ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក RATKO MLADIC អាចធ្វើ​បត្យា​ប័ន​​4ថ្ងៃទៀត​

14 ឆ្នាំ មុន

​រដ្ឋមន្ត្រី​​ក្រសួង​​យុត្តិធម៌​ស៊ែរប៊ីថ្លែង​​​កាលពី​ថ្ងៃ​ទី​​​​៣០ ឧសភា ​​ថា អតីត​​ប្រមុខយោធា​​​ស៊ែប​​បូស្នី ​លោក RATKO MLADIC អាចត្រូវ​​ធ្វើបត្យា​ប័ន​​​រយៈ​ពេល​​​៤ថ្ងៃ​​​​ទៀត​ទៅកាន់តុលាការ​​ឧក្រិដ្ឋ ​​កម្ម​អន្តរជាតិ​សម្រាប់​អតីត​​​យូហ្គោស្លាវី TPIY ក្រុង​ឡាអេ​។​ ទទួលការចោទប្រកាន់​​​​កាលពី​​ឆ្នាំ​១៩៩៥ ​ដោយ​តុលាការ​​ TPIY ពីបទ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​​​​ប្រឆាំង​​មនុស្សជាតិ និងប្រល័យ​​​ពូជ​សាសន៍​​ដោយ​សារ​​ការ​​សម្លា.ប់​រង្គាល​នៅ​ក្រុង​​ស្ត្រេ​ ប្រេនីកា (ខែ​កក្កដា ឆ្នាំ​១៩៩៥) ​និង​ការ​​ឡោមព័ទ្ធ​​​ទីក្រុង​​សារ៉ា​​​សេវ៉ូ ​(១៩៩២-១៩៩៥) លោក RATKO MLADIC ត្រូវ​​ចាប់ខ្លួន​បាន​​កាលពីសប្តាហ៍​មុន ​​ដោយប៉ូលិស​​​​ស៊ែរប៊ី ក្នុង​​​កសិ​ដ្ឋាន​​មួយស្ថិតនៅ​​​ចម្ងាយ​​១០០គីឡូម៉ែត្រ ​ពីទីក្រុង​​បែល​ហ្ក្រាដ ។​

រដ្ឋមន្ត្រី​​ក្រសួង​​យុត្តិធម៌​ស៊ែរប៊ីថ្លែង​​​កាលពី​ថ្ងៃ​ទី​​​​៣០ ឧសភា ​​ថា អតីត​​ប្រមុខយោធា​​​ស៊ែប​​បូស្នី ​លោក RATKO MLADIC អាចត្រូវ​​ធ្វើបត្យា​ប័ន​​​រយៈ​ពេល​​​៤ថ្ងៃ​​​​ទៀត​ទៅកាន់តុលាការ​​ឧក្រិដ្ឋ​​កម្ម​អន្តរជាតិ​សម្រាប់​អតីត​​​យូហ្គោស្លាវី TPIY ក្រុង​ឡាអេ​។​ ទទួលការចោទប្រកាន់​​​​កាលពី​​ឆ្នាំ​១៩៩៥ ​ដោយ​តុលាការ​​ TPIY ពីបទ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​​​​ប្រឆាំង​​មនុស្សជាតិ និងប្រល័យ​​​ពូជ​សាសន៍​​ដោយ​សារ​​ការ​​សម្លាប់​រង្គាល​នៅ​ក្រុង​​ស្ត្រេ​ប្រេនីកា (ខែ​កក្កដា ឆ្នាំ​១៩៩៥) ​និង​ការ​​ឡោមព័ទ្ធ​​​ទីក្រុង​​សារ៉ា​​​សេវ៉ូ ​(១៩៩២-១៩៩៥) លោក RATKO MLADIC  ត្រូវ​​ចាប់ខ្លួន​បាន​​កាលពីសប្តាហ៍​មុន ​​ដោយប៉ូលិស​​​​ស៊ែរប៊ី ក្នុង​​​កសិ​ដ្ឋាន​​មួយស្ថិតនៅ​​​ចម្ងាយ​​១០០គីឡូម៉ែត្រ ​ពីទីក្រុង​​បែល​ហ្ក្រាដ ។​
បណ្តា​មេធាវី​របស់អតីត​​ឧត្តមសេនីយ៍​​អាយុ​​៦៩ឆ្នាំរូបនេះ ​​ដែលប៉ូលិស​​​តាម​រក​ឃើញ​​ជា​មួយ​នឹង​​​ថ្នាំពេទ្យ​​​ជាច្រើន​​វាយ​តម្លៃ​​​ថា ​លោកមានសតិ​មិ​ននឹង​ន​៎​ ដូច្នេះ​​ពុំគួរប្រញាប់ប្រញាល់​​បញ្ជូន
ខ្លួន​ទៅ​​កាន់ក្រុង​​ឡាអេ​ឡើយ ។​ ក៏ប៉ុន្តែ​​តុលា
ការ​ក្រុង​​​បែលហ្ក្រាដ​មួយយល់​ថា ​លោក MLADIC មានលក្ខណៈសម្បត្តិ​​គ្រប់គ្រាន់​​​ដែល​ត្រូវ​​​បញ្ជូន​ទៅកាន់តុលាការ​​ TPIY ៕