ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចុះ​ទៅ​ដល់​កន្លែង​​ល្បែ.ងស៊ីសង​តាម​អន​ឡាញ​ជាង​១០០​កន្លែង នៅ​ស្រុក​មួយក្នុង​ខេត្តកំពត

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នគរបាល​គ្រប់​ប៉ុស្តិ៍​ទាំង​៩៣​ឃុំ ក្នុងស្រុក និង​ក្រុង​ទាំង​៩​ក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចុះ​ទៅ​សំដៅ​ទីតាំង ដែល​ក្រុមហ៊ុន​ជួល​ផ្ទះ​ប្រជាពលរដ្ឋ…

ខេត្តកំពត ៖ នគរបាល​គ្រប់​ប៉ុស្តិ៍​ទាំង​៩៣​ឃុំ ក្នុងស្រុក និង​ក្រុង​ទាំង​៩​ក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចុះ​ទៅ​សំដៅ​ទីតាំង ដែល​ក្រុមហ៊ុន​ជួល​ផ្ទះ​ប្រជាពលរដ្ឋ ឬ​តូប​លក់ដូរ​ដាក់​ល្បែ​.​ង​ស៊ីសង​អន​ឡាញ មាន​ឆ្នោត​ឡូ​តូ​ជល់​មាន់​នោះ ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ផ្ទះ​អោយ​ប​ញ្ឃ​ប់​ជា​បន្ទាន់ ។

នៅ​ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស មាន​ដាក់​ល្បែង​អន​ឡាញ​តាម​តូប លក់ដូរ​ចំនួន​៧​កន្លែង ត្រូវ​បាន​នគរបាល​ចុះ​ធ្វើ​កិច្ចសន្យា​ប​ញ្ឃ​ប់​រួចរាល់​អស់ហើយ ។

លោក​វរសេនីយឯក នាក់ ឌឹ​ម អធិការ​នគរបាល​ស្រុក​បន្ទាយមាស​បាន​ប្រាប់​អោយ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​ថា​នគរបាល​កំពង់​ចុះ​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព មាន​ប៉ុន្មាន​កន្លែង​ទីតាំង ។

រីឯ​លោក​វរសេនីយឯក​ហ៊​ន ប៊ុ​ន​ស៊ី​ដេ​ត អធិការ​នគរបាល​ស្រុក​អង្គរ​ជ័យ​បាន​និយាយ​ថា ចំនួន​ដាក់​ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ​តាម​តូប​លក់ដូរ លោក​មិន​ផ្ដល់​អោយ​អ្នកកាសែត​ដឹង​ចំនួន​ទេ តែបើ​មាន​លេង​លោក​នឹង​បញ្ជា​អោយទៅ​ចាប់ ។

ចំណែកឯ​ស្រុក​ដងទង់ មាន​ល្បែង​អន​ឡាញ​ជាង​១០០​កន្លែង តែ​ត្រូវ​បាន​នគរបាល​ដើរ​ប្រាប់​អោយ​ប​ញ្ឃ​ប់​អស់ហើយ ។ ចំណែកឯ​លោក​វរសេនីយឯក ប៉ា​យ៉ា អធិការ​នគរបាល​ស្រុក​ឈូក​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ។

លោក​វរ​សេ​ឯក​មី សុខុម អធិការ​នគរបាល​ស្រុក​ជុំ​គី​រី និយាយ​ប្រាប់​អោយ​ដឹង​ថា ស្រុក​ជុំ​គី​រី​មាន​ល្បែង​ដាក់​តាម​អន​ឡាញ​នេះ មាន​តែ​៧​កន្លែង​ទេ តែ​បាន​ឈប់​អស់ហើយ ។

លោក​វរសេនីយឯក សូរ ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ទឹកឈូ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ចំនួន​ទីតាំង​ដាក់​អន​ឡាញ​មិន​ទាន់​ដឹង​ចំនួន​ទេ ព្រោះ​នគរបាល​កំពុង​ចុះ​ធ្វើ​កំណត់ហេតុ ។

ចំណែកឯ​លោក​វរ​សេនី​ឯក សេង សុគន្ធ ចាត់​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច និយាយ​ថា ល្បែ​.​ង​តាម​អន​ឡាញ​ទាំងនោះ ត្រូវ​បាន​គេ​ឈប់​ខ្លួន​គេ​អស់ហើយ ។ លោក​វរសេនីយឯក រូប​នោះ​និយាយ​ថា ចំនួន​អន​ឡាញ​ដាក់​តាម​ទីប្រជុំជន​នោះ​មិនដឹង​ប៉ុន្មាន​កន្លែង​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​និយាយ​ថា គ្រាន់តែ​ក្នុងភូមិ​សាស្ត្រ ឃុំ​បឹង​សាលា​ខាងជើង​មួយ មាន​ល្បែ​.​ង​អន​ឡាញ ដាក់​តាម​តូប​លក់ដូរ ចំនួន​១៥​កន្លែង ។

ដោយឡែក​លោក​វរសេនីយឯក ហោ​វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពត​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ល្បែ​.​ង​អន​ឡាញ​នៅ​ក្រុង​កំពត​មាន​ប្រហែល​២០​កន្លែង តែ​បិត​អស់ហើយ ។ និង​លោក​វរសេនីយឯក​ព្រាប​សា​មិត្ត អធិការ​នគរបាល​ក្រុង​បូកគោ​និយាយ​ប្រាប់​អោយ​ដឹង​ថា ល្បែ​.​ង​អន​ឡាញ នៅ​ក្រុង​បូកគោ មាន​៧​កន្លែង តែ​ពួក​អ្នកលេង​ឈប់​លេង​យូរហើយ ព្រោះ​អត់​លុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ