសារជាថ្មី! ខណៈថៃជួបត្រីនាគភ្លាម ក្រឡាប់​ទូកភ្លែត

2 ខែ មុន

ថៃ ៖ ត្រី Oarfish ដែលត្រូវបានពលរដ្ឋថៃ ហៅថា «ត្រីនាគ» គឺជាប្រភេទទឹកជ្រៅដ៏កម្រនោះ ស្រាប់តែត្រូវបានគេប្រទះឃើញបានងាប់ជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទថៃដែលកំពុងនេសាទលើសមុទ្រដែលមានចម្ងាយប្រហែល៨ម៉ាយពីខេត្តភូកេតកាលពីថ្ងៃព្រហស្បតិ៍។ នេះគឺជាត្រី…

ថៃ ៖ ត្រី Oarfish ដែលត្រូវបានពលរដ្ឋថៃ ហៅថា «ត្រីនាគ» គឺជាប្រភេទទឹកជ្រៅដ៏កម្រនោះ ស្រាប់តែត្រូវបានគេប្រទះឃើញបានងាប់ជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទថៃដែលកំពុងនេសាទលើសមុទ្រដែលមានចម្ងាយប្រហែល៨ម៉ាយពីខេត្តភូកេតកាលពីថ្ងៃព្រហស្បតិ៍។ នេះគឺជាត្រី Oarfish ទី២ហើយ ដែលត្រូវបានគេប្រទះឃើញក្នុងដែនសមុទ្រថៃ ។

គេនៅចាំបានថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ត្រីOarfish ទី១-ត្រូវបានរកឃើញនៅក្នុងដែនសមុទ្រថៃ ដែលមានប្រវែង ២,៤ម៉ែត្រ ហើយបង្កឱ្យមានការព្រួយបារម្ភថា ថៃអាចជួបគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ក្រោយខកខានអស់រយៈពេល២០ឆ្នាំមកហើយនោះ ។

ក្រោយពីប្រទះឃើញ អ្នកនេសាទក៏បានរាយការណ៍ទៅមន្ត្រីជំនាញ ហើយសាកសពត្រីនេះទៅបាននាំមកកាន់ច្រាំងតាមរយៈទូកនេសាទមួយផ្សេងទៀត ព្រោះតែទូកនេសាទដែលចាប់ត្រីនេះបានមិនទាន់បញ្ចប់ប្រតិបត្តិការនេសាទរបស់ខ្លួននៅឡើយ ។

ប្រធានជលផលខេត្តភូកេត លោក Sitthipol Muangsong និងមន្ត្រីមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលឆ្នេរបានចុះទៅពិនិត្យមើលត្រីនោះដើម្បីស៊ើបអង្កេតពីមូលហេតុនៃការស្លាប់។សាកសពរបស់ Oarfish ស្ថិតក្នុងស្ថានភាពល្អ មានប្រវែង 2.85 ម៉ែត្រ និងទម្ងន់8.6គីឡូក្រាម ។ សាកសពត្រីកម្រនេះ ត្រូវបានគេយកទៅកាន់តសារមន្ទីរវិទ្យាសាស្ត្រជាតិរបស់ប្រទេសថៃសម្រាប់ការសិក្សាលម្អិតបន្ថែមទៀត។

យ៉ាងណាក៏ដោយជារឿងហេតុចៃដន្យ ឬក៏គាប់ជួនទេ ក្រោយប្រទះឃើញត្រីនាគនៅថ្ងៃព្រហ​ស្បតិ៍ ស្រាប់តែស្អែកឡើង ពោលគឺកាលពីយប់ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ថៃបានជួបហេតុ​ការណ៍ទូកទេសចរណ៍ពីរគ្រឿងបើកបុកគ្នានៅលើផ្ទៃសមុទ្ទខេត្តក្រាប៊ី បណ្ដាលឱ្យអ្នកដំណើរលើនោះភ័យស្លន់ស្លោប៉ុន្តែក្រោយមកត្រូវបានជួយសង្គ្រោះទាន់ពេល លើកលែងតែអ្នកបើកទូកម្នាក់បានធ្លាក់ចូលទឹក ហើយមកដល់ពេលនេះ ប្រហែលជាបានស្លាប់បាត់ទៅហើយ បន្ទាប់ក្រុមអ្នកមុជ​ទឹកព្យាយាមរុករកអស់ជាច្រើនថ្ងៃនៅតែរកមិនឃើញ ។

សូមជម្រាបថា សម្រាប់ប្រជាជនជប៉ុនវិញ ការប្រទះឃើញវត្តមានត្រី oarfish មិនមែនជាប្រផ្នូលធម្មតានោះទេ ក្នុងជំនឿតាំងពីយូរលង់របស់ប្រជាជនជប៉ុនដែលចាត់ទុកថា oarfish គឺជាអ្នក​នាំសារពីព្រះសមុទ្រ ដើម្បីព្រមានពួកគេថា គ្រោះមហន្តរាយនឹងមកដល់។ រឿងព្រេងជប៉ុនមួយ​បានកត់ត្រាឈ្មោះត្រីនេះថា ‘Earthquake Fish’ ឬ «ត្រីរញ្ជួយដី»ព្រោះវារមែងបង្ហាញខ្លួនឱ្យឃើញ នៅមុន ឬក្រោយពេលនៃគ្រោះរញ្ជួយដីក្នុងមហាសមុទ្រដែលយើងគ្រប់គ្នាហៅតាមភាសាជប៉ុនថា «រលកយក្សស៊ូណាមិ» ។

ប៉ុន្តែបើយោងតាមអ្នកជំនាញជលផលរបស់ថៃបានច្រានចោលការលើកឡើងមួយចំនួនដែលថា ការរកឃើញត្រីនាគ អាចជាសញ្ញានៃការរញ្ជួយដីក្រោមសមុទ្រនាពេលខាងមុខ ដោយពន្យល់ថា ត្រីប្រភេទនេះត្រូវបានរកឃើញនៅក្នុងសមុទ្រដែលមានជម្រៅជ្រៅទូទាំងពិភពលោក លើកលែងតែនៅតំបន់ប៉ូល ប៉ុន្តែឱកាសដែលបានឃើញត្រីប្រភេទនោះមានតិចបំផុត ព្រោះពួកវារស់នៅក្នុងតំបន់ទឹកជ្រៅចន្លោះពី 200 ទៅ1,000 ម៉ែត្រ នៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ការប្រទះឃើញវត្តមានរបស់ត្រីនេះ អាចមកពីវា ដេញចាប់ចំណីភ្លេចខ្លួន មកដល់ទឹករាក់ ហើយដែលទឹករាក់មានកម្ដៅខ្លាំងទើបធ្វើឱ្យពួកវាងាប់ ។ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ