មន្ត្រីយោធា120នាក់ផ្តាច់ខ្លួនពីលោកកាដាហ្វី
មន្ត្រីយោធាជាន់ខ្ពស់លីប៊ី៨រូប ដែលបានបង្ហាញខ្លួននៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី៣០ ឧសភា កន្លងមក និយាយថា ពួកគេជាផ្នែកមួយនៃក្រុមមន្ត្រីយោធា និងទាហាន១២០នាក់ ដែលផ្តាច់ខ្លួនចេញពីរបបរបស់លោកមូអាម៉ា កាដាហ្វី កាលពីពេលថ្មីៗនេះ ។ មន្ត្រីយោធាជាន់ខ្ពស់ទាំង៨រូបនោះដែលមានទាំងឧត្តមសេនីយ៍ និងវរសេនីយ៍ឯកផងនិយាយក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងដោយ រដ្ឋាភិបាលអ៊ីតាលី ថា ពួកគេបានផ្តាច់ខ្លួនពីលោកកាដាហ្វី ដើម្បីប្រឆាំងចំណាត់ការរបស់លោកកាដាហ្វី ប្រឆាំងពលរដ្ឋរបស់ខ្លួន ។
ចែករំលែកព័តមាននេះ