ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​កោះហៅ​៣​លើក និង​នាំ​ខ្លួន​១​លើក ប៉ុន្តែលោកស្រី​ម្ចាស់​បុរី ម៉​ន ដា​នី មិន​ចូលខ្លួន​! ទើប​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​កម្លាំង​សាធារណៈ​ស្រាវជ្រាវ…

រាជធានី​ភ្នំពេញ ៖ លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​កម្លាំង​សាធារណៈ​ស្រាវជ្រាវ រក​ចាប់ខ្លួន និង​នាំ​ខ្លួន​បុគ្គល​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ដែល​មហាជន​ស្គាល់​ថា ជា​ម្ចាស់​បុរី KP Developer Land & House ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន ០៣​លើក និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន ០១​លើក ប៉ុន្តែ​ជន​ត្រូវ​ចោទ​រូប​នេះ មិន​បាន​ចូល​មក​បង្ហាញខ្លួន​តាម​កាលកំណត់​របស់​តុលាការ​ឡើយ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បែកធ្លាយ នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ៖ បានឃើញ​ដីកា​បញ្ជូន​ឱ្យ​ឆ្លើយ​លេខ ០៣៤ ចុះ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​យោបល់​របស់​តំណាង​អយ្យការ បាន​ឯកភាព​លើ​ការ​ស្នើ​សុំ​ឱ្យ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លើ​ជន​ត្រូវ ចោទ​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី កើត​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​១៩៨៥ ជនជាតិ​ខ្មែរ ។

ក្រោយ​ពី​បាន​ពិនិត្យ​លើ​សំណុំរឿង​ចប់​សព្វគ្រប់ ឃើញ​ថា ៖ ជន​ត្រូវ​ចោទ​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី កើត​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​១៩៨៥ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​នៅ​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។ ដោយ​មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះ​លេខ​បេ​៤៨ ផ្លូវ​បេតុង ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​នីតិជន ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ ។

ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​ពី​បទ ៖ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​ដែល​អាច​ជួញ​គួរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​សង​ប្រាក់ លុយ​៦០៨,២០០ ដុល្លារ​អា​មេ​រិ​ក ។

ជន​ត្រូវ​ចោទ​ឈ្មោះ ម៉​ន ដា​នី ត្រូវ​បាន​តុលាការ​ចេញ ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន​បី​លើក និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​រួច​ហើយ ប៉ុន្តែ​ជន​ត្រូវ​ចោទ​រូប​នេះ​មិន​បាន​ចូល​មក បង្ហាញខ្លួន​តាម​កាលកំណត់​របស់​តុលាការ​ឡើយ ដូច្នេះ​តុលាការ​គប្បី​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​បំភ្លឺ​ការ​ពិត​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ។

ហេតុ​ដូច្នេះ សម្រេច ៖
១. បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី កើត​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​១៩៨៥ ជនជាតិ​ខ្មែរ ដែល​មាន​អត្ត សញ្ញាណ​ខាងលើ​នេះ ។
២.​បង្គាប់​ឱ្យ​កម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់ខ្លួន និង​នាំ​បុគ្គល​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី កើត​នៅ​ថ្ងៃ​ទី​១៣ ខែ សីហា ឆ្នាំ​១៩៨៥ ជនជាតិ​ខ្មែរ ដែល​មាន​អត្តសញ្ញាណ​ខាងលើ​នេះ ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​។
៣.​បង្គាប់​ឱ្យ​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់​នៅ​ពេល​ត្រូវ​បាន​ទទួល​ការ​បង្ហាញ ត្រូវ​សហការ​អនុវត្ត​ឱ្យ បាន​ល្អ​ក្នុង​ករណី​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ