រថយន្តដឹកថ្ម បុកពីក្រោយរថយន្តលាយបេតុង គាប់អ្នកបើកបរជាប់ក្នុងកាប៊ីន
រាជធានីភ្នំពេញ ៖ រថយន្តបែនកង់៦ ដឹកថ្ម បានបើកលឿន ជ្រុលទៅបុកពីក្រោយរថយន្តលាយបេតុង ១គ្រឿង ដែលកំពុងបើកបរស្របគ្នា នៅខាងមុខ បណ្ដាលឲ្យខ្ទេចកាប៊ីនខ្លួនឯង…
រាជធានីភ្នំពេញ ៖ រថយន្តបែនកង់៦ ដឹកថ្ម បានបើកលឿន ជ្រុលទៅបុកពីក្រោយរថយន្តលាយបេតុង ១គ្រឿង ដែលកំពុងបើកបរស្របគ្នា នៅខាងមុខ បណ្ដាលឲ្យខ្ទេចកាប៊ីនខ្លួនឯង…
រាជធានីភ្នំពេញ ៖ រថយន្តបែនកង់៦ ដឹកថ្ម បានបើកលឿន ជ្រុលទៅបុកពីក្រោយរថយន្តលាយបេតុង ១គ្រឿង ដែលកំពុងបើកបរស្របគ្នា នៅខាងមុខ បណ្ដាលឲ្យខ្ទេចកាប៊ីនខ្លួនឯង និងគាបអ្នកបើកបរជាប់ ក្នុងកាប៊ីន រហូតដល់ កម្លាំងនគរបាល និងអ្នកភូមិមកជួយគាស់ យកចេញទើបដោះខ្លួនរួច បន្ទាប់មកបុរសអ្នកបើកបររូបនោះ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែករថយន្តលាយបេតុង បានបន្តដំណើរទៅមុខ បាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១០៤ ស្ថិតនៅក្នុងសង្កាត់គង់នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តលាយបេតុង ១គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានបើកបរ ធ្វើដំណើក្នុងទិសដៅពីលិច ទៅកើត ខណៈនោះ ស្រាប់តែរថយន្តដឹកថ្ម ម៉ាកនីស្សាន់ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0098 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា និងក្នុងល្បឿនលឿន ពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តលាយបេតុង ១គ្រឿងនោះ បណ្តាលឲ្យក្រពឹតកាប៊ីនខ្លួនឯង គាបជាប់អ្នកបើកបរ របួសធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ រថយន្តលាយបេតុង បានបើកបន្តដំណើរទៅបាត់ស្រមោល បន្ទាប់មក កម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅអន្តរាគមន៍ រួមជាមួយប្រជាពលរដ្ឋ បានជួយគាស់យកអ្នកបើកបររូបនោះចេញពីក្នុងកាប៊ីនរថយន្ត រួចបញ្ជូនទៅសង្គ្រោះ ហើយថៅកែ ក៏បានមកយករថយន្តរងការខូចខាត ទៅធ្វើការជួសជុលឡើងវិញ ដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ