ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​បង្រៀន​កូន​ឱ្យ​ក្រោកឈរ​ឡើង​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​ឱ្យ​ឆ្លាត និង​មាន​សុខភាព​ល្អ គឺជា​រឿង​សំខាន់ ប៉ុន្តែ​វា​រឹតតែ​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​សន្តាន​ចិត្តល្អ អត់ឱន និង​មិន​ខ្លាច​ក្នុង​ការ​ប្រកាន់​យក​នូវ​អ្វី​ដែល​ត្រឹមត្រូវ ។ ប៉ុន្តែ…

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​ឱ្យ​ឆ្លាត និង​មាន​សុខភាព​ល្អ គឺជា​រឿង​សំខាន់ ប៉ុន្តែ​វា​រឹតតែ​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​សន្តាន​ចិត្តល្អ អត់ឱន និង​មិន​ខ្លាច​ក្នុង​ការ​ប្រកាន់​យក​នូវ​អ្វី​ដែល​ត្រឹមត្រូវ ។ ប៉ុន្តែ តើ​ឪពុក​ម្តាយ​អាច​ចាប់ផ្តើម​ចែករំលែក​តម្លៃ​ដ៏​ធំ​បែប​នេះ​ទៅ​កាន់​កូន​តូច​ដោយ​របៀប​ណា ? នៅ​ពេល​និយាយ​ដល់​ការ​បង្រៀន​កូន​តូច​ៗ​អំពី​ការ​ធ្វើ​មិត្ត​ដ៏​ល្អ ការ​ប្រឆាំង​នឹង​ការ​ធ្វើបាប និង​ក្រោកឈរ​ឡើង​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ក៏​ជា​មេរៀន​ចាំបាច់ ដែល​ឪពុក​ម្តាយ​គួរ​ដាំ​គ្រាប់ពូជ​នេះ​ដោយ​សន្សឹម​ៗ ។ ចូរ​ធ្វើ​ឱ្យ​ខួរក្បាល​តូច​របស់​ពួក​គេ​កាន់តែ​បើកចំហ ចំពោះ​មេរៀន​ដែល​អ្នក​កំពុង​ព្យាយាម​បង្រៀន ។

១. ដើរតួ ៖ ប្រើ​តុក្កតា ដើម្បី​ធ្វើ​សកម្មភាព ។ ឧទាហរណ៍ អ្នក​អាច​ឱ្យ​តុក្កតា​ធ្វើ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ប្រសិនបើ​ពួក​គេ​ឃើញ​មិត្ត​ម្នាក់​មិន​ពេញចិត្ត ឬ​រើសអើង​ពណ៌​ស្បែក​ខ្មៅ​របស់​ពួក​គេ ។ ដើរតួ​កាន់តែ​ច្រើន វា​ជា​មេរៀន​ជីវិត​ដ៏​សំខាន់​សម្រាប់​កូន​របស់​អ្នក ហើយ​គេ​នឹង​រៀន​លឿន​ជាង​មុន​នូវ​អ្វី​ដែល​ត្រូវ និង​ខុស ។ ពួក​គេ​នឹង​ចង​ចាំ​វា ហើយ​ធ្វើ​រឿង​ត្រឹមត្រូវ​នា​ពេល​អនាគត ។

២. ប្រាប់​រឿង ៖ អ្នក​អាច​បង្កើត​រឿងនិទាន​ផ្ទាល់ខ្លួន​របស់​អ្នក ដើម្បី​បង្រៀន​កូន​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​អយុត្តិធម៌ គឺ​ខុស ឬ​អំពី​សារៈសំខាន់​នៃ​ការ​និយាយ​ចេញ​មក នៅ​ពេល​អ្នក​ឃើញ​នរណា​ម្នាក់​ត្រូវ​បាន​គេ​ធ្វើបាប ។

៣. អាន​សៀវភៅ​ចម្រុះ ៖ សៀវភៅ គឺជា​ការ​ចាប់ផ្តើម​ការ​សន្ទនា​ដ៏​អស្ចារ្យ ។ ទិញ​សៀវភៅ​ឱ្យ​បាន​ច្រើន​ឱ្យ​កូន​អាន ហើយ​ចាប់ផ្តើម​ការ​ពិភាក្សា​សម​ស្រប​តាម​អាយុ​អំពី​ការ​ធ្វើបាប ការ​បំពាន និង​ការ​រើសអើង​ជាតិ​សាសន៍ និង​ការ​រើ​បម្រាស់ ការ​ប្រឆាំង​តប​ការ​ជាមួយ​កូន​របស់​ពួក​គេ ។

៤. មើល​អ្នក​ដទៃ​ធ្វើ​បាន​ល្អ ៖ នៅ​ពេល​អ្នក​ឃើញ​អ្នក​ដទៃ​ជា​មិត្តភក្តិ​ល្អ សូម​ចង្អុលបង្ហាញ
ប្រាប់​កូន​អ្នក ។ នេះ​មិនមែន​ជា​ការ​បង្រៀន​ធំដុំ​ទេ គ្រាន់តែ​ជា​មតិ​ធម្មតា​ខ្លះ​ៗ​អំពី​អ្វី​ដែល​អ្នក​ឃើញ​មនុស្ស​ធ្វើ​នៅ​ក្នុង​សៀវភៅ ទូរទស្សន៍ ឬ​ក្នុង​ជីវិត​ពិត ។

៥. យក​គំរូ​តាម​អាកប្បកិរិយា​ដែល​អ្នក​ចង់​ឃើញ ៖ ឪពុក​ម្តាយ គឺជា​វីរបុរស​ដ៏​ធំ​បំផុត​របស់​ក្មេង​ៗ ពួក​គេ​ចង់​ធ្វើ​ដូច​អ្នក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​សកម្មភាព​របស់​អ្នក​អាច​បង្រៀន​កូន​នូវ​រឿង​ជា​ច្រើន ។ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មើលឃើញ​សកម្ម​ភាពល្អ​ៗ​របស់​អ្នក ហើយ​ចូលរួម​ក្នុង​សកម្មភាព​នោះ ។

៦. កុំ​ខ្មាស​អៀន​ពី​ការ​ពិភាក្សា​ដ៏​លំបាក ឬ​តានតឹង ៖ ចូរ​ពិភាក្សា​ជាមួយ​កូន​អ្នក អំពី​រឿងរ៉ាវ​រសើប ឬ​ភាព​ខុស​ប្លែក​របស់​កូន​អ្នក​ជាមួយ​គ្នា ។ ឧទាហរណ៍ ជំនួស​ឱ្យ​ការ​គិត​ថា កូន​ជា​មនុស្ស​ខុស​គេ ឬ​ប្លែក​ពី​គេ ចូរ​និយាយ​ថា តើ​ភាព​ខុស​គ្នា​ទាំងនេះ​អស្ចារ្យ និង​ពិសេស​ប៉ុនណា ៕ ប្រភព ៖ happiestbaby

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។

លើ​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕