សហគ្រិនកម្ពុជាម្នាក់ ដែលយកដបទឹកសុទ្ធកែច្នៃទៅជាអំបោស ត្រូវបានសារព័ត៌មានបរទេសល្បីៗយកទៅចុះផ្សាយ
(ភ្នំពេញ)៖ សិប្បកម្មកែច្នៃអំបោសពីដបទឹកសុទ្ធរបស់លោក ហាស់ គា ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា The straits times និង…
(ភ្នំពេញ)៖ សិប្បកម្មកែច្នៃអំបោសពីដបទឹកសុទ្ធរបស់លោក ហាស់ គា ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា The straits times និង…
(ភ្នំពេញ)៖ សិប្បកម្មកែច្នៃអំបោសពីដបទឹកសុទ្ធរបស់លោក ហាស់ គា ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា The straits times និង reuters បានផ្សព្វផ្សាយពីភាពច្នៃប្រឌិតរបស់លោក ដែលចូលរួមចំណែកថែរក្សាដល់បរិស្ថាន។


សារព័ត៌មាន reuters បានចុះទៅយកព័ត៌មាននៅសិប្បកម្មដោយផ្ទាល់ និងដាក់ចំណងជើងថា Cambodia ‘upcycler’ turns tonnes of plastic bottles into brooms ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សិប្បកម្មនៅក្នុងរាជធានីភ្នំពេញ បានយកកាកសំណល់ដបប្លាស្ទិកច្នៃចេញជាអំបោស ដែលក្នុងនោះពួកគេផលិតបាន ៥០០ ក្នុងមួយថ្ងៃ។
សហគ្រិនកម្ពុជា លោក ហាស់ គា អាយុ ៤១ឆ្នាំ ចង់កាត់បន្ថយការបំពុលប្លាស្ទីកនៅក្នុងសហគមន៍របស់គាត់ នៅក្នុងទីក្រុងដែលមានកាកសំណល់គ្រប់ប្រភេទរហូតដល់ ៣៨,០០០តោនក្នុងមួយថ្ងៃ ហើយប្រហែលមួយភាគប្រាំនៃកាកសំណល់គឺជាផ្លាស្ទិចប្រើបានតែមួយដង ដែលត្រូវបានគេយកទៅចោលនៅកន្លែងចាក់សំរាម។
ក្នុងរយៈពេល ១១ខែកន្លងមកនេះ សិប្បកម្មបានកែច្នៃសំណល់ដបប្លាស្ទិក ប្រហែល ៤០តោន ឬប្រហែល ៥,០០០ដបក្នុងមួយថ្ងៃ។ អំបោសច្នៃពីដបទឹកសុទ្ធនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១០,០០០រៀល ទៅ ១៥,០០០ក្នុងមួយអំបោស៕ ប្រភព និងរូបភាព៖ REUTERS/Chantha Lach


ចែករំលែកព័តមាននេះ