ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បាម៉ា តែង​តាំង​​ឧត្តម​សេនីយ៍ MARTIN DEMPSEY ជា​នាយ​សេនា​ធិការ​កង​ទ័ព​ចំរុះ​អាមេរិក​

14 ឆ្នាំ មុន

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ពី​ការ​តែង​តាំង​ឧត្តម​សេនីយ៍​ MARTIN DEMPSEY ឱ្យ​កាន់​តំណែង​នាយ​សេនា​ធិការ​កង​ទ័ព​ចំរុះ​ជំនួស​ឧត្តម​នាវី​ MICHAEL MULLEN ដែល​ត្រូវ​ចូល​និវត្តន៍​នាដំណាច់​ខែ​កញ្ញា​ខាង​មុខ​នេះ​។ ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​សេត​វិមាន​លោក​អូបាម៉ា ក៏​តែង​តាំង​ផង​ដែរ​ឧត្តម​នាវី JAMES WINNEFELD មេ​បញ្ជា​ការ​នៃ​ទី​បញ្ជា​ការ​ដ្ឋាន​ខាង​ជើង​ឱ្យ​កាន់​តំណែង​ជា​នាយ​សេនា​ ធិការ​រង​កង​ទ័ព​ចំរុះ​អាមេរិក​។ ឧត្តម​សេ​នីយ៍​ RAYMOND ODIERNO

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ពី​ការ​តែង​តាំង​ឧត្តម​សេនីយ៍​ MARTIN DEMPSEY ឱ្យ​កាន់​តំណែង​នាយ​សេនា​ធិការ​កង​ទ័ព​ចំរុះ​ជំនួស​ឧត្តម​នាវី​ MICHAEL MULLEN ដែល​ត្រូវ​ចូល​និវត្តន៍​នាដំណាច់​ខែ​កញ្ញា​ខាង​មុខ​នេះ​។ ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​សេត​វិមាន​លោក​អូបាម៉ា ក៏​តែង​តាំង​ផង​ដែរ​ឧត្តម​នាវី JAMES WINNEFELD មេ​បញ្ជា​ការ​នៃ​ទី​បញ្ជា​ការ​ដ្ឋាន​ខាង​ជើង​ឱ្យ​កាន់​តំណែង​ជា​នាយ​សេនា​ធិការ​រង​កង​ទ័ព​ចំរុះ​អាមេរិក​។ ឧត្តម​សេ​នីយ៍​ RAYMOND ODIERNO បច្ចុប្បន្ន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ទី​បញ្ជា​ការ​កង​ទ័ព​ចំរុះ​អាមេ​រិក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​ជា​ប្រមុខ​កង​ទ័ព​ជើង​គោក​ជំនួស​ឧត្តម​សេនីយ៍​ DEMPSEY។
រាល់​ការ​តែង​តាំង​ត្រូវ​ឆ្លង​កាត់​តាម​រយៈ​ការ​អនុម័ត​របស់​​ព្រឹទ្ធ​សភា​។ ឧត្តម​សេនីយ៍​ DEMPSEY មេ​បញ្ជា​ការ​កង​ទ័ព​ប្រយុទ្ធ​ជើង​ចាស់​បាន​កាន់​តំណែង​បច្ចុប្បន្ន​ពី​ថ្ងៃ​ទី​១១ មេសា ឆ្នាំ​២០១១​មក​។ លោក​ជា​អ្នក​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​នៅ​ឈូង​សមុទ្រ​លើក​ដំបូង​ ហើយ​ជា​មេ​បញ្ជា​ការ​កង​ពល​​ធំ​រថ​ក្រោះ​ទី​មួយ​នៅ​អ៊ីរ៉ាក់​រវាង​ឆ្នាំ​២០០៣​ដល់​២០០៤ ៕