ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ​ហ្គា​នី​ស្ថាន ៖ ស្លា.ប់ និង​របួស​ជាង​30​នាក់​ក្នុង​ការ​ផ្ទុះ​នានា​នៅ​ក្រុង​ហេរ៉ាត​

14 ឆ្នាំ មុន

មាន​ការ​ផ្ទុះ​យ៉ាង​តិច​៤​លើក​កើត​មាន​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ក្នុង​ទី​ក្រុង​ហេ​រ៉ាត​របស់​អាហ្វ​ហ្គា​នី​ស្ថាន​ ស្ថិត​នៅ​ចម្ងាយ​៦៤០​គីឡូ​ម៉ែត្រ​​ខាង​លិច​ក្រុង​កា​ប៊ុល​ដែល​បណ្តាល​ឱ្យ​ មនុស្ស​ស្លា.ប់​ និង​របួស​ជាង​៣០​នាក់​។
ពួក​តាលី​បង់​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​មួយ​ក្រោម​បញ្ជា​ការ​របស់​ អ៊ីតាលី​នៅ​ក្រុង​ហេរ៉ាត​ជា​ទី​ក្រុង​​ធំ​មួយ​នៅ​ភាគ​ខាងលិច​​ប្រទេស​​ បណ្តាល​ឱ្យ​ស្លា.ប់​ជន​ស៊ីវិល​៤​នាក់ ហើយ​មនុស្ស​២៧​នាក់​ទៀត​ត្រូវ​របួស​ ក្នុង​នោះ​រួម​មាន​ប៉ូលិស និង​ជន​ស៊ីវិល​។

មាន​ការ​ផ្ទុះ​យ៉ាង​តិច​៤​លើក​កើត​មាន​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ក្នុង​ទី​ក្រុង​ហេ​រ៉ាត​របស់​អាហ្វ​ហ្គា​នី​ស្ថាន​ ស្ថិត​នៅ​ចម្ងាយ​៦៤០​គីឡូ​ម៉ែត្រ​​ខាង​លិច​ក្រុង​កា​ប៊ុល​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ជាង​៣០​នាក់​។
ពួក​តាលី​បង់​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​មួយ​ក្រោម​បញ្ជា​ការ​របស់​អ៊ីតាលី​នៅ​ក្រុង​ហេរ៉ាត​ជា​ទី​ក្រុង​​ធំ​មួយ​នៅ​ភាគ​ខាងលិច​​ប្រទេស​​បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​៤​នាក់ ហើយ​មនុស្ស​២៧​នាក់​ទៀត​ត្រូវ​របួស​ ក្នុង​នោះ​រួម​មាន​ប៉ូលិស និង​ជន​ស៊ីវិល​។
ពួក​វាយ​ប្រហារ​មួយ​ក្រុម​ក្នុង​នោះ​មាន​ពួក​ជន​អត្ត​ឃាត​ផង​បាន​ធ្វើ​ការ​វាយ​លុក​លើ​មូល​ដ្ឋាន​យោធា​នេះ​ដំណាល​គ្នា​ដោយ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បាន​ផ្ទុះ​នៅ​កណ្តាល​មូល​ដ្ឋាន​។ ការ​វាយ​ប្រហារ​​អត្ត​ឃាត​មួយ​ទៀត​តាម​រយៈ​រថ​យន្ត​​បង្កប់​គ្រឿង​ផ្ទុះ​ដែរ​កើត​មាន​​នៅ​ច្រក​ចូល​មូល​ដ្ឋាន​ ចំណែក​ពួក​ជន​ប្រដាប់​អាវុធ​៣​នាក់​ស្ថិត​ក្នុង​​អគារ​ជិត​ខាង​មួយ​បាន​បាញ់​ប្រហារ​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ មនុស្ស​ទាំង​៣​នាក់​នេះ​បាន​ត្រូវ​សម្លាប់​។ ក្រៅ​ពី​ពួក​វាយ​ប្រហារ​ប៉ូលិស​រៀប​រាប់​ពីមនុស្ស​ស្លាប់​៤​នាក់​ និង​របួស​៣៧​នាក់​ដែល​សុទ្ធ​តែ​ជា​ជន​សីុវិល​។ ជន​ឈ្មោះ​ការី យូ​ស៊ូហ្វ​ អាហ៍​ម៉ា​ឌី អ្នក​នាំ​ពាក្យ​របស់​ពួក​តាលី​បង់​​ដែល​ប្រកាស​ពី​ការ​វាយ​ប្រហារ​នោះ​អះ​អាងថា មាន​​ការ​វាយ​ប្រហារ​អត្ត​ឃាត​៤​ត្រូវ​​ធ្វើ ៕