អតីតមហាសេដ្ឋីប្រេងរុស្ស៊ីលោកមីខាអីុល ខូឌ័រកូវស្គី ដែលទោសរបស់លោកត្រូវបានកាត់បន្ថយនៅសាលាឧទ្ធរណ៍មកនៅត្រឹមជាប់គុក១៣ឆ្នាំ កាលពីសបា្តហ៍មុនបានដាក់សំណើមួយកាលពីថ្ងៃទី៣០ ឧសភា ឱ្យដោះលែងរូបលោក ដោយមានលក្ខខណ្ឌ ព្រោះលោកបានទទួលទោសជាប់គុកជាងកណ្តាលនៃទោសនោះរួចហើយ ។ ក្នុងសំណើនេះលោកខូឌ័រកូវស្គីសរសេរថា «ខ្ញុំស្នើដល់តុលាការឱ្យពិនិត្យបញ្ហានៃការដោះលែងរូបខ្ញុំ ដោយមានលក្ខខណ្ឌ» ។
ច្បាប់រុស្ស៊ីអាចឱ្យអ្នកទោសម្នាក់ស្នើសុំនៅក្រៅឃុំក្រោយពេលគេទទួលទោសពាក់កណ្តាលនៃទោសរួចហើយ» ។ លោកខូឌ័រកូវស្គី អាយុ៤៧ឆ្នាំ ជាប់គុកចាប់តាំងពី៧ឆ្នាំកន្លះមកហើយ ។
លោកខូឌ័រ កូវស្គី បន្តថា «ខ្ញុំពុំទទួលស្គាល់ទោសកំហុសរបស់ខ្ញុំឡើយ ពីព្រោះខ្ញុំតវ៉ាប្រឆាំង នឹងការសម្រេចលើកមុនរបស់តុលាការនៅមុខតុលាការសិទ្ធិមនុស្សអឺរ៉ុប និងនៅមុខតុលាការកំពូលរុស្ស៊ី» ។ តុលាការអឺរ៉ុបត្រូវប្រកាសសាលក្រមមួយថ្ងៃទី៣១ ឧសភា ។
លោកបា្លតុង ឡឺបេ ដេវ ដែលត្រូវកាត់ទោសជាមួយលោកខូឌ័រ កូវស្គី ក៏បានដាក់ពាក្យ សុំឱ្យដោះលែងដោយមានលក្ខខណ្ឌដែរ ។
លោកខូឌ័រកូវស្គី អតីតប្រធានក្រុមហ៊ុនប្រេងរុស្ស៊ី IOUKOS ត្រូវចាប់ខ្លួនកាលពីឆ្នាំ ២០០៣ ៕
ចែករំលែកព័តមាននេះ