រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន និងប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន ៧ សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ មណ្ឌលភូមិភាគរាជធានីភ្នំពេញ ។

ក្នុងនោះឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីគុណបំណាច់នៃការដឹកនាំរបស់គណបក្សប្រជាជនដែលបានដឹកនាំប្រទេសជាតិឱ្យមានរីកចម្រើន និងការអភិវឌ្ឍប្រទេសដូចនាពេលបច្ចុប្បន្ន ។

បន្ថែមពីនេះ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ ទាំងអស់ចំពោះការបម្រើប្រជាជនក្នុងមូលដ្ឋានដែលធ្វើឱ្យមានការគាំទ្រភាគច្រើនបំផុត ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នឹងប្រព្រឹត្តទៅ នៅអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ