ឡាន២គ្រឿងពន្លះគ្នា មួយគ្រឿងរេចង្កូតបុ.ក បង្គោលភ្លើងស្តុ.ប ក្អែចេញសសរឈើប្រណិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងរ៉ឺម៉កបើកបត់ឆ្លងផ្លូវ ក៍ត្រូវរថយន្តយីឌុបដឹកឈើប្រណីត បើក
រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងរ៉ឺម៉កបើកបត់ឆ្លងផ្លូវ ក៍ត្រូវរថយន្តយីឌុបដឹកឈើប្រណីត បើក
រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងរ៉ឺម៉កបើកបត់ឆ្លងផ្លូវ ក៍ត្រូវរថយន្តយីឌុបដឹកឈើប្រណីត បើក ជ្រុលទៅបុកហើយ បណ្ដាលឲ្យរថយន្តយីឌុបដឹកឈើរេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងស្តុបក្អែឈើ ចេញមកក្រៅ និងធ្វើអោយមនុស្សប្រុសស្រី២នាក់ គាប់ជាប់ក្នុងកាប៊ីន បណ្តាលឱ្យរងរបួស ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅចំនុចស្តុបក្រវ៉ាត់ក្រុងទី៣ ផ្លូវ៦០ម៉ែត្រកែងផ្លូវ១០៤ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តសណ្តោងរ៉ឺម៉កម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខ 3D 9625 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ដែលជាផ្លូវបំបែកជាបួន អ្នកបើកបរ បានបួងចង្កូត បត់ឆ្វេងឡើងទៅផ្លូវ១០៤ ឆ្ពោះទៅសៀមរាបកន្ទួត ហើយគាប់ជួនពេលនោះដែរ ក៍ស្រាប់តែមានរថយន្តយីឌុបដឹកសសរឈើប្រណិតមួយគ្រឿង ពណ៌សម៉ាក HYUNDY ពាក់ស្លាកលេខ កំពង់ធំ 3A-2393 ជិះគ្នា៣នាក់ (ប្រុស២នាក់ និងស្ត្រីម្នាក់ រួមទាំង អ្នកបើកបរ) បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរថយន្តសណ្តោងរ៉ឺម៉កចំកង់ក្រោយ ចំហៀងខាងស្តាំ បណ្តាលឲ្យរថយន្តសណ្តោងរ៉ឺម៉ក រងការខូចខាតតិចតួច អ្នកបើកបរបានគេចខ្លួនចេញទៅបាត់ ។
ដោយឡែក ភ្លាមៗនោះដែរ ខាងរថយន្តយីឌុបវិញ ក៍រេចង្កូតជ្រុលទៅបុក និងបង្គោលភ្លើងស្តុបយ៉ាង ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតកាប៊ីនមុខក្អែរឈើសសរប្រណិតចេញមកក្រៅ ព្រមទាំងធ្វើឲ្យមនុស្សប្រុសស្រី២នាក់ ដែលជិះក្នុងរថយន្តរងរបួស កៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្នុងករណីនេះដែរ បន្តិចក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ខណ្ឌ ដង្កោ បានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងខាងជំនាញអង្គភាព៧១១ បានចុះទៅសង្គ្រោះគាស់កាត់កាប៊ីនរថយន្ត ដើម្បីទាញជនរងគ្រោះប្រុសស្រី២នាក់ ដែលជាប់ក្នុងរថយន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ផងដែរ ។
ពាក់ពន្ធ័ករណីខាងលើនេះដែរ សមត្ថកិច្ចបានអោយដឹងថា ក៏មានវត្តមានលោកអភិបាលស្រុកកណ្ដាលស្ទឹង ចុះទៅទីតាំងកើតហេតុ ដើម្បីពិនិត្យមើលសសរឈើប្រណិតនេះផងដែរ ។
ក្រោយពេលកើតហេតុ ដោយសារតែមិនដំណោះស្រាយមធ្យោបាយទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក ដើម្បី រង់ចាំដំណោះ ស្រាយ ៕
ចែករំលែកព័តមាននេះ