ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចនិក៤យ៉ាងដ៏មានប្រសិទ្ធភាពបំផុត ដើម្បីយកឈ្នះភាពខ្ជិល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្ជិល គឺ​សំដៅលើ​ភាព​មិន​ចង់​លំបាក ចង់​តែ​ស្រណុក​សុខ​ស្រួល មិន​ធ្វើ​អ្វី​ទាំងអស់ ក្រៅពី​ដេក និង​ហូប ។ តើ​អ្នកដឹង​ទេ​ហេតុ​អ្វី​បានជា​មនុស្ស​យើង​មាន​ភាព​ខ្ជិល​នៅ​ក្នុង​ខ្លួន?…

រាជធានី​ភ្នំពេញ ៖ ខ្ជិល គឺ​សំដៅលើ​ភាព​មិន​ចង់​លំបាក ចង់​តែ​ស្រណុក​សុខ​ស្រួល មិន​ធ្វើ​អ្វី​ទាំងអស់ ក្រៅពី​ដេក និង​ហូប ។ តើ​អ្នកដឹង​ទេ​ហេតុ​អ្វី​បានជា​មនុស្ស​យើង​មាន​ភាព​ខ្ជិល​នៅ​ក្នុង​ខ្លួន?

ធាតុ​ពិត​មនុស្ស​យើង​អ្នក​ណា​ក៏​មាន​ភាព​ខ្ជិល​ដែរ គ្រាន់តែ​ថា​ម្នាក់​ៗ​មាន​តាម​កម្រិត​រៀង​ៗ​ខ្លួន ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ចូល​ចិត្ត​មនុស្ស​ខ្ជិល​នោះ​ដែរ ។ ភាព​ខ្ជិលច្រអូស​នឹង​នាំ​មនុស្ស​ទៅ​រក​ភាព​បរាជ័យ​មិន​មាន​ភាព​រីក​ចម្រើន ព្រោះ​មិន​មាន​ភាព​ជោគជ័យ​ណា​កើតឡើង​ដោយសារ​ភាព​ខ្ជិល​ឡើយ មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជំនះ​ឧបសគ្គ​លំបាក​ៗ​ទេ​ទើប​ថ្ងៃក្រោយ​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាទី​គាប់ប្រសើរ​។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ លោក នឹម ឈុ​ន្នី គ្រូបង្ហាត់​ការ​ធ្វើ​សមាធិ​ម្នាក់​បាន​ចែករំលែក​នូវ​ចំណេះដឹង និង​សារ​ដល់​បងប្អូន​ទាំង​អស់ពី​តិច​និក​៤​យ៉ាង កម្ចាត់​ភាព​ខ្ជិលច្រអូស​ចោល ដើម្បី​សម្រេច​គោលដៅ​ដែល​អ្នក​ចង់បាន ។
តិច​និក​ទាំង​០៤ ដើម្បី​កម្ចាត់ និង​យកឈ្នះ​ភាព​ខ្ជិល​ទាំងនោះ​មាន​ដូច​ជា ៖

ចំណុច​ទី​១ ព្រះ​អង្គ​ឲ្យ​ឈ្មោះ​ថា ឆន្ទៈ ៖ ឆន្ទៈ​មាន​ន័យ​ថា គោលបំណង ក្តី​សុបិន ។ អ៊ីចឹង​ធ្វើ​ស្អី​ក៏​ដោយ​ប្អូន​មាន គោលបំណង​ជាក់លាក់ ហើយ​ប្អូន​យល់​អំពី​គុណ​តម្លៃ​នៃ​គោលបំណង យល់​ពី​គោលដៅ​ដែល​យើង​ចង់​ធ្វើ ប្រហែលជា​រឿង​អត់​អាច​ខ្ជិល​បាន​ទេ ។ ពេល​ដែល​យើង​យល់​វា​ច្បាស់ ពេល​យើង​ធ្វើ​ទៅ យើង​នឹង​ទទួល​បាន​ផល​ម៉េច​ខ្លះ​សម្រាប់​ខ្លួនឯង សម្រាប់​ក្រុម​គ្រួសារ​របស់​យើង និង​សង្គម​ដែល​យើង​កំពុង​តែ​រស់នៅ ។ អ៊ីចឹង​បើ​យើង​យល់​វា​ច្បាស់​ហើយ គោលបំណង​ជាក់លាក់​ហើយ​យើង​អត់​អាច​ខ្ជិល​បាន​ទេ ព្រោះ​កាលណា​យើង​ខ្ជិល វា​នឹង​ខាត់បង់​ទៅ​ដល់​ពេលវេលា ខាត់បង់​ទៅ​ដល់​ជីវិត​យើង​ផង​ដែរ (​វា​ខាត់​ពេល​ក្នុង​ដំណើរ​ជីវិត​របស់​យើង )​។

ចំណុច​ទី​២ ព្រះ​អង្គ​ឲ្យ​ឈ្មោះ​ថា វីរិយៈ មាន​ន័យ​ថា សេចក្តី​ព្យាយាម ការ​លះបង់ ការ​ពុះពារ​នៅ​ពេល​ដែល​យើង មាន​គោលបំណង​ជាក់លាក់​ហើយ​ខ្វះ​សេចក្តី​ព្យាយាម​អត់​អាច​ទៅ​បាន​ទេ ។ ពីព្រោះ​បុរាណ​បាន​លើក​ឡើង​ថា សេចក្តី​ព្យាយាម​ប្រៀប​ដូច​ជា​អាវុធ ឬ​មួយ​ប្រៀប​ដូច​ជា​ថាមពល​ដែល​ជំរុញ​យើង​ឲ្យ​ទៅ​ដល់​គោលដៅ​ដែល​យើង​ចង់ទៅ ។

ពេល​ដែល​និយាយ​អំពី​សេចក្តី​ព្យាយាម​កន្លែង​នេះ​មាន​ន័យ​ថា មិន​ដាក់ចុះ នូវ​ធុរៈ​ទាំងឡាយ​ទោះបី​ជួប​ប្រទះ​បញ្ហា​លំបាក​ក្តី ក្តៅ​ក្តី ពេល​ខ្លះ​អ្នក​ជិតខាង​អត់​ឲ្យ​តម្លៃ​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ ពេល​ខ្លះ​អាច​មិត្តភក្តិ ក្រុម​គ្រួសា​របស់​យើង អត់​យល់​អំពី​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ហើយ​អត់​លើកទឹកចិត្ត​យើង អ៊ីចឹង​ទៅ​យើង​អាច​បាក់ទឹកចិត្ត អាច​អន់ចិត្ត អត់​សប្បាយចិត្ត​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ ។ អ៊ីចឹង​ត្រឡប់​មក​ទី​១​វិញ​ថា យើង​អត់​យល់​ច្បាស់​ពី​គោលបំណង​ដែល​យើង​ចង់​ធ្វើ​ជាក់លាក់​ទេ ។​ជាក់លាក់​អត់​ទាន់​គ្រប់គ្រាន់​ទេ ត្រូវធ្វើ​សេចក្តី​ព្យាយាម​ដោយ​មិន​ដាក់ចុះ ។

ចំណុច​ទី​៣ ព្រះ​អង្គ​លោក​ឲ្យ​ឈ្មោះ​ថា ចិ​ត្តៈ មាន​ន័យ​ថា ផ្តោត​យកចិត្តទុកដាក់ កិច្ចការ​ហ្នឹង​ម្តង​ហើយ​ម្តងទៀត ព្រោះ​កាលណា​យើង​ចង់បាន​អ្វីមួយ សម្រេច​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​យើង ។ បើ​យើង​ម្តង​ធ្វើ​នេះ ម្តង​ធ្វើ​នោះ តិច​គិត​នេះ តិច​គិត​នោះ យើង​អត់​បាន​ផ្តោត យើង​អត់​អាច​ទទួល​បាន​ជោគជ័យ​ទេ ។ អ៊ីចឹង​សេចក្តី​ខ្ជិលច្រអូស​នឹង​វា​កើតឡើង​មក​ទៀត​ហើយ អ៊ីចឹង​មក​ទៀត​យើង​អត់​ឃើញ​ប្រយោជន៍​ចេញពី​ការ​ខំប្រឹង​ទេ ។ ម្លោះ​ហើយ​ព្រះ​អង្គ​ឲ្យ​យើង​ផ្តោតចិត្ត​មែនទែន​ណាស់ រឿង​អី​ក៏​យើង​អាច​ធ្វើ​បាន​ដែរ ។ អ៊ីចឹង​កម្លាំង​ទី​៣​នេះ ខ្លាំង​មែនទែន ។

ចំណុច​ទី​៤ វិមំសា មាន​ន័យ​ថា ឲ្យ​យើង​រៀន​អ​ង្គេ​ត រៀន​វាយតម្លៃ ទៅ​លើ​ការងារ​ដែល​យើង​កំពុង​តែ​ធ្វើ យើង​ធ្វើ​មួយ​អាទិត្យ ឬ​២​អាទិត្យ ១​ខែ ឬ​២​ខ​ខែ​អត់​ទទួល​បាន​ផល យើង​ត្រូវ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ធ្វើ យក​មក​ធ្វើការ​ឆ្លុះ​ប​ញ្ជាំ​ង ។ ធ្វើការ​ឆ្លុះ​ប​ញ្ជាំ​ង​១​ថ្ងៃ​២​ដង ពេល​ព្រឹក​និង​ពេល​ល្ងាច ហើយ​ជា​ពិសេស​មួយ​អាទិត្យ​១​ដង រៀងរាល់ថ្ងៃ​សុក្រ​ម្តង ទៅ​លើ​សកម្មភាព​ពេញ​មួ​យស​ប្តា​ហ៍​របស់​យើង ។

អ៊ីចឹង​សរុបសេចក្តី​មក ទាំង​៤​នេះ ​ជា​បច្ចេកទេស​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដែល​ជួយ​យើង​ឲ្យ​យកឈ្នះ ទៅ​លើ​ភាព​ខ្ជិលច្រអូស យកឈ្នះ​ទៅ​លើ​ការ​ពន្យារពេល​របស់​យើង ពីព្រោះ​ការ​ពន្យារពេល​ក្តី ភាព​ខ្ជិលច្រអូស​ក្តី វា​អត់​ងាយស្រួល​ទេ ទាំង​ខ្ញុំ​ទាំង​បងប្អូន​ក្តី វា​បាន​កើតឡើង​ហើយ​។ អ្វី​ដែល​សំខាន់​នោះ​ត្រូវ​សួរ​ខ្លួនឯង​ថា អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ​យើង​ចង់​ធ្វើ​មែន​អត់? យើង​ស្រលាញ់​វា​មែន​អត់?យើង​យល់​ពី​គោលបំណង​ជាក់លាក់​មែន​អត់? ដូច​ភាសា​មួយ​ដែល​គេ​និយាយ​ថា នៅ​ពេល​យើង​ឃ្លាន ឃ្លាន​ខ្លាំង​មែនទែន​តែ​ម្តង​ពេល​យប់ រក​អី​ប៉ះ​ហ្នឹង​ញាំ​តែ​ម្តង សូ​ម្បី​តែ​ញាំ​មី មិន​ចាំបាច់​មានទឹក​ក្តី​ក៏​ញាំ​ទៅ​ឆ្ងាញ់​ដែរ ។ ឃ្លាន​មែនទែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ