ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង ៖ ​លោកកាដាហ្វី ​​យល់​ព្រម​​ទទួល​យក​​ផែនទី​​បង្ហាញផ្លូវ​​របស់​​សហភាពអាហ្វ្រិក​

14 ឆ្នាំ មុន

​​ការផ្ទុះគ្រាប់ថ្មីៗ​ជាច្រើន​​​គ្រាប់ត្រូវ​បាន​​គេ​ឮ​ទៀត​​ កាលពីព្រឹកថ្ងៃទី​​៣១ ឧសភា ក្បែរ​ទីក្រុង​ទ្រីប៉ូលី ​​រដ្ឋធានីលីប៊ី រយៈ​ពេល​​​តែ​ប៉ុន្មានម៉ោង​​ក្រោយពី​​​ប្រធានាធិបតី​​​អាហ្វ្រិក​ខាង​ត្បូង លោក Jacob Zuma បើកការ​ចរចា​​ជាមួយមេដឹកនាំ​​​ផ្តាច់ការ​​លីប៊ី​​វរសេនីយ៍​ឯក​មូអាម៉ា កាដាហ្វី ​​​ហើយ​ផ្តល់​​​​​សញ្ញា​​ថា លោកកាដាហ្វី បានត្រៀម​ខ្លួនជាស្រេច ​ដើម្បី​​ទទួល​យក​ផែន​ការ​​​ដែលផ្តួច​ផ្តើម​​ឡើង​​ដោយ​​សហភាពអាហ្វ្រិក​​ សម្រាប់​បទ​ឈប់បា.ញ់​​គ្នាមួយ ។​
តាម​ប្រភពព័ត៌មាន​ថា នៅ​​វេលាម៉ោង​​​១២​និង​​​៤៥នាទីឈាន​ចូលថ្ងៃទី​​​​៣១ ​​ឧសភា ​ការផ្ទុះ​ គ្រាប់​​​​២លើក​ត្រូវ​បានគេ​ឮ​​ចន្លោះ​ពេល​​៥នាទី​​ពី​​គ្នា​​​ខណៈ​ពេល​​ដែល ​​​យន្តហោះ​ចម្បាំង​​ជាច្រើន​​គ្រឿងហោះ​​​ពីលើ​​​រដ្ឋធានីទ្រីប៉ូលី​។​

ការផ្ទុះគ្រាប់ថ្មីៗ​ជាច្រើន​​​គ្រាប់ត្រូវ​បាន​​គេ​ឮ​ទៀត​​កាលពីព្រឹកថ្ងៃទី​​៣១ ឧសភា ក្បែរ​ទីក្រុង​ទ្រីប៉ូលី ​​រដ្ឋធានីលីប៊ី រយៈ​ពេល​​​តែ​ប៉ុន្មានម៉ោង​​ក្រោយពី​​​ប្រធានាធិបតី​​​អាហ្វ្រិក​ខាង​ត្បូង លោក Jacob Zuma បើកការ​ចរចា​​ជាមួយមេដឹកនាំ​​​ផ្តាច់ការ​​លីប៊ី​​វរសេនីយ៍​ឯក​មូអាម៉ា កាដាហ្វី ​​​ហើយ​ផ្តល់​​​​​សញ្ញា​​ថា លោកកាដាហ្វី បានត្រៀម​ខ្លួនជាស្រេច ​ដើម្បី​​ទទួល​យក​ផែន​ការ​​​ដែលផ្តួច​ផ្តើម​​ឡើង​​ដោយ​​សហភាពអាហ្វ្រិក​​សម្រាប់​បទ​ឈប់បាញ់​​គ្នាមួយ ។​
តាម​ប្រភពព័ត៌មាន​ថា នៅ​​វេលាម៉ោង​​​១២​និង​​​៤៥នាទីឈាន​ចូលថ្ងៃទី​​​​៣១ ​​ឧសភា ​ការផ្ទុះ​ គ្រាប់​​​​២លើក​ត្រូវ​បានគេ​ឮ​​ចន្លោះ​ពេល​​៥នាទី​​ពី​​គ្នា​​​ខណៈ​ពេល​​ដែល​​​យន្តហោះ​ចម្បាំង​​ជាច្រើន​​គ្រឿងហោះ​​​ពីលើ​​​រដ្ឋធានីទ្រីប៉ូលី​។​
មន្ត្រី​​រដ្ឋាភិបាល​លីប៊ី​និយាយ​ថា ​ការ​ផ្ទុះ​​​គ្រាប់​​​ទាំងនេះ​​ជា​ការ​វាយ​ប្រហារ​តាម​អាកាស​​ត្រូវ​កន្លែង​​អតីត​​បន្ទាយយោធា​​​មួយស្ថិត​នៅ​ចម្ងាយ​ជិត​​​១០​គី​ឡូ​ម៉ែត្រ​​ ពី​កណ្តាល​​​​ក្រុង​។​
ប្រធានាធិបតី​​អាហ្វ្រិក​ខាងត្បូង លោក Jacob Zuma បានអញ្ជើញ​​​ទៅ​កាន់រដ្ឋ​​​​ធានីទ្រីប៉ូ​លី​ កាលពីថ្ងៃទី​​​៣០ ឧសភា ​កន្លង​មក ។ ​​រយៈ​ពេលប៉ុន្មាន​​​ម៉ោងក្រោយ​​​ពីមានការ​ផ្ទុះ​​គ្រាប់ លោក​​​ Zuma បានចេញពី​ជំនួបពិភាក្សា​​​ជា​មួយ​លោកកាដាហ្វី ​ហើយ​អះអាងថា ​ពេលនេះ​លោក​កាដាហ្វី ​បានត្រៀមខ្លួន​រួច​​ជាស្រេច ដើម្បីបញ្ចប់​​ការប្រយុទ្ធគ្នា ​​ដែលមាន​ដូចជា​​ ការ​វាយប្រហារ​​​តាមអាកាស និងការប្រយុទ្ធគ្នា​ដែល​​កើត​ឡើង​ជា​បន្ត​រវាងកង​កម្លាំង ដែលមាន​​ភក្តីភាព​​​ចំពោះ​​លោកកាដាហ្វី ​ជាមួយក្រុម​​​ប្រឆាំង​នៅក្នុងទីក្រុង​​បេ​ន​ហ្គាហ្ស៊ី ។ ​ប៉ុន្តែ​​​លោក Zuma មិនបាន​​​ឱ្យ​​ដឹង​​ថា លោកកាដាហ្វី ​យល់​​ព្រម​ចុះ​​​​ចេញពី​​តំណែង​​​ឬ​ក៏​​​អត់នោះទេ​។​
លោក Zuma គូសបញ្ជាក់​ថា លោកកាដា​​ហ្វី​​ ថ្លែង​​ថា ​​​បទឈប់បាញ់​​គ្នាត្រូវ​​តែ​យកមក​អនុ​វត្ត​សម្រាប់ភាគីទាំងអស់ ។ ​ទោះបីជា​បែប​ណា ​លោក Zuma មិន​ដូចបណ្តា​េមដឹកនាំ​​ពិភព​​លោក​ដទៃទៀត​ទេ ​មិន​​អំពាវនាវ​​ឱ្យលោកកា​ដាហ្វី លាលែង​ចេញពីតំណែង​ឡើយ​។​
លោក Jacob  Zuma បានអញ្ជើញ​​ទៅកាន់​ប្រទេស​​លីប៊ី ដើម្បី​​បើកការ​​ចរចាជាមួយ​មេដឹកនាំ​ប្រទេស​នេះ លោក​កាដាហ្វី​​​ ខណៈ​ពេល​​ការក្រាញ​អំណាច​របស់លោកកាដាហ្វី​​​​ហាក់​ដូច​ជា​ចុះខ្សោយ​​​​ទៅៗ​​ដោយសារ​​កា​រវាយប្រហារ​​​​តាមអាកាស​របស់​អង្គការអូតង់​។​
លោក Zuma ថ្លែង​ថា ​ពេលនេះ លោកកា​ដាហ្វី​​ ​ត្រៀមខ្លួន​​រួចជាស្រេច​ ដើម្បីអនុវត្ត​​​​ផែនទី​បង្ហាញ​​​​​ផ្លូវ​​ដោះស្រាយវិបត្តិ​​​ក្នុងប្រទេស​។ ​លោក​​​​ថ្លែង​​​​ក្នុងសន្និសីទ​​កាសែត​មួយ​មុនពេល​​​ចាក​ចេញ​ពី​រដ្ឋធានីទ្រីប៉ូលី​ថា «ខ្ញុំ​អាច​និយាយ​​​ថា មេដឹក​នាំ​​​​លីប៊ីត្រៀម​​​ខ្លួនជា​ស្រេច​​ដើម្បីអនុវត្ត​​​នូវអ្វី​ដែល​​​​គេ​ហៅ​ថា ​«ផែនទីបង្ហាញផ្លូវ» ​ដែល​សម្រប​សម្រួល​​​បានដោយ​​​សហភាព​អាហ្វ្រិក»៕