ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅបូមទឹកដាក់ស្រែជាន់ប៉ះពស់ស្រកាចាស់ក៏ចឹក តែសំណាងល្អសង្រ្គោះទាន់ពេល

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ខណៈ​ពេល​ដើរទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ចំណុច​វាល​គោក​ឪឡោក ស្ថឹ​ត​ក្នុងភូមិ​គោក​កី ឃុំ​តា​ផូ…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ខណៈ​ពេល​ដើរទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ចំណុច​វាល​គោក​ឪឡោក ស្ថឹ​ត​ក្នុងភូមិ​គោក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ រឿ​ន សុ​អេ​ង អាយុ​១៥​ឆ្នាំ នៅ​ភូមិ​គោក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បន្ត​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ បាន​ដើរទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ចំណុច​វាល​គោក​ឪឡោក ក្នុងភូមិ​គោក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក ស្រាប់តែ​ជាន់​ប៉ះ​ពស់​ស្រកា​ចាស់​ចឹក ត្រូវ​កជើង​ស្តាំ​រង​របួស​ធ្ងន់ធ្ងរ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ដឹក​មក​កាន់​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្វាយ ទាន់​ពេល ។ ប​ច្ចុ​ន្ប​ន្ន​ជន​រង​គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ