ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​ទទួល​ភ្ញៀវទេសចរ​ជាង​៦​ម៉ឺន​នាក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម

2 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ គិតចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២៤ នៃ​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​

ខេត្តកំពត​ ៖ គិតចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២៤ នៃ​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិចិន​-​វៀតណាម ខេត្តកំពត​បាន​ទទួលភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​លេង​កម្សាន្ត​ប្រមាណ​ជាង​៦​ម៉ឺន​នាក់ គឺ​មានការ​កើនឡើង​បន្តិចបន្តួច បើ​ប្រៀប​ធៀន​នឹង​ឆ្នាំ​មុន ។

ប្រធាន​ម្ទី​រ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិចិន​-​វៀតណាម ខេត្តកំពត​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ក​ម្សា​ន​ចំនួន​៦៤.៥២៨​នាក់​។ ​ចំនួន​នេះ​បាន​កើនឡើង​០,៤១​ភាគរយ​ បើ​ធៀប​នឹង​រយ​:​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៣​កន្លង​មក​។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​៦២.៩០៥​នាក់ និង​ទេសចរ​បរទេស​ចំនួន​១.៦២៣​នាក់ ដោយ​បាន​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ ម៉ូតូ​ចំនួន​៧.៣៤៧​គ្រឿង រថយន្ត​លក្ខណ​:​គ្រួសារ​៤.៦២៧​គ្រឿង រថយន្ត​ប្រភេទ​ទួ​រី​ស​១.៩១៤​គ្រឿង រថយន្តក្រុង​៦៦​គ្រឿង​។

ស្ថានភាព​ទូទៅ​នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិចិន​-​វៀតណាម នៅ​ខេត្តកំពត​មាន​ភាពល្អ​ប្រសើរ ពលរដ្ឋ និង​ទេសចរ​សប្បាយ​រីករាយ នៅ​តាម​កន្លែង​ស្នាក់​នៅ​នីមួយ​ៗ​ទទួល​បដិសណ្ឋាកិច្ច​ភ្ញៀវ​បាន​ល្អ តាម​រមណីយដ្ឋាន​ការ​រក្សា​បាន​នូវ​បរិស្ថាន​អនាម័យ​ស្អាត ការ​រក្សា​តម្លៃ​សេវាកម្ម​ល្អ មិន​តម្លើង​ថ្លៃ ហើយ​សន្តិសុខ សុវត្ថិ​ភាពល្អ​ប្រសើរ គ្មាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ