ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូច្រើនគ្រឿង​​ ក្លាយជាហិ.ង្សា ផ្អើលផ្លូវជាតិលេខ៤

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ឡិច​ស៊ី​ស​ RX300 មួយគ្រឿង ​​និង​​ម៉ូតូ​

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ឡិច​ស៊ី​ស​ RX300 មួយគ្រឿង ​​និង​​ម៉ូតូ​ចំនួន៣គ្រឿង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​២​នាក់​ និងឈ្លោះប្រកែក​គ្នា​​ក្លាយ​ជា​ហិ.ង្សា បង្កការភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាកឡិច​ស៊ី​ស​ RX300 ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2AV-4598 បើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ​បុ.ក​ម៉ូតូ​មួយគ្រឿងម៉ាកហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IX-4846 បណ្ដាល​ឱ្យ​ដួល​របួសស្រាល​ ។ បន្ទាប់​មក​មាន​ម៉ូតូ​មួយ​គ្រឿងទៀត ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​ជិះ​មាន​គ្នា​ពីរ​នាក់​ធ្វើ​ដំណើរ​ស្រប​ទិស​ដៅ​គ្នា​ពី​លិចទៅ​កើត​ទៅ​បុក​រថយន្ត​ចំ​ផ្នែក​ខាងក្រោយ​ខ្ទាត​ប៉ះ​និង​ម៉ូតូ​កង់​បី​ដួល​របួសធ្ងន់​ស្រាល​២​នាក់​ ត្រូវ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្ត​ថា ចំណែក​ម៉ូតូ​កង់​បី​មិន​ចង់​វែង​ឆ្ងាយ​ក៏​បើក​ចេញ​ទៅ​បាត់ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1T-4883​មួយ​គ្រឿង​ទៀត​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​២០២១ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ឈាន​ដល់​ប្រើ​អំពើ​ហិ.ង្សា​វាយ​មួយ​ប្រាវ ទើប​អ្នក​បង្ក​រត់គេច​ខ្លួន​ទៅ​បាត់ ។

ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​បាញ់ថ្នាំ​យក​ម៉ូតូ​និង​រថយន្ត​ទៅ​ដាក់​អែប​ខាង​រួច​អោយ​ភាគី​សង្ខាង​ទាំងអស់​សំរួល​គ្នា​ជំហាន​សិន​និង​រាយការណ៍​ទៅ​ផ្នែក​ជំនាញ ។

ក្រោយ​ពេល​កើតហេតុ​ ដោយ​សារ​ភាគី​ទាំង​សងខាង​​សំរួល​ដោះស្រាយ​គ្នា​បញ្ចប់រឿង​មួ​យក​ន្លា​ក់​ម្ដង​រួច​នាំ​គ្នា​បើក​ចេញ​ទៅ​អស់ពី​កន្លែង​កើតហេតុ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ