ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី​​​​ជប៉ុន​សុំ​​បន្តតំណែង​​ដើម្បីដោះស្រាយ​​​វិបត្តិ​​នុយក្លេ​អ៊ែរ​

14 ឆ្នាំ មុន

នាយករដ្ឋ​មន្ត្រីជប៉ុន លោក​ណាអូតូ កាន ​​​ថ្លែង​នៅថ្ងៃទី​​​៣១ ឧសភា ថា ​លោកចង់នៅ​​បន្ត​តំណែង​​ទៀត ដើម្បី​​​ដោះស្រាយ​​វិបត្តិនុយ​​ក្លេអ៊ែរ ​​​ដែល​បង្កឡើង​​​ដោយការ​រញ្ជួយដី​​​ញ៉ាំង​ឱ្យកើត​​​មាន​រលកយក្សស៊ូណាមី ​​កាលពីពាក់​កណ្តាល​ខែ​មីនា ​​កន្លង​មក ។ ​​​លោកណាអូតូ កាន ​បានស្នើ​សុំ​បន្ត​​តំណែង​​ទៀត ក្រោយ​​ពីដឹង​ថា ប្រជា​ប្រិយ​ភាព​​​​របស់​លោក​កំពុងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​អាច​ប្រឈម​​មុខនឹង​​​ការ​​បោះឆ្នោត​​​សម្តែង​​ការមិន​ទុក​ចិត្ត​​ក្នុង​ សភា​។​
លោកនាយករដ្ឋមន្ត្រី​​​​ណាអូតូ កាន ​​ថ្លែង​​ប្រាប់​គណៈ​កម្មាធិការ​​​សភា​ថា

នាយករដ្ឋ​មន្ត្រីជប៉ុន លោក​ណាអូតូ កាន ​​​ថ្លែង​នៅថ្ងៃទី​​​៣១ ឧសភា ថា ​លោកចង់នៅ​​បន្ត​តំណែង​​ទៀត ដើម្បី​​​ដោះស្រាយ​​វិបត្តិនុយ​​ក្លេអ៊ែរ ​​​ដែល​បង្កឡើង​​​ដោយការ​រញ្ជួយដី​​​ញ៉ាំង​ឱ្យកើត​​​មាន​រលកយក្សស៊ូណាមី ​​កាលពីពាក់​កណ្តាល​ខែ​មីនា ​​កន្លង​មក ។ ​​​លោកណាអូតូ កាន ​បានស្នើ​សុំ​បន្ត​​តំណែង​​ទៀត ក្រោយ​​ពីដឹង​ថា ប្រជា​ប្រិយ​ភាព​​​​របស់​លោក​កំពុងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​អាច​ប្រឈម​​មុខនឹង​​​ការ​​បោះឆ្នោត​​​សម្តែង​​ការមិន​ទុក​ចិត្ត​​ក្នុង​សភា​។​
លោកនាយករដ្ឋមន្ត្រី​​​​ណាអូតូ កាន ​​ថ្លែង​​ប្រាប់​គណៈ​កម្មាធិការ​​​សភា​ថា «ខ្ញុំ​មិន​អាច​​បោះ​បង់​​​ចោល​ការ​ទទួលខុសត្រូវ​​​ ដើម្បី​​ធ្វើអ្វី​​​ដែល​ចាំ​បាច់​​​ធ្វើនា​ពេល​ឥឡូវនេះ​បានទេ ​​ពិសេស​ខ្ញុំ​​​ចង់​ដោះស្រាយ​​វិបត្តិ​នុយក្លេអ៊ែរ​​​សិន»​។​
ប្រជាប្រិយ​ភាព​​​របស់លោក​ណាអូតូ កាន ​បានធ្លាក់​ចុះ​​ខ្លាំង ក្រោយ​ពី​​ការរញ្ជួយដី​​​​ដ៏មាន​​ឥទ្ធិពល​បង្ក​ឱ្យកើត​មានរលក​យក្ស​ស៊ូណាមី ​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​ជាង​​១០.០០០នាក់​មក៕